Connect with us

សុខភាព

អ្នកជំងឺទឹកនោមផ្អែម បាក់ទឹកចិត្ត គួរដោះស្រាយបែបណា?

បានផុស

នៅ

អ្នកជំងឺទឹកនោមផ្អែម មិនត្រឹមតែមានផលវិបាកសុខភាពច្រើនយ៉ាងទេ ថែមទាំងមានហានិភ័យខ្ពស់​ក្នុង​ការកើត​ជំងឺបាក់ទឹកចិត្តទៀត​ផង។ ពេលបាក់ទឹកចិត្ត អ្នកជំងឺទឹកនោមផ្អែម​អាច​មាន​អាការៈ​អ្វី​ខ្លះ? ប៉ះពាល់ដល់ជំងឺទឹកនោមផ្អែមបែបណា? គួរធ្វើម៉េច?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពលំបាកនៃ​ការគ្រប់គ្រងជំងឺទឹកនោមផ្អែមងាយនឹងធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែម​មានភាពតានតឹងដែលបង្កទៅជាជំងឺបាក់ទឹកចិត្តណាស់។

អ្នកជំងឺទឹកនោមផ្អែមដែលបាក់ទឹកចិត្តអាចមានអាការៈដូចជា៖

  • គេងមិនលក់
  • បាត់បង់ចំណង់ចំណូលចិត្ត
  • អស់សង្ឃឹម
  • ល្វើយគ្មានកម្លាំង
  • ពិបាកផ្ចង់អារម្មណ៍
  • ញុំាច្រើន ឬមិនឃ្លាន

ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ហើយបាក់ទឹកចិត្ត អាការៈជំងឺទឹកនោមផ្អែមរបស់យើង​នឹង​កាន់​តែវិវឌ្ឍធ្ងន់ធ្ងរ ព្រោះជំងឺបាក់ទឹកចិត្តអាចបណ្តាលឱ្យយើងញ៉ាំអាហារមិនល្អចំពោះសុខភាព មិន​សូវហាត់ប្រាណ ជក់បារី ឡើងទម្ងន់ ពិបាកផ្ចង់អារម្មណ៍ ដែលអាចរំខានដល់​ការ​គ្រប់គ្រង​​ជំងឺ​ទឹក​នោម​ផ្អែម។

ដូច្នេះយើងត្រូវព្យាបាលជំងឺបាក់ទឹកចិត្តឱ្យបានកាន់តែឆាប់កាន់តែល្អ។ ខាងក្រោមនេះ​ជាវិធីសាស្រ្ត​មួយចំនួនក្នុងការកាត់បន្ថយអាការៈបាក់ទឹកចិត្ត៖

១. ចំណាយពេលធ្វើរឿងចូលចិត្ត

យើងអាចចំណាយពេលខ្លះជួប​បងប្អូន មិត្តភ័ក្ដិ ដើរផ្សារ ដើរលំហែរ លេង​​​ហ្គេម​ ឬលេងជាមួយ​ចៅ​ជាដើមដើម្បីបន្ធូរអារម្មណ៍។

២. ហាត់ប្រាណ

នៅពេលយើងហាត់ប្រាណ រាងកាយយើងនឹងបញ្ចេញសារធាតុ Endorphins ដែលធ្វើឱ្យ​យើងមាន​អារម្មណ៍ល្អ។ លើសពីនេះទៅទៀត ការហាត់ប្រាណក៏អាចជួយឱ្យយើងគ្រប់គ្រងទម្ងន់ កាត់បន្ថយ​កម្រិត​ជាតិស្ករក្នុងឈាម និងជួយឱ្យរាងកាយយើង​ប្រើប្រាស់អាំងស៊ុយលីន​បានល្អ​ដែល​មាន​ប្រយោជន៍​ដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម។

៣. កាត់បន្ថយភាពតានតឹង

នៅពេលយើងមានភាពតានតឹងយូរអង្វែង រាងកាយយើងនឹងផលិត​អ័រម៉ូន cortisol ច្រើនដែលធ្វើឱ្យ​យើង​គេងមិនលក់ បាក់ទឹកចិត្ត និង​ប៉ះពាល់សុខភាពជាខ្លាំង។ យើងអាចកាត់បន្ថយភាពតានតឹងតាម​រយៈ​ការស្តាប់តន្រ្តី តាំងសមាធិ ហាត់យូហ្កា ឬដើរលំហែរជាដើម។

៤. គេងឱ្យបានគ្រប់គ្រាន់

ជាទូទៅ បើយើងបាក់ទឹកចិត្ត យើងអាចគេងមិនលក់ ឬគេងច្រើនជ្រុល​ដែលសុទ្ធតែជាកត្តា​ធ្វើឱ្យ​យើង​មានអារម្មណ៍មិនល្អ និងធីងធោង។ យើងត្រូវព្យាយាមគេងឱ្យបាន ៨ ម៉ោងក្នុងមួយថ្ងៃ​ទើប​ល្អ។

មុនគេងយើងអាចអានព្យាយាមសៀវភៅ ឬឈប់មើល​ទូរទស្សន៍​ ឬ​ទូរស័ព្ទ​មួយ​ម៉ោង​មុនដើម្បីឱ្យរាងកាយយើងសម្រាក និងងងុយគេង។

៥. ញុំាអាហារសម្បូរជាតិសង្ក័សី

តាមការសិក្សាបានឱ្យដឹងថា ការខ្វះជាតិសង្ក័សីអាចធ្វើឱ្យយើងបាក់ទឹកចិត្ត ដូច្នេះយើង​អាច​ញុំា​អាហារ​សម្បូរជាតិសង្ក័សីដូចជា សណ្តែក គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ គ្រាប់ល្ពៅ និង គ្រឿង សមុទ្រ​ជាដើម។

៦. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា-៣

ការញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា-៣ ដូចជាត្រីសាម៉ុង ប្រេងអូលីវ គ្រាប់ផ្លែឈើ គ្រាប់ឈៀ​ឬផ្លែបឺរជាដើមអាចជួយឱ្យយើងមានអារម្មណ៍ល្អ ហើយថែមទាំងមានប្រយោជន៍ច្រើនដល់សុខភាព​យើង​ទៀតផង។

៧. ចៀសវាងគ្រឿងស្រវឹង

ការញុំាគ្រឿងស្រវឹងមិនត្រឹមតែមិនអាចបំបាត់ទុកយើងទេ តែធ្វើឱ្យអាការៈ​បាក់ទឹកចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​ព្រោះជាតិអាល់កុលក្នុងគ្រឿងស្រវឹងអាចធ្វើឱ្យថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តគ្មានប្រសិទ្ធិភាព។

ម្យ៉ាងទៀត គ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់សុខភាពទូទៅ​របស់យើង​ដែល​ធ្វើ​ឱ្យ​អាការៈជំងឺ​ទឹកនោមផ្អែម​កាន់តែធ្ងន់ធ្ងរ។

៨. ឈប់គិតអវិជ្ជមាន

ជំងឺបាក់ទឹកចិត្តមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍មិនល្អប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យយើងគិត​អវិជ្ជមាន​ច្រើនទៀតផង។ ការព្យាយាមគិតវិជ្ជមាន និងអ្វីល្អៗអាចជួយឱ្យអារម្មណ៍​យើង​ប្រសើរ​ឡើង។

អ្នកជំងឺទឹកនោមផ្អែមដែលមានអាការៈបាក់ទឹកចិត្តយូរជាងពីរសប្តាហ៍ គួរទៅពិគ្រោះជាមួយ​ពេទ្យ​ចិត្តសាស្រ្ត ព្រោះបើទុកយូរនឹងបណ្តាលឱ្យអាការៈ​ជំងឺកាន់តែធ្ងន់ធ្ងរ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអា​ន៖ភាពឯកោ ធ្វើឲ្យមនុស្សចាស់ ប្រឈមហានិភ័យសុខភាពច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម