សុខភាព
ស៊ុតឆៅកុំចេះតែហូបតាមគេឯង ប្រយ័ត្នឆ្លងមេរោគចូលក្នុងរាងកាយ
ស៊ុតជាប្រភពប្រូតេអ៊ីនដែលមានតម្លៃសមរម្យ និងងាយស្រួលស្វែងរក ជាពិសេសវាផ្ដល់ប្រូតេអ៊ីនច្រើនដល់រាងកាយ។ ប៉ុន្តែប្រសិនបើ យើងទៅហូបស៊ុតឆៅមិនប្រយ័ត្ន អាចបង្កគ្រោះថ្នាក់ដល់រាងកាយ ច្រើនជាងអត្ថប្រយោជន៍។ ហេតុអ្វីបានជាគេហាមមិនឲ្យបរិភោគស៊ុតឆៅ? ចុះស៊ុតដែលមានសុវត្ថិភាពគ្រប់គ្រាន់ ក្នុងការញ៉ាំឆៅ មានរូបរាងយ៉ាងម៉េចដែរ?

គ្រោះថ្នាក់នៃការបរិភោគស៊ុតឆៅ
លោកវេជ្ជបណ្ឌិត Suthimon Thamtecho, MD, Department of Internal Medicine មន្ទីរពេទ្យ Chulalongkorn របស់ថៃ បានកំណត់ពីគ្រោះថ្នាក់នៃការទទួលទានស៊ុតឆៅដូចខាងក្រោម៖
១ ផ្ទុកសារធាតុ salmonella spp
ប្រសិនបើ salmonella ត្រូវបានឆ្លងដោយការហូបស៊ុតឆៅ អាចបណ្ដាលឲ្យចង្អោរ ក្អួត រាគ រលាកពោះវៀន ហើយអាចធ្ងន់ធ្ងររហូតបង្កឲ្យមានការឆ្លងមេរោគក្នុងចរន្តឈាម ។
២ កង្វះ Biotin
ប្រសិនបើហូបស៊ុតឆៅក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ អាចបណ្តាលឲ្យកង្វះ biotin ។ នេះគឺដោយសារតែប្រូតេអ៊ីននៅក្នុងស៊ុតពណ៌សឆៅរំខានដល់ការស្រូបយករបស់វា ប៉ះពាល់ដល់ចក្ខុវិស័យ មុខងារនៃប្រព័ន្ធសរសៃប្រសាទ ហើយអាចបណ្ដាលស្បែក និងក្រចកមិនប្រក្រតី។

តើមានស៊ុតឆៅរបៀបម៉េច ទើបអាចបរិភោគបានទេ?
យើងប្រហែលជាធ្លាប់ឃើញប្រជាជនជប៉ុន បរិភោគស៊ុតឆៅជាញឹកញាប់។ ដូច្នេះហើយ អាចនឹងសង្ស័យថាមិនមានគ្រោះថ្នាក់ឬអត់។ តាមពិតទៅ មានស៊ុតឆៅដែលគេប៉ាស្ទ័ររួចហើយ។ ទាំងនេះគឺជាស៊ុតឆៅដែលអាចបរិភោគឆៅជាពិសេស។ ដែលនឹងក្លាយជាស៊ុតដែលមានគុណភាពខ្ពស់ ហើយតាមរយៈដំណើរការនៃបច្ចេកទេសទំនើបៗ រហូតទាល់តែអ្នកអាចញ៉ាំឆៅបាន ដោយមិនបារម្ភពីបាក់តេរី។

ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំក្នុងបរិមាណច្រើនដូចជាស៊ុតឆៅ ដែលត្រូវបានប៉ាស្ទ័រសម្រាប់ការហូបឆៅបាន ប៉ុន្តែវាមិនត្រូវបានគេណែនាំ ឲ្យញ៉ាំវាជាប្រចាំនោះទេ ឬញ៉ាំលើសកម្រិតនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជឿអត់ ស៊ុតពិតជាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព?
ចុចអាន៖៧ វិធី ទទួលបានអត្ថប្រយោជន៍ពីការផឹកកាហ្វេ និងមិនប៉ះពាល់ដល់រាងកាយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី