សុខភាព
ក្រៅពីប្រព័ន្ធប្រសាទ អ្នកជាពីកូវីដ-១៩ អាចជួប បញ្ហាផ្សេងទៀត
ថ្វីត្បិតតែបានជាសះស្បើយពីកូវីដ-១៩យ៉ាងណាក្ដី ប៉ុន្តែរាងកាយយើងអាចនៅមានរោគសញ្ញាមួយចំនួនដែលប៉ះពាល់ដល់ការប្រកបកិច្ចការប្រចាំថ្ងៃ។ ជាទូទៅ រោគសញ្ញាកូវីដ-១៩ រយៈពេលវែង មានការពិបាកក្នុងការគ្រប់គ្រង ប៉ុន្តែបើយើងបានដឹងពីរោគសញ្ញាទាំងនេះនៅដំណាក់កាលដំបូង អាចកាត់បន្ថយផលវិបាកបានខ្លះដែរ។

អ្វីជាជំងឺកូវីដ-១៩ រយៈពេលវែង?
រោគសញ្ញានៃកូវីដ-១៩រយៈពេលវែង កើតឡើងនៅពេលដែលរោគសញ្ញាជាក់លាក់នៃវីរុសកូវីដ-១៩នៅតែបន្តជាច្រើនខែ ទោះបីជាយើងជាសះស្បើយហើយក៏ដោយ។ ជាធម្មតា រោគសញ្ញាដែលនៅតែលេចឡើង ក្រោយពេលដែលយើងជាសះស្បើយពីកូវីដ-១៩ រួមមាន៖
- អស់កម្លាំងខ្លាំង
- ក្អកមិនបាត់
- ឈឺទ្រូង
- ពិបាកដកដង្ហើម
- ពិបាករំលាយអាហារ
- ភ្លេចភ្លាំងច្រើន
- ឈឺសាច់ដុំ
- បញ្ហាទាក់ទងនឹងគំហើញ
កន្លងមក អ្នកជំនាញបានបញ្ជាក់តែរោគសញ្ញាខាងលើប៉ុណ្ណោះ។ ប៉ុន្តែ ថ្មីៗនេះ តាមការសិក្សាបានបង្ហាញថា ក្រោយជាសះស្បើយពីវីរុសកូវីដ-១៩ អ្នកជំងឺនៅអាចមានរោគសញ្ញាថ្មីៗមួយចំនួនទៀត។
រោគសញ្ញាកូវីដ-១៩រយៈពេលវែងថ្មីៗ
១. ខូចសរសៃប្រសាទ
ស្ថានភាពធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់ជីវិត ដែលកើតឡើងក្រោយជាសះស្បើយពីកូវីដ-១៩ គឺការខូចសរសៃប្រសាទ។ ពិតណាស់ មេរោគកូវីដ-១៩ មានឥទ្ធិពលក្នុងការបំផ្លាញផ្នែកជាច្រើននៃរាងកាយ រួមទាំងសរសៃប្រសាទ។ អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យទូទៅ Massachusetts និងវិទ្យាស្ថានជាតិសុខភាពបានបង្ហាញពីភស្តុតាងនៃជំងឺប្រព័ន្ធប្រសាទ ដែលកើតលើអ្នកដែលបានជាសះស្បើយ។ រោគសញ្ញានៃផលវិបាកមួយនេះ គឺខ្សោយ ឈឺចាប់នៅដៃ និងជើង ព្រមទាំងអស់កម្លាំង។
២. បាក់ទឹកចិត្ត
ទន្ទឹមនឹងនេះដែរ ផលវិបាកធ្ងន់ធ្ងរមួយទៀតក្រោយជាសះស្បើយពីកូវីដ-១៩ គឺជំងឺបាក់ទឹកចិត្ត ថប់បារម្ភ ឬប្រែប្រួលអារម្មណ៍ញឹកញាប់។ យោងតាមការសិក្សាមួយបានឲ្យដឹងថា អ្នកដែលឆ្លងវីរុសកូវីដ-១៩ អាចជួបប្រទះការថប់បារម្ភដល់ទៅ៣ដង ខ្ពស់ជាងមនុស្សធម្មតា ហើយការបាក់ទឹកចិត្តដល់ទៅ២ដង ខ្ពស់ជាងអ្នកដែលមិនធ្លាប់កើតកូវីដ-១៩ ទាល់តែសោះ។

៣. ភ្លេចភ្លាំងច្រើន
កូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សួត និងបេះដូងប៉ុណ្ណោះទេ វាក៏ធ្វើឲ្យរាងកាយរបស់យើងជួបប្រទះបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរផងដែរ។ ជាក់ស្ដែង កូវីដអាចបង្កផលប៉ះពាល់ដល់ខួរក្បាល និងបង្កជារោគសញ្ញាមួយចំនួនដូចជាពិបាកផ្ចង់អារម្មណ៍ បញ្ហានៃការចងចាំ អស់កម្លាំង បញ្ហាអាកប្បកិរិយា និងរោគសញ្ញានៃប្រព័ន្ធសរសៃប្រសាទផ្សេងទៀត៕
ចុចអាន៖អាហារ ៥ មុខ គ្រូពេទ្យប្រាប់ថា អាចបំផ្លាញជញ្ជាំងសរសៃឈាមយ៉ាងឆាប់រហ័ស
ភ្លេចភ្លាំងច្រើន ក្រោយជាពីកូវីដបណ្ដាលមកពីអ្វី? គួរដោះស្រាយបែបណា? (kampucheathmey.com)?

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត