សុខភាព
សូមស្វែងយល់ពីជំងឺវៀចឆ្អឹងច្រមុះ!
ជំងឺវៀចឆ្អឹងច្រមុះ គឺជាជំងឺដែលទាក់ទងនឹងរចនាសម្ព័ន្ធទ្រង់ទ្រាយនៃច្រមុះ ដែលបណ្តាលមកពីភាពមិនប្រក្រតីនៃទីតាំងរបស់ឆ្អឹងជញ្ជាំងច្រមុះកណ្តាល (Nasal Septal)។

ការវៀចឆ្អឹងច្រមុះកើតឡើងនៅពេលជញ្ជាំងខណ្ឌចែករន្ធច្រមុះ (Nasal Septum) វៀចទៅម្ខាងទៀត ដែលបណ្តាលឲ្យរន្ធច្រមុះតូចចង្អៀត។ ក្នុងករណីធ្ងន់ធ្ងរ វាបណ្តាលឲ្យថយចុះនូវខ្យល់ដង្ហើម ដែលធ្វើឲ្យពិបាកដកដង្ហើម ហើយបន្ថែមលើនេះទៀត វាធ្វើឲ្យច្រមុះស្ងួត ងាយនឹងកើតជាក្រមរ និងមានការហូរឈាមច្រមុះ។ ការព្យាបាលដោយប្រើថ្នាំអាចកាត់បន្ថយការរលាកច្រមុះ និងសម្រួលដល់ការដកដង្ហើម (Nasal dilators) តែមិនអាចធ្វើឲ្យឆ្អឹងច្រមុះត្រង់បានទេ លុះត្រាតែធ្វើការវះកាត់ (Septoplasty) ក្នុងករណីចាំបាច់។
ក) រោគសញ្ញា
– ពិបាកដកដង្ហើមតាមច្រមុះ (Dificult breathing)
– អាក់ដង្ហើមនៅពេលគេង (Sleep apnea)
– ស្រមុក (Snoring)
– ឈាមច្រមុះ (Nose bleeding)
– កណ្តាស់ញឹកញាប់ (Sneezing)
– ឈឺចាប់នៅលើផ្ទៃមុខ (Facial pains)

ខ) មូលហេតុ
– ភាគច្រើនបណ្តាលមកពីការប៉ះទង្គិចនៅលើផ្ទៃមុខ ជាពិសេសច្រមុះ (Impact trauma)
– ការវៀចពីកំណើត (Congenital)
– ការប៉ះទង្គិចច្រមុះនៅពេលសម្រាល

គ) ការព្យាបាល
ការព្យាបាលមាន២ករណី
– ក្នុងករណីវៀចឆ្អឹងច្រមុះមិនធ្ងន់ធ្ងរ យើងព្យាបាលដោយប្រើថ្នាំមួយចំនួនដូចជា Decongestants, Antihistamines and Nasal Spray តែមិនអាចធ្វើឲ្យឆ្អឹងវៀចមកត្រង់បានទេ
– ការព្យាបាលដោយការវះកាត់ (Septoplasty)


“បើបងប្អូនមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិនិត្យ និងទទួលការព្យាបាលឲ្យបានប្រាកដត្រឹមត្រូវទាន់ពេលវេលា ជៀសវាងផលវិបាកដូចបានរៀបរាប់ខាងលើ ដែលបណ្តាលមកពីជំងឺវៀចឆ្អឹងច្រមុះនេះ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មើលអេកូញឹកពេក ប៉ះពាល់កូនអត់? ពិនិត្យប៉ុន្មានដងល្អ?

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៦ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម