សុខភាព
កូវីដបំប្លែងខ្លួនកូនកាត់ កំពុងរាលដាលនៅ ថៃ (មានវីដេអូ)
ប្រទេសថៃកាលពីថ្ងៃពុធទី២៣ខែមីនា បានរាយការណ៍ថា មានករណីវីរុសកូវីដ១៩បំប្លែងខ្លួនកូនកាត់ Deltacron ចំនួន៧៣ករណី ទោះបីជាយ៉ាងណា អ្នកជំងឺទាំងអស់បានជាសះស្បើយហើយ។ នេះបើយោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS)។
លោក Supakit Sirilak អគ្គនាយក DMS បាននិយាយថា Deltacron ត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តហ្សែនប្រចាំសប្តាហ៍របស់ក្រសួង ហើយការរកឃើញនេះ ត្រូវបានដាក់ជូនទៅ Gisaid ដែលជាមូលដ្ឋានទិន្នន័យហ្សែនអន្តរជាតិ។
យោងតាមលោកវេជ្ជបណ្ឌិត Supakit បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) កំពុងតាមដានមេរោគ Deltacron ហើយមិនមានភ័ស្តុតាងបង្ហាញថា វាឆ្លងខ្លាំងជាង អាចបង្កឲ្យមានជំងឺកាន់តែធ្ងន់ធ្ងរ ឬអាចគេចចេញពីប្រព័ន្ធភាពស៊ាំនោះទេ។
ករណី Deltacron ជាង ៤,០០០ ករណីទូទាំងពិភពលោក ត្រូវបានបញ្ជូនទៅ Gisaid រួមទាំង ៧៣ករណីពីប្រទេសថៃផងដែរ។
លោក Supakit បញ្ជាក់ថា “វាមិនចាំបាច់ភ័យស្លន់ស្លោទេ។ ប្រសិនបើករណីនៃវីរុសបំប្លែងខ្លួន Delta ធ្លាក់ចុះបន្ថែមទៀត នោះឱកាសនៃប្រភេទវីរុសទាំងពីររួមបញ្ចូលគ្នាក៏ធ្លាក់ចុះដែរ។ យ៉ាងណាក្តី ប្រសិនបើ Deltacron ឆ្លងខ្លាំង វាអាចជំនួស Omicron បាន។ ប៉ុន្តែមិនមានសញ្ញាបែបនោះទេ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមាន ជំងឺមួយនឹងចាប់ផ្តើមឆ្លងរាលដាល បន្ទាប់ពី កូវីដ១៩
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់