សុខភាព
ភ្ញាក់ពីគេងកណ្ដាលយប់ ស្រាប់តែឃ្លាន គួរញ៉ាំអាហារអ្វីល្អ សម្រាប់សុខភាព
ការឃ្លានអាហារពេលយប់ ចំពោះទម្លាប់មួយនេះ មិនសូវជាកើតមានប៉ុន្មានទេ សម្រាប់គ្នាយើង ប្រសិនជាបានញ៉ាំអាហារគ្រប់គ្រាន់នៅពេលល្ងាច។ ក្នុងករណីយើងការហត់នឿយពីការងារខ្លាំង ញ៉ាំអាហារពេលល្ងាចតិច ឬមិនបានញាំទាល់តែសោះ នោះអាចជារឿងមួយដែលធ្វើឲ្យយើងឃ្លាននៅពេលយប់ដែរ។ បើជួបបញ្ហានេះមែន អាចនឹងមានការលំបាកបន្ដិច ប្រសិនជាមិនបានត្រៀមទុកជាមុន ដូច្នេះមានតែសម្លឹងមើលអាហារណាដែលងាយៗក្បែរខ្លួន ថែមទាំងអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។

១.បាយស
បាយស ជាប្រភេទអាហារដែលមាននៅក្បែរខ្លួនជានិច្ច មិនតែប៉ុណ្ណោះ ក៏ផ្ដល់អត្ថប្រយោជន៍មួយចំនួនទៀត ដូចជា មានផ្ទុកនូវ វិតាមីន B1 និង Manganese។ សារធាតុទាំងពីរ មានអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា វិតាមីន B1 ជាប្រភេទវីតាមីន ត្រូវការចាំបាច់របស់រាងកាយដើម្បី បំប្លែង ជាតិគ្លុយកូស ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងារសរសៃប្រសាទ សាច់ដុំ និងបេះដូង។ ការញ៉ាំបាយស មិនត្រឹមតែធ្វើឲ្យយើងកាត់បន្ថយការឃ្លានទេ ថែមទាំងធ្វើឲ្យយើង ឆាប់គេងលក់ស្រួលទៀតផង។ យ៉ាងណា យើងគួរតែកំណត់បរិមាណនៃការញុាំក្នងកម្រិតតិចតួច មិនត្រូវច្រើនដល់ថ្នាក់ឆ្អែតនោះទេ ព្រោះវាអាចបង្កផលលំបាកដល់ប្រព័ន្ធរំលាយអាហារ ក្នុងខណៈពេលដែលរាងកាយត្រូវសម្រាក។ មួយវិញទៀត ក្រោយពីញាំបាយស យើងអាចចំណាយពេលសម្រាក ចន្លោះពី ២៥ ទៅ ៤០នាទី រួចចាំចូលគេងវិញ។
២.ស៊ុត
ការញ៉ាំស៊ុតស្ងោរ នៅពេលយប់ ក៏ជាមធ្យបាយល្អសម្រាប់រក្សាសុខភាព និងកាត់បន្ថយការឃ្លានបានមួយកម្រិតដែរ។ បរិមាណស៊ុត គួរតែញ៉ាំចន្លោះពី ២ទៅ ៤គ្រាប់ បរិមាណនេះអាចនឹងសមល្មម នឹងប្រព័ន្ធរំលាយអាហារធ្វើការបានរហ័ស។ ម្យ៉ាងវិញទៀត ការញ៉ាំស៊ុត ពេលយប់ នឹងមិនធ្វើឲ្យឡើងគីឡូ ប៉ះពាល់ដល់សុភាពនោះឡើយ ព្រោះអាហារមួយប្រភេទ ក៏ត្រូវបានគេជ្រើសរើស ជាប្រភេទអាហារសម្រាប់អ្នករក្សារាងផងដែរ។ គួរចៀសវាង កុំញ៉ាំស៊ុតចៀន នៅពេលយប់ ព្រោះអាចមានប្រតិកម្មខ្លាញ់ ជាមួយនឹងប្រព័ន្ធរំលាយអាហារ ដែលបង្កឲ្យមានការរំខាន ដល់ការគេង ឬមិនអាចគេងលក់។
៣.ផ្លែចេក
ផ្លែចេក ក៏ជាប្រភេទអាហារសម្រន់ដែលល្អ ងាយរក សម្រាប់អ្នកភ្ញាក់ពេលយប់ហើយប្រឈមនឹងការឃ្លាន។ ថ្វីត្បិតតែផ្លែចេកមិនមែនជា អាហារមានរស់ជាតិឆ្ងាញ់ តែវាអាចជួយកាត់បន្ថយការឃ្លានបានមួយកម្រិត ថែមទាំងជួយឲ្យសុខភាពល្អ ព្រោះថាផ្លែឈើមួយប្រភេទនេះមានផ្ទុកទៅដោយ ប៉ូតាស្យូម និង ទ្រីបតូផាន (tryptophan)។ ផ្លែចេកមានអត្ថប្រយោជន៍ខ្លាំង ទៅដល់ប្រព័ន្ធរំលាយអាហារ ព្រោះថា ផ្លែចេកក៏មាន ហ្វៃប៊ឺ ជួយឲ្យប្រព័ន្ធរំលាយអាហារ ងាយស្រួលរំលាយ។ ដូច្នេះសម្រាប់អ្នកដែលគិតគូដល់ សុខភាព ការព្រួយបារម្មណ៍ចំពោះការឡើងគីឡូ គួរតែងាកមកចាប់យកអាហារមួយនេះ គឺជាការប្រសើរ។

៤.ពោតលីង
ផ្លែចេក ក៏ជាប្រភេទអាហារសម្រន់ដែលល្អ ងាយរក សម្រាប់អ្នកភ្ញាក់ពេលយប់ហើយប្រឈមនឹងការឃ្លាន។ ថ្វីត្បិតតែផ្លែចេកមិនមែនជា អាហារមានរស់ជាតិឆ្ងាញ់ តែវាអាចជួយកាត់បន្ថយការឃ្លានបានមួយកម្រិត ថែមទាំងជួយឲ្យសុខភាពល្អ ព្រោះថាផ្លែឈើមួយប្រភេទនេះមានផ្ទុកទៅដោយ ប៉ូតាស្យូម និង ទ្រីបតូផាន (tryptophan)។ ផ្លែចេកមានអត្ថប្រយោជន៍ខ្លាំង ទៅដល់ប្រព័ន្ធរំលាយអាហារ ព្រោះថា ផ្លែចេកក៏មាន ហ្វៃប៊ឺ ជួយឲ្យប្រព័ន្ធរំលាយអាហារ ងាយស្រួលរំលាយ។ ដូច្នេះសម្រាប់អ្នកដែលគិតគូដល់ សុខភាព ការព្រួយបារម្មណ៍ចំពោះការឡើងគីឡូ គួរតែងាកមកចាប់យកអាហារមួយនេះ គឺជាការប្រសើរ។
៥.ទឹកឃ្មុំ
ជាក់ស្ដែងការភ្ញាក់ពីគេងពេលយប់ ហើយមានអារម្មណ៍ថាឃ្លាន បើមានទឹកឃ្មុំនៅក្បែរខ្លួន ក៏អាចញ៉ាំបានដែរ។ កុំបារម្ភថា ទឹកឃ្មុំមានជាតិផ្អែម ហើយអាចបង្កើនកាឡូរីខ្ពស់ក្នុងខ្លួន ជាក់ស្ដែងមិនមែនទេ។ ទឹកឃ្មុំមានកាឡូរីទាប ហើយមានអត្ថប្រយោជន៍ជួយដល់ការផលិតអ័រម៉ូនមេឡាតូនីន ដែលមានតួនាទីសំខាន់ សម្រួលដល់ការគេង។ ដូច្នេះទឹកឃ្មុំជាអាហារដ៏ល្អបំផុតមួយដែលត្រូវញ៉ាំពេលយប់។
ជារួមនៅពេលដែលយើង ឃ្លានអាហារពេលយប់ យើងគួរតែដឹងថា មិនមែនអាហារទាំងអស់សុទ្ធតែល្អនោះទេ។ អាហារមួយចំនួនគឺត្រឹមត្រូវសម្រាប់សុខភាព ហើយខ្លះទៀតអាចធ្វើឲ្យយើង ជួបបញ្ហាឡើងទម្ងន់លើសអាចមាន ជំងឺបេះដូង ជំងឺប្រព័ន្ធរំលាយអាហារ អាចបង្កឲ្យយើងគេងមិនលក់ និងបញ្ហាសុខភាពផ្សេងៗទៀតក៏ថាបាន៕
ចុចអាន៖អាហារ ៥ ប្រភេទ ដុកទ័រហាមផ្ដាច់ កុំហូបពេលពោះទទេឲ្យសោះ
ចុចអាន៖គ្រោះថ្នាក់ធ្ងន់ធ្ងរ នៃការគេងមិនលក់ និងបញ្ហាប្រឈមខ្លាំង ត្រូវតែដឹង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល