សុខភាព
ភ្លេចភ្លាំងច្រើន ក្រោយជាពីកូវីដបណ្ដាលមកពីអ្វី? គួរដោះស្រាយបែបណា?
ថ្វីត្បិតតែគ្នាយើងភាគច្រើនដែលជាសះស្បើយពីកូវីដ-១៩ មិនជួបប្រទះផលប៉ះពាល់រយៈពេលយូរទៅលើការចងចាំ និងការផ្ដោតអារម្មណ៍ក៏ពិតមែន ប៉ុន្តែអ្នកខ្លះទៀតដែលកើតកូវីដធ្ងន់ធ្ងរ អាចជួបបញ្ហាទៅលើការចងចាំ និងការផ្ដោតអារម្មណ៍រយៈពេលយូរ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាភ្លេចភ្លាំងស្រាប់ មុនពេលកើតកូវីដ-១៩។

តើកូវីដ-១៩ ប៉ះពាល់ដល់ការចងចាំ និងការគិតយ៉ាងម៉េចខ្លះ?
ការចងចាំ៖ បើការចងចាំរបស់យើងរងការប៉ះពាល់ គ្នាយើងអាចពិបាកក្នុងការរក្សាទុកព័ត៌មាន ដើម្បីធ្វើការសម្រេចចិត្ត ក៏ដូចជាពិបាករកនឹកឃើញរឿងរ៉ាវដែលបានកើតឡើង ឬភ្លេចលេបថ្នាំផងក៏មាន។
ការផ្ដោតអារម្មណ៍៖ ចំពោះអ្នកដែលប្រឈមនឹងបញ្ហាផ្ដោតអារម្មណ៍វិញ អាចមានការពិបាកក្នុងការសន្ទនា ឬធ្វើរឿងរ៉ាវ២យ៉ាងក្នុងពេលតែមួយ។
មុខងារប្រតិបត្តិ៖ មុខងារនេះជាដំណើរការផ្លូវចិត្ត ដែលអនុញ្ញាតឲ្យយើងដោះស្រាយបញ្ហា ធ្វើការសម្រេចចិត្ត រៀបចំផែនការជាមុន និងត្រួតពិនិត្យកិច្ចការបានហ្មត់ចត់។ ប៉ុន្តែ បើមុខងារប្រតិបត្តិមានបញ្ហា យើងអាចមិនសូវមានសណ្ដាប់ធ្នាប់ និងធ្វើអ្វីដោយមិនបានគិតគូរវែងឆ្ងាយព្រមទាំងពិបាកក្នុងការបន្តកិច្ចការ ឬចាប់ផ្ដើមកិច្ចការដោយដោយខ្ជីខ្ជាជាដើម។
ហេតុអ្វីបានជាកូវីដ-១៩ ប៉ះពាល់ដល់ការចងចាំ និងការគិត?
ជាក់ស្ដែង មានមូលហេតុជាច្រើនដែលធ្វើឲ្យអ្នកដែលកើតកូវីដ-១៩ ពិបាកក្នុងការចងចាំ និងការគិត។ មូលហេតុទាំងនេះរួមមាន៖
១. អស់កម្លាំង
អាការៈអស់កម្លាំង កើតឡើងជាទូទៅក្រោយពេលដែលយើងឆ្លងមេរោគ ហើយវាអាចប៉ះពាល់ដល់សមត្ថភាពក្នុងការផ្ដោតអារម្មណ៍។ លើសពីនេះ យើងក៏អាចមានអារម្មណ៍ថាមិនមានថាមពលផ្លូវចិត្តគ្រប់គ្រាន់ និងពិបាកក្នុងការផ្ដោតអារម្មណ៍លើការងារ។ ដូចនេះ ដើម្បីជួយបង្កើនការចងចាំ និងធ្វើឲ្យការគិតដំណើរការបានល្អឡើងវិញ យើងចាំបាច់ត្រូវគេងឲ្យបានស្កប់ស្កល់នៅពេលយប់។
២. ភ័យខ្លាច និងថប់បារម្ភ
ទន្ទឹមនឹងនេះ ការជាសះស្បើយពីកូវីដ-១៩ អាចជាបទពិសោធន៍ដ៏តានតឹងសម្រាប់អ្នកជំងឺជាច្រើន។ គ្នាយើងខ្លះអាចនឹកឃើញការចងចាំមិនល្អ ឬយល់សប្ដិអាក្រក់ជាដើម។ ការថប់បារម្ភ ការបារម្ភ និងរូបភាពទាំងឡាយសុទ្ធតែអាចប៉ះពាល់ដល់ការផ្ដោតអារម្មណ៍របស់យើងបាន។
៣. រលាកខួរក្បាល
កូវីដ-១៩ក៏អាចបង្កឲ្យមានការរលាកខួរក្បាលលើមនុស្សចំនួនមួយតូចដូចគ្នា។ ក្នុងករណីនេះ គ្រូពេទ្យជំនាញនឹងធ្វើការពិនិត្យ ព្រមទាំងបង្ហាញភស្តុតាងនៃជំងឺរលាកខួរក្បាល ហើយផលប៉ះពាល់របស់ជំងឺនេះ គឺអាស្រ័យលើផ្នែកណាមួយនៃខួរក្បាលដែលត្រូវបានប៉ះពាល់ រួមទាំងបញ្ហាក្នុងការផ្ដោតអារម្មណ៍ ពិបាកចងចាំ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា សម្រេចចិត្ត ឬរៀបចំផែនការ។
៤. ខូចប្រព័ន្ធផ្លូវដង្ហើម (ARDS)
ជាមួយគ្នានេះដែរ អ្នកជំងឺកូវីដ-១៩ បានវិវត្តទៅជាជំងឺផ្លូវដង្ហើមដែលបណ្ដាលមកពីការរលាកសួតធ្ងន់ធ្ងរ ហៅថាជំងឺខូចប្រព័ន្ធផ្លូវដង្ហើម។ អ្នកកើតជំងឺនេះ ច្រើនតែពឹងផ្អែកលើឧបករណ៍ជំនួយការដកដង្ហើម (Mechanical ventilator)។ ពិតណាស់ ខួរក្បាលពឹងផ្អែកលើអុកស៊ីហ្សែន ហើយប្រសិនបើកម្រិតអុកស៊ីហ្សែនទាបក្នុងរយៈពេលណាមួយ វាក៏អាចប៉ះពាល់ដល់ខួរក្បាល និងជះឥទ្ធិពលលើការចងចាំ ក៏ដូចជាការគិតរបស់យើងដែរ។

យើងអាចគ្រប់គ្រងបញ្ហាលើការចងចាំ ឬការគិតដោយវិធីណា?
ដើម្បីគ្រប់គ្រងផលប៉ះពាល់ទៅលើការចងចាំ និងការគិត យើងចាំបាច់ត្រូវគ្រប់គ្រងលើសកម្មភាពប្រចាំថ្ងៃជាមុនសិន។ ការស្ដាប់ឧបករណ៍តន្ត្រីប្រភេទស្ងប់ស្ងាត់ អាចជួយឲ្យការផ្ដោតអារម្មណ៍របស់យើងកាន់តែប្រសើរ។ បន្ថែមពីនេះ គ្នាយើងគួរសម្រាកជាទៀងទាត់ និងផ្ដល់រង្វាន់ដល់ខ្លួនឯងនៅពេលបញ្ចប់កិច្ចការដ៏យ៉ាប់យ៉ឺនណាមួយ។
មួយវិញទៀត យើងក៏អាចប្រើប្រាស់ទូរស័ព្ទដៃក្នុងការកត់ត្រារឿងរ៉ាវដែលត្រូវធ្វើមួយចំនួនផងដែរ។ ការបង្កើតទម្លាប់ប្រចាំថ្ងៃដែលស័ក្ដិសមចំពោះយើង អាចកាត់បន្ថយតម្រូវការលើខួរក្បាល ហើយការរៀបចំផែនការច្បាស់លាស់ ក៏មានប្រសិទ្ធភាពជួយឲ្យយើងសម្រេចកិច្ចការកាន់តែប្រសើរជាងមុន៕
ចុចអាន៖សូមបន្តប្រយ័ត្ន អ្នកឆ្លងកូវីដមានបញ្ហាមួយនេះច្រើនជាងមនុស្សធម្មតា ដល់ទៅ ៣ ដង
ចុចអាន៖កូវីដថយ តែអ្នកស្លាប់ឡើងដល់ប៉ុន្មានហើយ? ម៉េចបាន WHO នៅតែបារម្ភ?

-
សន្តិសុខសង្គម២៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង