Connect with us

សុខភាព

តែផ្កាកុលាប ជួយស្បែក និងសុខភាពផ្សេងទៀត

បានផុស

នៅ

តែផ្កាកុលាប ជាតែផលិត​ពីផ្កាកុលាបក្រពុំដែលមិនទាន់រីក មានពណ៌ស្រស់ស្អាត និងមានគុណប្រយោជន៍​មិនចាញ់តែបៃតង ឬតែអ៊ូឡុងទេ។ តើ​តែ​ផ្កាកូលាបផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កាត់បន្ថយអាការឈឺចាប់ពេលមករដូវ

តាមការសិក្សានៅកោះតៃវ៉ាន់ក្នុងឆ្នាំ ២០០៥​ បានឱ្យដឹងថា ការញុំាតែផ្កាកុលាប​អាចកាត់​បន្ថយ​អាការៈ​ឈឺចាប់មករដូវដែលជាវិធីព្យាបាលមានសុវត្ថិភាព និងងាយស្រួល។

២. ជំនួយស្បែក

តែផ្កាកូលាបសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីត​កម្មជួយការពារ​ស្បែកពី​ការ​មានស្នាមជ្រីញជ្រួញ និងយារ​ធ្លាក់​។

ម្យ៉ាងទៀត វីតាមីន C អាចជំរុញការផលិតខូឡាជែនដែលជាប្រូតេអ៊ីន​ជួយ​ឱ្យស្បែក និងសក់​របស់​យើងស្អាត ហើយមានសុខភាពល្អ។

លើសពីនេះទៅទៀត តែផ្កាកូលាបមានផ្ទុកសារធាតុប្រឆាំងការរលាក និងបាក់តេរីដែលមាន​ប្រសិទ្ធភាព​​ក្នុងការព្យាបាលបញ្ហាស្បែកដូចជា កើតមុន។

៣. ជួយពង្រឹងប្រព័ន្ធភាពសុំា

បរិមាណវីតាមីន C នៅក្នុងតែផ្កាកូលាបអាចជួយពង្រឹងប្រព័ន្ធភាពសុំា​យើងប្រយុទ្ធប្រឆាំងនឹង​មេរោគ​ផ្តាសាយ និងក្អកជាដើម។

ជាពិសេស តែផ្កាកូលាបសម្បូរទៅដោយវីតាមីន B1, B2, K, និងបេតាកា​រ៉ូ​ទីនដែលអាចជួយឱ្យយើងជាសះស្បើយពីជំងឺផ្តាសាយ ឬគ្រុនផ្តាសាយ​លឿន។

៤. ជួយប្រព័ន្ធរំលាយអាហារ

តែផ្កាកូលាបអាចជំរុញការផលិតទឹកប្រមាត់ដែលជួយបំបែក និងស្រូបជាតិខ្លាញ់​ក្នុងពោះវៀន​របស់​យើង។ ម្យ៉ាងទៀត តែផ្កាកូលាបអាចជួយបង្កើនបាក់តេរីល្អ​ដែលជួយដល់ការរំលាយអាហារ​នៅក្នុង​ពោះវៀន​ទៀត​ផង។

៥. ជួយកាត់បន្ថយស្រេស្ត

ការញុំាតែផ្កាកូលាបអាចជួយឱ្យចិត្តយើងស្ងប់ កាត់បន្ថយភាពតានតឹង ធ្វើឱ្យអារម្មណ៍ល្អ និង​ព្យាបាលអាការៈថប់បារម្ភ និងបាក់ទឹកចិត្ត។

Fresh brewed spicy fruit tea with herbs, rose flowers, apples and cinnamon, hot healthy drink, dark mood beverage

៦. កាត់បន្ថយអត្រាឆ្លងមេរោគផ្លូវទឹកនោម

តែផ្កាកូលាបមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងជាសារធាតុ​បញ្ចុះទឹកនោម​​ធម្មជាតិ​ដែលជួយ​ឱ្យ​យើងនោមញឹក។ ដូច្នេះការញុំាតែផ្កា​កូលាប​អាចជួយយើង​កាត់បន្ថយការឆ្លងមេរោគ​ផ្លូវទឹកនោម​បាន​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖៧ វិធី ទទួលបានអត្ថប្រយោជន៍ពីការផឹកកាហ្វេ និងមិនប៉ះពាល់ដល់រាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ៥៧ នាទីutes មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា

យឹម តាស្រង់
ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១២ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម