សុខភាព
អ្នកជំងឺអូមីក្រុងក្លាយពូជស៊េរីថ្មី XE នឹងមានអាការចំនួន ៦ ក្រោយពេលឆ្លង
ថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានថ្មីមួយ ទាក់ទងនឹងវីរុសកូវីដបំប្លែងខ្លួនកូនកាត់រវាង BA.1 និង BA.2 ដោយស្ថាប័នអន្តរជាតិមួយនេះបានលើកឡើងពីក្តីព្រួយបារម្ភលើកម្រិតនៃការឆ្លងកាន់តែខ្លាំង ហើយអាចបណ្តាលឲ្យមានហានិភ័យខ្ពស់នៃរលក កូវីដថ្មី។
ស្របពេលជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា វីរុសកូនកាត់ XE មានសមត្ថភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនមុនៗដល់ទៅ ១០ដង ខណៈវាត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ដោយឡែក បើងាកមកអាការដំបូងនៃវីរុសបំប្លែងខ្លួនថ្មីដែលទើបតែរកឃើញនេះដែរ WHO បញ្ជាក់ថាអ្នកជំងឺនឹងមានរោគសញ្ញាចំនួន ៦ ចំណុចចម្បងរួមមាន អស់កម្លាំង វិលមុខ ដោយក្រោយមក វិវដ្តទៅជាឈឺក្បាល ឈឺបំពង់ក ឈឺសាច់ដុំ និងក្ដៅខ្លួន។ ក្រៅពីនោះ អ្នកជំងឺអាចអាកាផ្សេងទៀតដូចជា រាគរូស ក្អួតចង្អោរ ឈឺពោះ និងពុំមានអាការបាត់បង់ក្លិន ឬរសជាតិឡើយ។
ថ្វីត្បិតសមត្ថភាពរបស់វីរុសកូនកាត់ XE មិនបង្កឲ្យមានជំងឺធ្ងន់ធ្ងរ និងកំពុងតាមដានស្ថានភាពក៏ដោយ ក៏អង្គការសុខភាពពិភពលោកព្រមានថា វាអាចជាវីរុសកូនកាត់ប្រភេទថ្មី ដែលក្លាយជាវីរុសលេចធ្លោបំផុតនាពេលអនាគត៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ