Connect with us

សុខភាព

៧ វិធី ទទួលបានអត្ថប្រយោជន៍ពីការផឹកកាហ្វេ និងមិនប៉ះពាល់ដល់រាងកាយ

បានផុស

នៅ

ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ជាការពិតណាស់ ការផឹកកាហ្វេច្រើនពេក អាចរំខានដល់ដំណេកនៅពេលយប់ រួមមានញៀនជាតិ​កាហ្វេអ៊ីន ដែលអាច​បណ្តាល​ឲ្យ​​អ្នក​ឈឺក្បាល ញ័រដៃ និងផលប៉ះពាល់ផ្សេងទៀត។

យ៉ាងណាមិញ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​កាហ្វេជាប្រចាំ តោះ​មើល​វិធី​មួយ​ចំនួន​ ដែល​យើង​អាច​ផឹក​កាហ្វេ​ឲ្យបាន​ត្រឹមត្រូវ​និង​ទទួល​បាន​ប្រយោជន៍។

១ ជ្រើសរើស​កាហ្វេ​ខ្មៅ​ដោយ​គ្មាន​ជាតិស្ករ ភាគច្រើននៃអ្នកដែលផឹកកាហ្វេបានឡើងទម្ងន់។ នេះ​អាច​បណ្ដាល​មក​ពី​ជាតិ​ស្ករ​ ដែល​មក​ជាមួយ​នឹង​កាហ្វេ​បន្ថែម។​ បើ​អ្នក​ញៀន​កាហ្វេ​ ហើយ​ពិត​ជា​ចង់​ទាញ​យក​ប្រយោជន៍​ពី​ជាតិ​កាហ្វេអ៊ីន គួរតែជ្រើសរើសកាហ្វេខ្មៅ ដើម្បីទទួលបានរសជាតិ និង​អត្ថប្រយោជន៍​នៃ​កាហ្វេ​សុទ្ធ។ ស្ករ និងផ្សេងទៀតមិនត្រូវបានរាប់បញ្ចូលទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ កុំផឹកកាហ្វេរហូតដល់វារំខានដល់ដំណេក បញ្ហា​ធំ​មួយ​ទៀត សម្រាប់អ្នកចូលចិត្តកាហ្វេ គឺផឹក​​ក្នុង​បរិមាណ ឬ​ពេលវេលា​មិន​សមរម្យ ដូចជា​នៅ​ពេល​ល្ងាច ដែល​បណ្ដាល​​ឲ្យ​ឥទ្ធិពល​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​រំខាន​ដល់​ដំណេក ។ ដូច្នេះ​គួរ​ឈប់​ផឹក​កាហ្វេ​ ក្រោយ​ម៉ោង​៤-៦​ល្ងាច​តទៅ ។

៣ កុំផឹកកាហ្វេពេលពោះទទេ មនុស្ស​ជាច្រើនប្រហែលជាបានកត់សម្គាល់​ឃើញថា កាហ្វេ​តែងតែ​ត្រូវ​បាន​ផ្គូផ្គង​ជាមួយ​អាហារ​ផ្សេង​ទៀត​ដូចជា​ខូឃី នំដូណាត់ នំបុ័ង នំសាំងវិច ជាដើមនៅពេលអាហារពេលព្រឹក។ អាច​ពន្លឿន​ការ​បញ្ចេញ​អាស៊ីដ​រំលាយ​អាហារ​នៅ​ក្នុង​ក្រពះ។ ដូច្នេះ​ប្រសិន​បើ​ផឹក​កាហ្វេ​ជាមួយ​អាហារ​ពេល​ព្រឹក​ អាច​ជួយ​ការពារ​បញ្ហា​នេះ​បាន។

៤ កុំ​ផឹក​កាហ្វេ​រាល់​យប់ មនុស្ស​ជាច្រើន​ជ្រើសរើស​ផឹក​កាហ្វេ​រាល់ពេល ​ដែល​ពួកគេ​ត្រូវ​អាន​សៀវភៅ ឬ​ធ្វើការ​នៅ​ពេល​យប់ ដើម្បី​កុំ​ឲ្យ​​​ងងុយគេង។ ទោះបីជា​ឥទ្ធិពល​នៃ​ជាតិ​កាហ្វេអ៊ីន​ អាច​ជួយ​ឲ្យ​ខួរក្បាល​ស្វាង​បណ្ដោះអាសន្ន​ក៏ដោយ។ ប៉ុន្តែ​​មិន​គួរ​ផឹក​នៅ​ពេល​រសៀល​ពេក​ដែរ​ ដោយសារ​តែ​ខួរក្បាល​ នៅ​តែ​ត្រូវការ​ការសម្រាក​ដូចគ្នា។

៥ ជំនួសកាល់ស្យូម ប្រសិន​បើអ្នកផឹកកាហ្វេជាទៀងទាត់ ទទួលទានអាហារសម្បូរជាតិកាល់ស្យូម ដូចជាទឹកដោះគោ ទឹកដោះគោជូរ ត្រីតូចៗ ខាត់ណា ប្រូខូលី ជាដើម ដើម្បីជំនួសកាល់ស្យូម​ដែលបាត់បង់ក្នុងទឹកនោម និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ឬ​អាច​ត្រូវ​បាន​កែប្រែ​ដោយ​ការ​ឆុង​កាហ្វេ​ជាមួយ​ទឹកដោះគោ​ជំនួសឲ្យ​​​ក្រែម​។​ល​។

៦ ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន ដោយសារតែនៅក្នុងដំណើរការកិនគ្រាប់កាហ្វេ សារធាតុរ៉ាឌីកាល់​សេរី​ត្រូវ​បាន​បង្កើត​ឡើង វីតាមីន C, E និង Beta-carotene នៅក្នុងបន្លែ និងផ្លែឈើដូចជា ប៉េងប៉ោះ ការ៉ុត បន្លែ​ស្លឹក​បៃតង ផ្លែ​ត្របែក ក្រូចឃ្វិច ជាដើម នឹង​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ។

៧ ផឹកទឹក​ឲ្យ​បានច្រើន ដើម្បី​ទូទាត់​សង​សម្រាប់​ការ​បាត់បង់​ទឹក​ពី​ឥទ្ធិពល diuretic នៃ​ជាតិ​កាហ្វេអ៊ីន​ដែល​យើង​ទៅ​ដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បើនៅសុខៗ ក៏ឈប់ផឹកកាហ្វេ តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ?

ចុចអាន៖និយមផឹកកាហ្វេ តិចអត់ដឹងថា មានប៉ុន្មានប្រភេទ ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម