សុខភាព
គ្រោះថ្នាក់ធ្ងន់ធ្ងរ នៃការគេងមិនលក់ និងបញ្ហាប្រឈមខ្លាំង ត្រូវតែដឹង
គេងមិនគ្រប់គ្រាន់ ប៉ះពាល់ដល់បញ្ហាសុខភាពដូចជា លើសឈាម ទឹកនោមផ្អែម ធាត់ ដាច់សរសៃឈាមខួរក្បាល និង ជំងឺបេះដូងជាដើម ខណៈការងងុយដេកពេលបើកបរ ក៏បង្កើនហានិភ័យ នៃគ្រោះថ្នាក់ខ្ពស់ជាងធម្មតាផងដែរ។

គ្រោះថ្នាក់នៃការគេងមិនលក់ យើងមិនអាចធ្វើការសិក្សាដូចគ្នាលើមនុស្សបានទេ។ ប៉ុន្តែការសិក្សាមួយដែលពិនិត្យមើលបរិមាណនៃការគេងរបស់មនុស្ស បានរកឃើញថា ការគេងតិចជាងបរិមាណប្រចាំថ្ងៃដែលបានណែនាំ (៧-៨ ម៉ោងក្នុងមួយថ្ងៃ) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃបញ្ហាសុខភាពជាច្រើនប្រភេទរួមមាន លើសឈាម ទឹកនោមផ្អែម ធាត់ ដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង។ សំខាន់ជាងនេះ គេរកឃើញថាអ្នកដែលគេងតិចជាង ៧ ម៉ោង ឬលើសពី ៨ ម៉ោងក្នុងមួយថ្ងៃ មានអត្រាមរណភាពខ្ពស់ជាង អាយុកាលជាមធ្យមគឺខ្លីជាងអ្នកដែលគេង ៧-៨ ម៉ោងក្នុងមួយថ្ងៃ។ ជាមួយនឹងសមាមាត្រដែលប្រែប្រួលទៅតាមចំនួនពេលវេលាដែលតិចជាង ឬច្រើនជាងបទដ្ឋាន មនុស្សដែលគេងច្រើនជាង ៨ ម៉ោងក្នុងមួយថ្ងៃ តាមស្ថិតិគេបានរកឃើញថាមានអត្រាស្លាប់គឺខ្ពស់ជាងក្នុងចំណោមមនុស្សចាស់។ ដែលត្រូវបានគេគិតថា ទាក់ទងនឹងជំងឺរ៉ាំរ៉ៃ ឬស្ថានភាពសុខភាព ខណៈពេលដែលក្រុមគេងតិចជាងធម្មតា អត្រាមរណភាពខ្ពស់ជាងនេះ ត្រូវបានគេរំពឹងថា នឹងបណ្តាលមកពីបញ្ហាសុខភាពដែលបានរៀបរាប់ខាងលើ រួមទាំងការរលាករ៉ាំរ៉ៃនៅក្នុងខ្លួន ហើយអត្រានៃជំងឺមហារីក ត្រូវបានគេរកឃើញថាមានខ្ពស់ជាងដូចគ្នា។

ការគេងមិនលក់ ប្រឈមនឹងគ្រោះថ្នាក់ ការសិក្សាបានបញ្ជាក់ ពីឥទ្ធិពលនៃការគេងមិនលក់ លើមុខងារខួរក្បាល និងការឆ្លើយតបនឹងប្រព័ន្ធសរសៃប្រសាទ។ វាត្រូវបានគេរកឃើញថា អ្នកដែលគេងតិចជាង ៧ ម៉ោងក្នុងមួយថ្ងៃ មានការឆ្លើយតបរបស់ខួរក្បាល និងប្រព័ន្ធប្រសាទទាបជាងធម្មតា ទៅនឹងការប្រុងប្រយ័ត្ន psychomotor ដែលជាយន្តការដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ ដែលនាំឲ្យបាត់បង់ទ្រព្យសម្បត្តិ របួស ឬស្លាប់។ ចំពោះអ្នកដែលខ្វះការគេងគ្រប់គ្រាន់ គ្រោះថ្នាក់បែបនេះ ត្រូវបានគេរកឃើញថាមានកម្រិតទាបបំផុតនៅក្នុងប្រភេទនៃគ្រោះថ្នាក់ចរាចរណ៍។ ការសិក្សាពិនិត្យជាប្រព័ន្ធលើមនុស្សជាង ៧០,០០០ នាក់នៅទូទាំងពិភពលោក បានរកឃើញថា ងងុយដេកពេលបើកបរឬប្រតិបត្តិការយានជំនិះផ្សេងទៀត។ វាជាកត្តាសំខាន់បំផុតមួយក្នុងគ្រោះថ្នាក់ចរាចរណ៍។ ដោយអ្នកដែលងងុយដេកពេលបើកបរ ២.៥៦ ដងខ្ពស់ជាងហានិភ័យធម្មតានៃគ្រោះថ្នាក់មិនត្រឹមតែប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍មានជាប់ពាក់ព័ន្ធនឹងការរំខានដំណេក។ អត្រាធ្លាក់ចុះក៏ត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងការគេងមិនគ្រប់គ្រាន់។

ដូច្នេះហើយ យើងត្រូវផ្តោតលើការគេង និងសម្រាក។ ដោយការគេងឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយថ្ងៃ។ ចៀសវាងការបើកបរ ខណៈពេលដែលអ្នកងងុយគេង។ សម្រាកនៅពេលអ្នកងងុយដេក ឬផ្លាស់ប្តូរអ្នកបើកបរក្នុងករណីបើកបរផ្លូវឆ្ងាយ។ ពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានរោគសញ្ញាមិនធម្មតាណាមួយ ឬសង្ស័យថាមានបញ្ហាដំណេក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុ ៧ យ៉ាង នៃ “ការគេងមិនលក់” និងវិធីព្យាបាលយ៉ាងមានប្រសិទ្ធភាព
ចុចអាន៖គិតច្រើនពិបាកគេង សាកល្បងសម្រួលខួរក្បាល តាមវិធីងាយៗប៉ុន្មាននេះ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល