សុខភាព
ពេទ្យព្រមាន! ម៉ាស់ដែលពាក់ហើយ ប្រើឡើងវិញ អាចមានគ្រោះថ្នាក់ ឈានដល់ស្លាប់
ក្រសួងសុខាភិបាលរបស់ប្រទេសថៃ រកឃើញថា ការពាក់ម៉ាស់ម្ដងហើយម្ដងទៀត នឹងប្រឈមជាមួយឱកាសស្លាប់លឿន។ ដោយសារបាក់តេរីដែលបានប្រមូលផ្ដុំក្នុងម៉ាស នឹងចូលទៅក្នុងច្រមុះសួតរបស់មនុស្ស។

ហេតុអ្វីត្រូវហាមមិនឲ្យពាក់ម៉ាស់ឡើងវិញ?
ម៉ាសគឺជាប្រភេទដែលអាចចោលបាន កុំលាងសម្អាតនិងប្រើឡើងវិញ។ ជាពិសេសម៉ាសដែលមកពីអ្នកជំងឺ ឬម៉ាសដែលផលិតដោយបុគ្គលិកពេទ្យ ដែលត្រូវការធ្វើរោគវិនិច្ឆ័យ ព្យាបាល ការធ្វើកោសល្យវិច័យជាដើម អាចត្រូវបានចាត់ទុកថាជាកាកសំណល់ឆ្លង។ ដោយសារវាជាសំរាមដែលមានមេរោគ ដូច្នេះហើយ ត្រូវបោះចោលក្នុងធុងសំរាមមួយដាច់ដោយឡែកពីគេ។
ទន្ទឹមនោះ ម៉ាសឬរបាំងការពារមុខដែលមានកាកសំណល់ឆ្លង បើដោះស្រាយមិនត្រឹមត្រូវ វានឹងប៉ះពាល់ដល់សុខភាព និងបរិស្ថាន ដែលជាប្រភពនៃមេរោគ ជាពិសេសមេរោគដែលមើលមិនឃើញដោយភ្នែកទទេ រួមមាន បាក់តេរី មេរោគ ផ្សិត និងប៉ារ៉ាស៊ីតមួយចំនួន ដែលនឹងរីកធំធាត់ និងបង្កជាជំងឺ ដល់អ្នកដែលមកប៉ះពាល់។

ដូច្នេះ ម៉ាសគួរត្រូវបានផ្លាស់ប្ដូររៀងរាល់ ៦-៨ ម៉ោងម្ដង នៅពេលដែលម៉ាសសើម កខ្វក់ ឬនៅពេលចាកចេញពីកន្លែងដែលមានហានិភ័យខ្ពស់ មានមនុស្សច្រើន។ ហើយម៉ាសគួរតែត្រូវបានបោះចោលឲ្យបានត្រឹមត្រូវ បន្ទាប់ពីការប្រើប្រាស់រួច ដោយបោះវាទៅក្នុងធុងបិទបាំង និងឆ្ងាយពីគេឯង។ ក្នុងករណីប្រើប្រាស់ក្នុងមន្ទីរពេទ្យ ត្រូវបោះចោលក្នុងធុងសំរាមដែលមានចំណាំថា សម្រាប់កាកសំណល់ឆ្លងមេរោគ ។ ចំពោះម៉ាសក្រណាត់ ត្រូវលាងសម្អាតជារៀងរាល់ថ្ងៃជាមួយសាប៊ូ ហើយហាលថ្ងៃឲ្យស្ងួត ព្រមទាំងលាងដៃឲ្យបានត្រឹមត្រូវជាមួយសាប៊ូ និងទឹករាល់ពេល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស៊ុតឆៅកុំចេះតែហូបតាមគេឯង ប្រយ័ត្នឆ្លងមេរោគចូលក្នុងរាងកាយ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល