សុខភាព
នៅសុខៗម៉េចរមាស់ពេញខ្លួន? ដោះស្រាយបែបណា?
អាការរមាស់ ធ្វើឲ្យយើងមានអារម្មណ៍រលាក ក្រហាយ ក៏ដូចជាចង់អេះស្បែកត្រង់បរិវេណនោះ។ ពេលខ្លះ យើងអាចរមាស់នៅតំបន់តែមួយ ប៉ុន្តែពេលខ្លះទៀត យើងក៏អាចរមាស់ពេញរាងកាយដូចគ្នា។ ទន្ទឹមនឹងអាការៈរមាស់នេះ យើងក៏អាចឡើងកន្ទួល ឬត្រអកផងដែរ។

អ្វីធ្វើឲ្យកើតមានអាការៈរមាស់?
អាការៈរមាស់អាចជារោគសញ្ញានៃបញ្ហាសុខភាពជាច្រើន ដែលក្នុងនោះរួមមាន៖
- អាលែកហ្ស៊ីទៅនឹងអាហារ សត្វល្អិតទិច ល្អងធូលី និងថ្នាំពេទ្យ
- ជំងឺស្បែកដូចជាត្រអក រលាកស្បែករ៉ាំរ៉ៃ និងស្បែកស្ងួត
- ប្រតិកម្មទៅនឹងសារជាតិគីមី គ្រឿងសម្អាង និងសារធាតុដទៃទៀត។
- ពពួកប៉ារ៉ាស៊ីត ដូចជាព្រូន ចៃ
- មានផ្ទៃពោះ
- ជំងឺថ្លើម តម្រងនោម ឬក្រពេញទីរ៉ូអ៊ីត
- ជំងឺមហារីកជាក់លាក់
- ជំងឺដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ដូចជាជំងឺទឹកនោមផ្អែមជាដើម។
យើងគួរព្យាបាលអាការរមាស់ដោយវិធីណា?
ពិតណាស់ អាការៈរមាស់ភាគច្រើនមិនមានភាពធ្ងន់ធ្ងរឡើយ។ ប៉ុន្តែ គ្នាយើងក៏អាចសាកល្បងតិចនិកទាំងនេះ៖
- ស្អំកំណាត់ត្រជាក់
- ប្រើក្រែមផ្ដល់សំណើម
- ងូតទឹកក្ដៅឧណ្ហៗ
- ប្រើប្រាស់ក្រែមលាបរមាស់ប្រភេទ Hydrocortisone ឬ Antihistamines
- ជៀសវាងអេះ ជៀសវាងសំលៀកបំពាក់ដែលងាយរលាក និងមិនត្រូវប៉ះពាល់កម្ដៅ ក៏ដូចជាសំណើមខ្លាំងពេក

យ៉ាងណាមិញ យើងគួរជៅទូបគ្រូពេទ្យ ប្រសិនបើមានអាការៈរមាស់ធ្ងន់ធ្ងរ និងមិនបាត់ទៅវិញនៅក្នុងរយៈពេលពីរបីសប្ដាហ៍ ឬមិនមានមូលហេតុច្បាស់លាស់។ ក្នុងករណីដែលយើងមានជំងឺដែលបង្កឲ្យមានអាការៈរមាស់ យើងចាំបាច់ត្រូវព្យាបាលជំងឺនោះជាមុនសិន៕
ចុចអាន៖៧ វិធី ទទួលបានអត្ថប្រយោជន៍ពីការផឹកកាហ្វេ និងមិនប៉ះពាល់ដល់រាងកាយ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង