សុខភាព
មើលអេកូញឹកពេក ប៉ះពាល់កូនអត់? ពិនិត្យប៉ុន្មានដងល្អ?
សម័យបច្ចេកវិទ្យាទំនើប ពេលដឹងថាពពោះ ទាំងម៉ាក់ទាំងប៉ាសង្វាតទៅឆ្លុះអេកូណាស់ ដើម្បីបានដឹងពីការលូតលាស់របស់បេប៊ី បានឃើញពីសកម្មភាព ឬទម្រង់មុខមាត់កូនជាដើម។
តើការឆ្លុះអេកូញឹកញាប់ពេកអាចប៉ះពាល់ដល់កូនក្នុងផ្ទៃអត់? អំឡុងពពោះម៉ាក់ៗត្រូវឆ្លុះអេកូប៉ុន្មានដងទើបល្អ? ការពិនិត្យអេកូមួយលើកៗមានប្រយោជន៍អ្វីខ្លះ?
ការពិនិត្យអេកូសាស្ត្រគឺដើម្បីបានដឹងពីការវិវត្តនៃគភ៌ ដឹងពីហានិភ័យដែលកើតមានលើបេប៊ី និងម្តាយ។ ការពិនិត្យអេកូមិនបង្កការឈឺចាប់ ពុំមានផលប៉ះពាល់ដល់កូនក្នុងពោះម៉ាក់ៗឡើយ ទោះពិនិត្យច្រើនដងក៏ដោយ ឯលទ្ធផលក៏សុក្រិត្យ។
ជាធម្មតាយើងត្រូវទៅពិនិត្យអេកូឲ្យបាន ៤-៥ ដង គ្រប់គ្រាន់ហើយ ការពិនិត្យច្រើនជាងនេះលុះត្រាមានបញ្ហាមិនប្រក្រតីប៉ុណ្ណោះ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
តើត្រូវទៅពិនិត្យអេកូនៅពេលណាខ្លះ?
លើកទី១៖ ពេលបាត់រដូវភ្លាម ម៉ាក់អាចពិនិត្យទឹកនោម និងមើលអេកូ ដើម្បីច្បាស់ថា មានបេប៊ី ហើយការពិនិត្យអេកូនឹងដឹងច្បាស់ថា កូនយើងនៅក្នុង ឬក្រៅស្បូន។
លើកទី២៖ ពេលម៉ាក់ៗពពោះបាន ១២-១៥ សប្តាហ៍។ ការពិនិត្យក្នុងអំឡុងនេះ ដើម្បីដឹងថា ម៉ាក់ៗមានកូនតែមួយ ឬក៏ភ្លោះ ថ្ងៃសម្រាលពេលណា និងរកភាពមិនប្រក្រតីរបស់គភ៌។
លើកទី៣៖ ពេលគភ៌អាយុបាន ២៣-២៥ សប្តាហ៍។ ការពិនិត្យអេកូលើកទី៣នេះ គ្រូពេទ្យនឹងមើល លម្អិតពីសរីរាង្គរបស់កូនយើង ក្នុងនោះមាន ខួរក្បាល តើមានទឹកដក់ក្នុងខួរក្បាលអត់? អាអូនមានគ្រប់លក្ខណៈ ឬក៏មានឆែបមាត់? បេះដូងប្រហោងអត់? សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ប្លោកនោម ពេញលក្ខណៈទេ? ដៃជើងមានគ្រប់នៅ? អ្វីដែលម៉ាក់ប៉ារំភើបនោះ មើលអេកូពេលនេះ ដឹងភេទបេប៊ីច្បាស់ហើយ។
លើកទី៤៖ នៅចន្លោះពីសប្តាហ៍ ៣៣-៣៥។ មិនដូចការពិនិត្យលើកមុនទេ គ្រូពេទ្យនឹងមើលពីការលូតលាស់ និងសុខភាពបេប៊ី ទម្រង់-ទម្ងន់កូន ទីតាំងសុក បរិមាណ ទឹកភ្លោះ និងបញ្ហាផ្សេងៗ ទៀត។
លើកទី៥៖ កៀកថ្ងៃសម្រាល។ ការមើលអេកូចុងក្រោយនេះ ដើម្បីតាមដានសុខភាពបេប៊ីតើមានខ្សោយឬអត់? ទម្ងន់បានប៉ុន្មាន? មើលទឹកភ្លោះ តើអស់ទឹកភ្លោះទេ? ទឹកភ្លោះតិច ឬច្រើន៕
អត្ថបទផ្ដល់សិទ្ធដោយ ៖Hellokrupet
ចុចអាន៖តើជំងឺភ្នែកឡើងបាយ អាចបញ្ចប់ការមើលឃើញរបស់អ្នកឬទេ?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ