សុខភាព
អូមីក្រុង ក្លាយពូជ XE ឆ្លងខ្លាំងជាងវីរុសមុនៗ ១០ដង ដែល WHO បារម្ភខ្លាំង ពេលនេះរកឃើញនៅក្បែរកម្ពុជា ហើយ
ប្រទេសថៃ បានរកឃើញករណីដំបូងនៃវីរុសកូវីដ១៩ អូមីក្រុង បំប្លែងខ្លួនប្រភេទថ្មី ឈ្មោះ XE ដែលត្រូវបានក្រុមអ្នកជំនាញអះអាងថា ឆ្លងកាន់តែខ្លាំង។

កាលពីចុងសប្តាហ៍ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Ramathibodi បានបញ្ជាក់ពីការធ្វើតេស្តករណីដំបូង នៃវីរុសកូវីដបំប្លែងខ្លួនប្រភេទកូនកាត់រវាង BA.1 និង BA.2។
អង្គការសុខភាពពិភពលោក (WHO) ក៏បានចេញការព្រមានថ្មីមួយ ទាក់ទងនឹងវីរុសកូនកាត់ថ្មីនេះដែរ ដោយស្ថាប័នអន្តរជាតិមួយនេះបានលើកឡើងពី ក្តីព្រួយបារម្ភលើកម្រិតនៃការឆ្លងកាន់តែខ្លាំង ហើយអាចបណ្តាលឲ្យមានហានិភ័យខ្ពស់នៃរលក កូវីដថ្មី។

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា វីរុសកូនកាត់ XE គឺអាចឆ្លងខ្លាំងជាងវីរុសបំប្លែងខ្លួនមុនៗដល់ទៅ ១០ ដងឯណោះ។ មេរោគថ្មីនេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២២។
សមត្ថភាពចម្លងដ៏ខ្លាំងរបស់វាមានន័យថា វីរុសកូនកាត់ប្រភេទថ្មីនេះ អាចក្លាយជាវីរុសលេចធ្លោបំផុតនាពេលអនាគត។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថភាពរបស់វាក្នុងការបង្កឲ្យមានជំងឺធ្ងន់ធ្ងរ នៅតែកំពុងត្រូវបានគេពិនិត្យមើល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger, Economic Times
ចុចអាន៖ អូមីក្រុង ស៊េរីថ្មី BA.2.2 មកក្បែរ កម្ពុជា ហើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ