Connect with us

សុខភាព

សូម​ស្វែងយល់​ពី​ជំងឺ​វៀច​ឆ្អឹងច្រមុះ​!

បានផុស

នៅ

​ជំងឺ​វៀច​ឆ្អឹងច្រមុះ គឺជា​ជំងឺ​ដែល​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​នៃ​ច្រមុះ ដែល​បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ទីតាំង​របស់​ឆ្អឹង​ជញ្ជាំង​ច្រមុះ​កណ្តាល (Nasal Septal)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​វៀច​ឆ្អឹងច្រមុះ​កើតឡើង​នៅ​ពេល​ជញ្ជាំង​ខណ្ឌ​ចែក​រន្ធ​ច្រមុះ (Nasal Septum) វៀច​ទៅ​ម្ខាង​ទៀត ដែល​បណ្តាល​ឲ្យ​រន្ធ​ច្រមុះ​តូច​ចង្អៀត​។ ក្នុង​ករណី​ធ្ងន់ធ្ងរ វា​បណ្តាល​ឲ្យ​ថយ​ចុះ​នូវ​ខ្យល់​ដង្ហើម ដែល​ធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម ហើយ​បន្ថែម​លើ​នេះ​ទៀត វា​ធ្វើ​ឲ្យ​ច្រមុះ​ស្ងួត ងាយ​នឹង​កើតជា​ក្រមរ និង​មានការ​ហូរ​ឈាម​ច្រមុះ​។ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អាច​កាត់បន្ថយ​ការ​រលាក​ច្រមុះ និង​សម្រួល​ដល់​ការដកដង្ហើម (Nasal dilators) តែ​មិន​អាច​ធ្វើ​ឲ្យ​ឆ្អឹងច្រមុះ​ត្រង់​បានទេ លុះត្រាតែ​ធ្វើការ​វះកាត់ (Septoplasty) ក្នុង​ករណី​ចាំបាច់​។​

​ក​) រោគសញ្ញា​

– ពិបាក​ដកដង្ហើម​តាម​ច្រមុះ (Dificult breathing)

– អាក់​ដង្ហើម​នៅ​ពេល​គេង (Sleep apnea)

– ស្រមុក (Snoring)

– ឈាម​ច្រមុះ (Nose bleeding)

– កណ្តាស់​ញឹកញាប់ (Sneezing)

– ឈឺចាប់​នៅលើ​ផ្ទៃមុខ (Facial pains)

​ខ​) មូលហេតុ​

– ភាគច្រើន​បណ្តាល​មក​ពី​ការ​ប៉ះទង្គិច​នៅលើ​ផ្ទៃមុខ ជាពិសេស​ច្រមុះ (Impact trauma)

– ការ​វៀច​ពី​កំណើត (Congenital)

– ការ​ប៉ះទង្គិច​ច្រមុះ​នៅពេល​សម្រាល​

​គ​) កា​រព្យាបាល​

​ការ​ព្យាបាល​មាន​២​ករណី​

– ក្នុង​ករណី​វៀច​ឆ្អឹងច្រមុះ​មិន​ធ្ងន់ធ្ងរ យើង​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូចជា Decongestants, Antihistamines and Nasal Spray តែ​មិនអាច​ធ្វើ​ឲ្យ​ឆ្អឹង​វៀច​មក​ត្រង់​បានទេ​

– ការ​ព្យាបាល​ដោយ​ការវះកាត់ (Septoplasty)

“​បើ​បងប្អូន​មាន​រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​ផ្នែក​ត្រចៀក ច្រមុះ និង​បំពង់ក នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​ពិនិត្យ និង​ទទួល​ការព្យាបាល​ឲ្យ​បាន​ប្រាកដ​ត្រឹមត្រូវ​ទាន់​ពេលវេលា ជៀសវាង​ផលវិបាក​ដូច​បាន​រៀបរាប់​ខាងលើ ដែល​បណ្តាល​មកពី​ជំងឺ​វៀច​ឆ្អឹងច្រមុះ​នេះ​”៕

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​មើល​អេកូ​ញឹក​ពេក ប៉ះពាល់​កូន​អត់? ពិនិត្យ​ប៉ុន្មាន​ដង​ល្អ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម