Connect with us

សុខភាព

ប្រុសៗចូលចិត្តស្ទីមសូណា គួរតែប្រយ័ត្នពីបញ្ហាទាំងនេះផង

បានផុស

នៅ

បុរសៗ​មួយ​ចំនួន​ចូលចិត្ដទៅស្ទីមសូណា ជាពិសេសពេលល្ងាចៗ ឬចុងសប្ដាហ៍​បន្ទាប់ពីធ្វើការហើយ ដោយ​គិត​ថា​ជា​ការ​យកចិត្ដទុកដាក់ចំពោះសុខភាជាសំខាន់។ ជាក់ស្ដែងណាស់ ការចំណាយពេល ចូលបន្ទប់សូណា ពិតជាផ្ដល់អត្ថប្រយោជន៍​ច្រើន​ ចំពោះសុខភាព ទាំងរាងកាយ និង​ផ្លូវចិត្ដ ប៉ុន្ដែទន្ទឹមគ្នានឹងការផ្ដល់អត្ថប្រយោជន៍ យ៉ាង​ច្រើន​នេះ សូណា​ក៏មានផលប៉ះពាល់មួយចំនួនមកលើយើងផង​ដែរ ប្រសិនជា មិនបានប្រុងប្រយ័ត្ន ដឹងច្បាស់ពីសុខភាពខ្លួនឯង។

១.ប្រុងប្រយ័ត្នសម្រាប់អ្នកបញ្ហាបេះដូង

Sauna vs. Steam Room
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកមានបញ្ហាដូចជា ជំងឺខ្សោយបេះដូង ឬ​ធ្លាប់​មាន​បញ្ហា​គាំងបេះដូង ដែលមិនអាចគ្រប់គ្រងបាន គួរតែប្រុងប្រយ័ត្នឲ្យមែន​ទែន គ្រប់ពេលដែលទៅ សូណា ជាពិសេសសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមលើកដំបូង។ នៅក្នុងបន្ទប់​សូណា សីតុណ្ហភាពគឺក្ដៅ ដែលជំរុញឲ្យរាងកាយ​បែកញើសច្រើន ក្នុងខ្លួនប្រាណត្រូវបាត់បង់ជាតិទឹក​ ជាមួយ​ចង្វាក់​បេះដូង​ដើរញាប់ដែលមិនអាចច្របាច់ឈាមចេញពីបេះដូងទៅគ្រប់សរីរាង្គបាន។ ដូចនេះ អ្នកទៅ​​សូណា​នឹង​មាន​អារម្មណ៍ថា អស់កម្លាំង ចង្វាក់បេះដូងប្រែប្រួល ហើយភាគច្រើនអ្នកដែលមានបញ្ហាបេះដូងមិន​អាច ទ្រាំ​នៅក្នុងបន្ទប់សូណាយូរដូចអ្នកធម្មតានោះទេ។ អ្នក​មាន​បញ្ហា​សុខភាព​ទាំង​នោះ គួរ​ចូល​សូណា​ត្រឹមចន្លោះពី ៥ ទៅ ៨ នាទីគឺជាការល្អ។ មួយវិញទៀត ស្ថិតក្នុងបន្ទប់សូណា ប្រសិនជាអ្នកមានអារម្មណ៍ថា ដកដង្ហើមថប់ៗ អ្នកត្រូវប្រញាប់​ចាកចេញពីបន្ទប់ឲ្យបាន​លឿនបំផុត ទោះស្ថិតក្នុងរយៈពេលខ្លីក៏ដោយ។ ម្យ៉ាងវិញទៀត អ្នកមានជំងឺនេះ គួរតែពិភាក្សាជា​មួយ​គ្រូពេទ្យ​ផ្នែកបេះដូងជាមុនសិន ទើបជាការប្រសើរ។

២.ប្រុងប្រយ័ត្នអ្នកមានបញ្ហាប្រតិកម្មស្បែក

អ្នកមានប្រតិកម្មស្បែករហ័ស ឬស្បែកអាលែកហ្ស៊ី អាចមានផលប៉ះពាល់ ជាមួយនឹងកំដៅ និងចំហាយក្លិនរូបមន្ដថ្នាំ​ដែលតែងប្រើនៅក្នុងបន្ទប់សូណា ដែលជាហេតុ ស្បែកអ្នកជំងឺអាចនឹងកើតចេញជាកន្ទួល មានពណ៌​ក្រហម ឬអាចបង្ក​ជាការរមាស់ ក្រហាយ ទៅតាមស្ថានភាពជំងឺ។ ក្នុងស្ថានភាពនោះ អ្នកជំងឺ មានអាការៈ រមាស់ខ្លាំង ឬក្រហាយខ្លាំង ត្រូវប្រញាប់ទៅងូតទឹកឲ្យបានលឿនបំផុត មិនត្រូវទ្រាំ ឬក៏អេះដោយក្រចកដៃនោះទេ ព្រោះ អាច​បង្កឲ្យមានបញ្ហាស្បែកឈានទៅដល់ការរលាកមានភាពធ្ងន់ធ្ង។​ ភាគច្រើន អ្នកដែលជួបនឹងបញ្ហានេះ គឺច្រើន​តែ​អ្នក​ធ្លាប់មានបញ្ហាប្រតិកម្មស្បែកនឹង​គ្រឿងសំអាង ឬផលិតផល​កែសម្ផស្សជាដើម។

៣. ប្រុងប្រយ័ត្នអ្នកមានជំងឺសួត

Steam Room Men Images – Browse 5,832 Stock Photos, Vectors, and Video |  Adobe Stock

ជាក់ស្ដែងណាស់ ថាអ្នកមានជំងីសួត ក៏អាចជួបបញ្ហាប្រឈមពិបាកដកដង្ហើម ដូចជា អាចក្អក ឬ ដកដង្ហើមហត់ៗ ជាពិសេសអ្នកមានជំងឺហឺត តែម្ដង​ ព្រោះថានៅក្នុងបន្ទប់សូណា គឺមានសីតុណ្ហភាពក្ដៅ និងមានសំណើម ដែលជំរុញឲ្យសួតត្រូវ ធ្វើការងារខ្លាំងជាង​​​ពេលធម្មតា។ មួយវិញទៀត ទងសួតរបស់អ្នកជំងឺហឺត មានសភាព​រួមតូច​ ដូច្នេះស្ថិតក្នុងដំណាក់កាលសីតុណ្ហភាពក្ដៅ ហើយមានចំហាយទឹកទៀតនោះ សួតត្រូវធ្វើចលនា​បញ្ចេញខ្យល់ដង្ហើម និងស្រូបយកអុកស៊ីសែនឲ្យបានគ្រប់គ្រាន់។ អ្នកជំងឺ អាចតាមដាន ពីសុខភាពផ្ទាល់ ក្នុងកំលុងពេលនោះ បើមានអាការៈ ក្អក ឬ ដកដង្ហើមហត់ៗ អ្នកជំងឺគួរតែឆាប់ចាកចេញពីបន្ទប់សូណា ហើយសម្រាក ឲ្យបានយ៉ាងតិច ១០ ទៅ ១៥នាទីសិន។

៤.គួរកំណត់ពេលវេលាឲ្យបានត្រឹមត្រូវ

សម្រាប់អ្នកដែលចូលចិត្ដទៅសូណា គួរតែនឹកឃើញពីចំណុចនេះមុនគេ គឺការកំណត់ពេលវេលា ឲ្យបានត្រឹមត្រូវ និងការត្រៀមខ្លួន មុនពេលចូលបន្ទប់សូណា​។ មានន័យថា អ្នកអាចចូល សូណា ម្ដងយ៉ាងយូ ២០នាទី អាចមិនលើស​ពី៣ដង ក្នុងមួយពេលៗ​ ព្រោះថា ក្នុងខ្លួនប្រាណរបស់យើង​ត្រូវ​ប្រឈមនឹងកម្ដៅ ជាតិសើម ហើយត្រូវបញ្ចេញជាតិទឹកច្រើនតាមរយៈការចេញញើស។ ថ្វីត្បិតតែ ការបែកញើសល្អ អាចបញ្ចេញជាតិពុលច្រើនមែន ប៉ុន្ដែក្នុងខ្លួនប្រាណរក៏ត្រូវខ្សោះជាតិទឹកបន្ដិចម្ដងៗ ទៅតាមពេល​វេលាកាន់តែយូទៅៗ។ ទន្ទឹមគ្នានោះដែរ មុនពេល ចូលបន្ទប់​សូណា អ្នកអាចញ៉ាំទឹកឲ្យ​បានមួយកែវ ឬអាចលើសពីនោះក៏ប្រសើរដើម្បីរក្សាលំនឹងជាតិទឹកឲ្យបានគ្រប់គ្រាន់ក្នុងរាងកាយ។

៥.សម្រាក ២ទៅ៣នាទីមុនងូតទឹក

Steam Room" Images – Browse 7,092 Stock Photos, Vectors, and Video | Adobe  Stock

គួរចងចាំថាអាងទឹកត្រជាក់ គឺជាកន្លែងដែលលាងសម្អាតញើសសម្រាប់អ្នកដែលទើបតែចេញពីបន្ទប់សូណា។ ដូច្នេះហើយ ក្រោយពេលចេញពី​បន្ទប់សូណា គួរតែរសម្រាកឲ្យបានយ៉ាងតិច ២នាទី ដើម្បីឲ្យស្ងួតញើសបន្ដិចសិន មុនពេលចូល​ងូតទឹកសម្អាតញើស ឬលាង​សម្អាតជាតិពុល។ ក្រោយពេល ដែលខ្លួនយើង ទើបតែស្ថិតក្នុងស្ថានភាពសីតុណ្ហ​ភាព​ក្ដៅមានញើសច្រើន ភ្លាមៗនោះ រន្ធញើសតូចៗ ក៏នៅបើកចំហរជាឱកាសដល់ពពួកបាក់តេរីមួយចំនួន តោង​ជាប់នៅស្បែក មួយវិញទៀត ការណ៍ដែលត្រូវងូតទឹកត្រជាក់ ឬចូលក្នុងអាងទឹកត្រជាក់បន្ទាប់ ចេញពីបន្ទប់សូណា​ភ្លាម ក៏មិនមានផលល្អចំពោះបេះដូង ព្រោះការប្រែប្រួល សីតុណ្ហភាពក្នុងខ្លួន ក៏ត្រូវផ្លាស់ប្ដូរភ្លាមៗដែរ។ ដូច្នេះគួរតែសម្រាកឲ្យបាន យ៉ាងតិច ២នាទី ទើបជាការល្អ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ងូតឬត្រាំទឹកក្ដៅ និងស្ទីមយូរ អាចងាប់មេជីវិត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ វិនាទី មុន

កម្ពុជា និងម៉ាឡេស៊ីប្តេជ្ញាចិត្តរួមគ្នាប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិកក្នុងក្របខណ្ឌអាស៊ាន

ជីវិតកម្សាន្ដ១៥ នាទីutes មុន

អតីតអ្នកគ្រប់គ្រង MGC ព្រមានបញ្ចេញមុខបរវរកញ្ញាម្នាក់ ដែលប្រើសម្តីមិនសមរម្យលើខ្លួន

ដួង សុខគា
ជីវិតកម្សាន្ដ២៧ នាទីutes មុន

លោក ដួង សុខគា ស្នើបែងចែកឱ្យដាច់រវាងពាក្យ «បងប្អូន» និងពាក្យ «បងអូន» បែបទំយើតាមបរទេស

សេដ្ឋកិច្ច៣១ នាទីutes មុន

អតីតនិស្សិតវិស្វករម្នាក់ ចាប់យករបរចិញ្ចឹមពពែ និងចៀមកំពុងទទួលបានការគាំទ្រ

ភូមិគំរូ
ព័ត៌មានជាតិ៣៥ នាទីutes មុន

ក្រសួងអភិវឌ្ឍន៍ជនបទនឹងរៀបចំឱ្យមានភូមិគំរូក្នុង១ឆ្នាំឱ្យបាន៥០ភូមិ

Sokha Hotels

ព័ត៌មានពេញនិយម