សុខភាព
ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក
ដឹងទេថាការជក់បារី គឺបង្កគ្រោះថ្នាក់សម្បើមណាស់ ដល់សុខភាពរាងកាយគ្រប់ផ្នែក មិនថាតែអ្នកជក់ផ្ទាល់ ឬអ្នកនៅជុំវិញខ្លួននោះទេ សុទ្ធតែទទួលរងផលប៉ះពាល់ទាំងអស់។ ក្រៅពីនេះ ការជក់បារី ក៏បានប៉ះពាល់ទៅដល់សុខភាពស្បែកខ្លាំងណាស់ដែរ អាចបង្កជាជំងឺផ្សេងៗ ដែលគ្រប់គ្នានឹកស្មានមិនដល់។ ទាំងនេះ គឺដោយសារតែសារធាតុគីមីជាងបីពាន់ប្រភេទ ដែលបង្កប់ខ្លួនក្នុងថ្នាំជក់បង្កជាជំងឺស្បែក។

១.ស្បែកចាស់ជាងវ័យ
ជាតិពុលក្នុងផ្សែងបារីបានដកហូតសារធាតុចិញ្ចឹមជាច្រើនប្រភេទក្នុងកោសិកាស្បែកបន្ដិចម្ដងៗ ក្នុងនោះមានសារធាតុអាហារបំប៉ន អ៊ុកស៊ីសែន ដែលទទួលបានពីលំហូរឈាមផ្ដល់ឲ្យជាប្រចាំ។ ចំពោះអ្នកជក់បារី ជាដំបូងស្បែកនឹងមានអាការៈស្លេកស្លាំង ហើយវិវត្ដទៅជាខ្មៅ និងទៅជាជ្រួញ។ កត្ដានេះ គឺបណ្ដាលមកពីសារធាតុគីមីនៅក្នុងបារីបានចូលទៅបំផ្លាញ សារធាតុចិញ្ចឹម ខូលេជែន ដែលជាសារធាតុប្រូតេអ៊ីនយ៉ាងសំខាន់ ជួយចញ្ចឹមទ្រទ្រង់សុខភាពស្បែក។ កាលដែលស្បែករបស់យើងត្រូវបាត់បង់ជាតិ ខូលេជែនហើយ នោះនឹងងាយវិវត្ដទៅរកភាពជ្រួញជាងវ័យខ្លាំងមិនខាន។
អ្នកស្រីវេជ្ជបណ្ឌិត Anjali Mahto ឯកទេសផ្នែកសុខភាពស្បែក ក៏បានបង្ហាញដែរថា ផលវិបាកនៃការជក់បារីនេះ បើចំពោះសុខភាពស្ដ្រីវិញ គឺងាយនឹងទទួលរងគ្រោះខ្លាំងជាងបុរសទៅទៀត។ មានន័យថា សុខភាពស្បែករបស់អ្នកជក់បារី ឆាប់ចាស់ ជ្រួញ ជាងវ័យលឿនជាងបុរស ព្រោះកោសិកាស្បែក មិនថាស្បែមុខ ឬតួខ្លួននោះទេ គឺនឹងប្រឈមនូវជំងឺពីរប្រភេទ គឺជំងឺស្បែកស្ដើង និងជំងឺស្បែកឡើងក្រហម ពេលខ្លះអាចបង្កឲ្យមានស្នាមខ្មៅនៅរង្វង់ភ្នែកទៀតផង។
២.មហារីកស្បែក
ករណីនេះមិនចាំបាច់ត្រូវពន្លឺថ្ងៃទើបអាចធ្វើឲ្យស្បែកងាយនឹងរងគ្រោះថ្នាក់មហារីកនោះទេ បើជក់បារី ក៏អាចធ្វើឲ្យស្បែកងាយរងគ្រោះបញ្ហានេះផងដែរ។ អ្នកជក់បារី ងាយនឹងរងគ្រោះ ជំងឺមហារីកកោសិកា squamous ដែលជាកោសិកាស្ថិតនៅស្រទាប់ខាងលើនៃស្បែក។ ការជក់បារី ក្នុងចំនួន ចាប់ពី៤ ទៅ ៥ដើមក្នុងមួយថ្ងៃ បើចំពោះស្រ្ដីងាយនឹងកើតជំងឺប្រភេទនេះ ព្រោះថា ផ្សេងបារី ដែលមានផ្ទុកទៅដោយសាធាតុគីមីពុល (នីកូទីន)នឹងចូលទៅរារាំងប្រព័ន្ធភាពស៊ាំរបស់ស្បែក ដែលធ្វើឲ្យងាយកើតជំងឺមហារីក។ ក្រៅពីនោះ ក៏ងាយនឹងកើតជំងឺមហារីកមាត់ស្បូន ផងដែរ។
៣. បញ្ហាលើមុខរបួស
ការជក់បារី ក៏អាចរំខានដល់ដំណើរការព្យាបាលមុខរបួស ដែលបណ្តាលឲ្យមានអត្រាខ្ពស់នៃការឆ្លងមេរោគ ជាបន្ដបន្ទាប់(មុខរបួសក្លាយ) ការថយចុះសមត្ថភាពជាសះស្បើយនៃមុខរបួស ការរលាកស្បែកនិងដុំសាច់ ការបង្កើតជាកំណកឈាមលើមុខរបួសជាដើម។ ក្នុងករណីនេះ ប្រសិនជា អ្នកជក់បារីមានជំងឺទឹកនោមផ្អែម ឬលើសឈាម កាន់តែមានហានិភ័យខ្ពស់ជាងអ្នកមិនជក់បារី។
អ្នកស្រីវេជ្ជបណ្ឌិត Anjali Mahto បានលើកឡើងទៀតថា ឱកាសនៃភាពជាសះស្បើយពីរបួសគឺមានតិចណាស់ សម្រាប់អ្នកជក់បានរី ព្រោះថា សារធាតុនីកូទីន ក្នុងផ្សែងបារី អាចបង្កឲ្យសរសៃឈាមរួមតូច កាត់បន្ថយលំហូរឈាម កាត់បន្ថយបរិមាណអុកស៊ីសែន និងសារធាតុចិញ្ចឹមជាច្រើនទៀត ដែលត្រូវបញ្ជូនទៅកាន់ជាលិកាសាច់ខ្ចីនៅមុខរបួស។ ការណ៍នេះអាចធ្វើឲ្យមុខរបួស មិនងាយជាសះស្បើយបានឆាប់នោះទេ។

តើនៅក្នុងផ្សែងបារីមានផ្ទុកសារធាតុគីមីអ្វីខ្លះ?
សារធាតុគីមីមានច្រើនរាប់ពាន់ប្រភេទនៅក្នុងផ្សែងបារី ក្នុងនោះសារធាតុគីមីដែលសំខាន់ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំង នោះមានដូចជា នីកូទីន (សារធាតុញៀន) អ៊ីដ្រូសែន Cyanide សារធាតុ Formaldehyde អាសេនិច អាម៉ូញាក់ ធាតុវិទ្យុសកម្ម ដូចជាប៉ូឡូញ៉ូម កាបូនម៉ូណូអុកស៊ីត អ៊ីដ្រូកាបូនក្រអូប Polycyclic (PAHs) ដែលសារធាតុទាំងនេះជាច្រើនបណ្តាលឱ្យកើតមហារីក។ ករណីខ្លះអាចបណ្តាលឱ្យអ្នកជក់ កើតកើតជំងឺបេះដូង សួត ឬបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតផងដែរ។ សារធាតុភាគច្រើនបានមកពីស្លឹកថ្នាំជក់ដែលឆេះ បំប្លែងទៅជាផ្សែង សារធាតុទាំងនេះ គឺកើតចេញពីប្រភពថ្នាំជក់ផ្ទាល់ មិនមែនមកពីសារធាតុបន្ថែមក្នុងបារី នោះទេ។

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ