Connect with us

សុខភាព

កាហ្វេស្វាងងងុយមែន តែបើផឹកច្រើនពេក នឹងជួបជំងឺ ៥ មុខនេះ រហូតដល់ស្លាប់បាន

បានផុស

នៅ

កាហ្វេបានក្លាយជា​ភេសជ្ជៈ​ពេញនិយម របស់មនុស្សជាច្រើន ក្នុងការទទួលទានជារៀងរាល់ថ្ងៃ ហើយក៏​ជួយឲ្យ​អារម្មណ៍​ល្អ មាន​ថាមពល និងដាស់ខួរក្បាលឲ្យស្វាងងងុយ។ ប៉ុន្តែក្នុង​ពេល​ជាមួយគ្នានេះ​​ ការ​ផឹកកាហ្វេច្រើន​ពេក ក៏បានរួមចំណែកដល់ការប៉ះពាល់​ដល់​សុខភាព​រាងកាយផងដែរ។ តើ​ហានិភ័យ ​នៃ​ការ​បង្ក​ជំងឺ​គឺ​ជា​អ្វី?

១ ជំងឺបេះដូង ផឹកកាហ្វេច្រើនពេក រួមចំណែកដល់ហានិភ័យនៃជំងឺ​បេះដូង tachycardia arrhythmia រួមទាំង​ជំងឺ​ទាក់ទងនឹងសាច់ដុំបេះដូង នោះ​ក៏​ព្រោះ​តែ​ជាតិ​កាហ្វេអ៊ីន​ជំរុញ​​ឲ្យ​បេះដូង​យើង​លោត​ខុស​ប្រក្រតី រហូត​ដល់​ពេល​ខ្លះ​ វា​អាច​ធ្វើ​​​ឲ្យ​ញ័រ​បេះដូង ជា​ពិសេស​ប្រសិនបើ​មនុស្ស​ស្រី​មាន​ជំងឺ​បេះដូង​រួច​ទៅ​ហើយនោះ នឹង​ធ្វើ​ឲ្យ​រោគសញ្ញាកាន់តែធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ជំងឺ beriberi ជាធម្មតា នៅពេលដែលរាងកាយខ្វះវីតាមីន B1 វាបណ្តាល​ឲ្យ​កើតជំងឺ beriberi រហូតទៅជាសាច់​ដុំ​ខ្សោយ ហើម ជួនកាល​នាំឲ្យ​​គាំងបេះដូង និង​ស្លាប់បាន។ មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​វីតាមីន B1 គឺ​ដោយសារ​យើង​ផឹក​កាហ្វេ​ច្រើន​ពេក។ ដោយសារតែជាតិ​កាហ្វេអ៊ីន នឹងរំខាន​ដល់ការស្រូបយកវីតាមីននេះ ហើយ​មិន​ថា​យើង​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន B1 ប៉ុណ្ណា​ទេ ប្រសិនបើ​ទម្លាប់​ផឹក​កាហ្វេ​ច្រើន​ក៏​មិន​ជួយ​ដែរ។

៣ ជំងឺពុកឆ្អឹង មូលហេតុមួយក្នុងចំណោមមូលហេតុនៃជំងឺពុកឆ្អឹង គឺការផឹកកាហ្វេ​ច្រើនពេក។ ដោយសារ​តែ​កាហ្វេ​រំខានដល់ការស្រូបយកជាតិកាល់ស្យូម។ វា​ក៏​រារាំង​ការ​ប្រើប្រាស់​កាល់ស្យូម​ផងដែរ។ ជា​លទ្ធផល​ឆ្អឹង​មិន​ត្រូវ​បាន​ចិញ្ចឹម រហូត​ដល់​កើត​ជំងឺ​ពុក​ឆ្អឹង ហើយ​អ្នក​ខ្លះ​បាន​ធ្វើ​តាម​នោះ។

៤ ជំងឺលើសឈាមស សម្រាប់អ្នកដែលមានជំងឺលើសឈាម ជាការចាំបាច់ក្នុងការប្រុងប្រយ័ត្ន នៅពេលផឹកកាហ្វេ។ ព្រោះ​បើ​មាន​ទម្លាប់​ផឹក​កាហ្វេ​ច្រើន​ពេក ​នឹង​បណ្ដាល​ឲ្យមានការ​រំញោច​នៃ​ការ​បញ្ចេញ adrenaline នៃ​មុខងារបេះដូងកើនឡើង ហើយ​វា​នឹង​ធ្វើឲ្យ​​បេះដូង​អ្នក​លោត​ញាប់​ជាង​មុន​ សម្ពាធឈាម​អាចកើនឡើង ហើយនៅពេលដែលសម្ពាធឈាមឡើងខ្ពស់ពេក វានឹង​បង្កជាជំងឺ​ផ្សេងៗផងដែរ។

៥ ជំងឺក្រពះ ផឹកកាហ្វេលើស វានឹងជំរុញការបញ្ចេញ​អាស៊ីដ​ផង​ដែរ។ ការបញ្ចេញ​ជាតិ​អាស៊ីដ​កាន់​តែ​ច្រើន​ បង្កើន​ឱកាស​នៃ​ការ​ខូចខាតក្រពះ។ សម្រាប់អ្នកដែលមានជំងឺរលាកក្រពះ ប្រសិន​បើអ្នក​ផឹ​ក​កាហ្វេ​ច្រើនពេក វា​នឹង​ជំរុញឲ្យ​មាន​ដំបៅ​ច្រើន​ក្នុង​ក្រពះ រហូត​ដល់​បណ្តាល​ឲ្យ​ឈឺពោះ​ធ្ងន់ធ្ងរ។

ជាការពិតណាស់ ការផឹកកាហ្វេមានអត្ថប្រយោជន៍​ជាច្រើន​លើ​រាងកាយ។ ប៉ុន្តែ​ប្រសិន​បើ​ផឹក​លើស វា​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​រាង​កាយ​ផងដែរ ដូច្នេះត្រូវតែ​ព្យាយាម​គ្រប់គ្រង​បរិមាណ​កាហ្វេ ឲ្យ​​បាន​ត្រឹមត្រូវ ក៏ដូចជាត្រូវយកចិត្តទុកដាក់លើការ​ទទួលទានអាហារ​ទាំង ៥ ក្រុម ​ដើម្បី​ឲ្យ​រាងកាយ​ទទួល​បាន​សារធាតុចិញ្ចឹមពេញលេញ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ផ្សេងៗ​ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៧ វិធី ទទួលបានអត្ថប្រយោជន៍ពីការផឹកកាហ្វេ និងមិនប៉ះពាល់ដល់រាងកាយ

ចុចអាន៖និយមផឹកកាហ្វេ តិចអត់ដឹងថា មានប៉ុន្មានប្រភេទ ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម