សុខភាព
អ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង! អូមីក្រុង ស៊េរីថ្មី មានអត្រាមរណភាពខ្ពស់ កំពុងផ្ទុះរាលដាល (មានវីដេអូ)
ក្រុមអ្នកជំនាញសុខភាពបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីការរកឃើញវីរុសកូវីដបំប្លែងខ្លួន អូមីក្រុង ស៊េរីថ្មីនៅក្នុងទីក្រុង ហុងកុង។

ទីក្រុងហុងកុង បានរងការវាយប្រហារដោយរលកកូវីដដ៏អាក្រក់បំផុតមិនធ្លាប់ជួប ដោយបានកត់ត្រាអត្រាស្លាប់ដោយសារមេរោគនេះ ខ្ពស់បំផុតបើធៀបនឹងប្រទេសនានាលើពិភពលោក។
វេជ្ជបណ្ឌិតម្នាក់ មកពីគណៈកម្មាធិការព្រឹទ្ធសភាស្តីពីសុខភាពសាធារណៈ បានបង្ហោះលើអ៊ីនធឺណិតថា អូមីក្រុង បានបំបែកពូជទៅជាបីប្រភេទគឺ BA.1, BA.2, និង BA.3។
លោកបានសរសេរថា ចំនួននៃករណីឆ្លង និងស្លាប់នៅក្នុងទីក្រុងហុងកុង បានឈានដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន អូមីក្រុង ស៊េរីថ្មីឈ្មោះ BA.2.2។

បច្ចុប្បន្ន មានការឆ្លងប្រហែល ៥ ០០០ករណីនិងការស្លាប់មនុស្ស ៣០នាក់ក្នុងមួយលាននាក់ នៅទីក្រុងហុងកុង រៀងរាល់សប្តាហ៍។
ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់ភាគច្រើននៅក្នុងទីក្រុងហុងកុង គឺនៅតែស្ថិតក្នុងចំណោមមនុស្សចាស់ និងអ្នកមិនទាន់ចាក់វ៉ាក់សាំង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ការពារខ្លួន! អ្នកវិទ្យាសាស្រ្តអះអាងថា អូមីក្រុង ឆ្លងតាមខ្យល់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់