សុខភាព
ហាត់ប្រាណមួយថ្ងៃ ១ ម៉ោង ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង
ការហាត់ប្រាណឲ្យបានច្រើនជាប្រចាំ គឺជារឿងល្អសម្រាប់សុខភាពបេះដូង ក៏ប៉ុន្ដែចំពោះអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់ បន្ទាប់ពីបំពេញការងារ នោះគឺជារឿងដែលចាំបាច់ត្រូវស្វែងយល់ឲ្យបានច្បាស់ ថាគួរត្រូវប្រើពេលប៉ុន្មានឲ្យបានគ្រប់គ្រាន់ ក្នុងការហាត់ប្រាណនេះ។ ជាក់ស្ដែងតាមការណែរនាំរបស់ក្រុមគ្រូពេទ្យ បានបង្ហាញថា ការហាត់ប្រាណ យ៉ាងហោចក៏ត្រូវចំណាយពេល ១ម៉ោង ក្នុងមួយថ្ងៃដើម្បីធ្វើឲ្យបេះដូងមានសុខភាពល្អ។

ថ្វីត្បិតតែការលើកឡើងរបស់គ្រូពេទ្យបានបង្ហាញថា ការហាត់ប្រាណបាន១ម៉ោង ក្នុងមួយថ្ងៃក៏អាចផ្ដល់អត្ថប្រយោជន៍មែនសម្រាប់សុខភាពបេះដូង ប៉ុន្ដែក៏មានចំណុចរួមផ្សំមួយចំនួនទៀតដែរ។ ក្នុងនោះរួមមាន ឥរិយាបថប្រចាំថ្ងៃ របបនៃការញ៉ាំអាហារ និង លក្ខណៈការងារ ដែលសកម្មភាពខ្លះក៏អាចរួមចំណែកជាការហាត់ប្រាណ ដល់រាងកាយផងដែរ។
បើគិតទៅលើពេលវេលាគោល ការហាត់ប្រាណ ១ម៉ោងគឺគ្រប់គ្រាន់ធ្វើឲ្យសុខភាពល្អ នោះផ្ដោតសំខាន់លើប្រភេទ នៃការហាត់ប្រាណ ដូចជា ការរត់ ការដើរ(ចន្លោះល្បឿន៤-៥គីឡូ/១ម៉ោង) ការហែលទឹក ការរាំំ ការជិះកង់ សុទ្ធសឹងជាការហាត់ប្រាណបែបសកម្មភាពងាយៗ។ ដូច្នេះយើងអាចធ្វើឲ្យបានយ៉ាងហោច ១ម៉ោង ក្នុងមួយថ្ងៃ ក៏អាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូងបាន ២០-៤០%។ ការហាត់ប្រាណ ប្រភេទផ្សេងទៀតក៏មានដែរ ដូចជាការហាត់ប្រាណបែបកាយសម្ពន្ធ ការលើកទម្ងន់។ ការហាត់ប្រាណប្រភេទនេះអាចធ្វើបានយ៉ាងហោចចន្លោះ ៣០ ទៅ ៤០នាទី ក្នុងមួយថ្ងៃជាប្រចាំ ក៏អាចជួយដល់សុខភាពបេះដូងបានដែរ។ សកម្មភាពការងារមួយចំនួនផ្សេងទៀត ក៏អាចចាត់ទុក ថា ការហាត់ប្រាណដូចគ្នា ដូចជាការងារ ត្រូវដើរថ្មើរជើងច្រើន ប្រើកាយវិការច្រើន ពោលសកម្មភាពដែលអាចធ្វើឲ្យមានចលនា សរសៃឈាម និងបេះដូងធ្វើការសកម្មគឺជារឿងល្អសម្រាប់សុខភាព។

ការសង្កត់ធ្ងន់ទៅលើកត្ដាមួយចំនួនទៀត សម្រាប់អ្នកហាត់ប្រាណដែលមានមាឌ គីឡូ វ័យ មិនសមាត្រគ្នា ពោលអ្នកដែលមានមាឌធាត់ លើសទម្ងន់ គួរតែចំណាយពេល ហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ១ម៉ោងកន្លះ ក្នុងមួយថ្ងៃជាប្រចាំ និងត្រូវកំណត់របបអាហារត្រូវញ៉ាំផងដែរ។ ការសិក្សាបញ្ជាក់ថា អ្នកមានបញ្ហាលើសគីឡូច្រើន ភាគច្រើនមានអត្រាភាគរយខ្ពស់ ប្រឈមនឹងជំងឺបេះដូង ជំងឺសរសៃឈាម ដោយមិនប្រកាន់ទៅលើវ័យនោះទេ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ