Connect with us

សុខភាព

ការ​សិក្សា​៖ ហានិភ័យ​​នៃ​​ឈាម​កក​​ខ្ពស់​​​ក្នុង​រយៈពេល​​៦​​ខែ​​ បន្ទាប់​ពី​​ឆ្លង​​កូវីដ

បានផុស

នៅ

ការ​សិក្សា​មួយ​បាន​និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មេសា​នេះ​ថា មនុស្ស​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩មាន​ហានិភ័យ​នៃ​​​​ឈាម​កក​​កាន់​តែ​ខ្ពស់​​សម្រាប់​រយៈ​ពេល​រហូត​ដល់​៦​ខែ បន្ទាប់​ពី​ឆ្លង​ សូម្បី​តែ​អ្នក​មាន​អាការ​ស្រាល។

ការ​សិក្សា​មុន​​បាន​បង្ហាញ​ថា ជំងឺ​កូវីដ-១៩​កើន​ឡើង​ហានិភ័យ​នៃ​ឈាម​កក ប៉ុន្តែ​​ការ​សិក្សា​ថ្មី​បាន​ចេញ​ផ្សាយ​​នៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ BMJ បង្ហាញ​​ពី​រយៈ​ពេល​​ដែល​ការ​គំរាម​កំហែង​អាច​បន្ត​មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ស្វែង​យល់​​ជុំ​វិញ​ករណី​នេះ​ អ្នក​ស្រាវ​ជ្រាវ​បាន​ប្រៀប​ធៀប​ទិន្នន័យ​ពី​មនុស្ស​ជាង​១​លាន​នាក់​នៅ​ក្នុង​ការចុះ​បញ្ជី​របស់​ប្រទេស​ស៊ុយអែត​ដែល​បាន​ឆ្លង​កូវីដ​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ដល់ ខែ​ឧសភា ឆ្នាំ​២០២១ ជា​មួយ​នឹង​ក្រុម​មនុស្ស​ដែលមិន​ឆ្លង​កូវីដ​ជាង​៤​លាន​នាក់។

ពួក​គេ​បាន​រក​ឃើញ​ថា ​អ្នក​ឆ្លង​កូវីដ​មាន​ហានិភ័យ​​កាន់​តែ​ខ្ពស់​នៃ​ការ​ស្ទះ​សរសៃឈាម​សួត​ក្នុង​រយៈ​ពេល​រហូត​ដល់​៦​ខែ បន្ទាប់​ពី​ឆ្លង។ ជា​មួយ​គ្នា​នេះ ក៏​មានការ​កើន​ឡើង​ពី​​ហារនិភ័យនៃ​ការ​ស្ទះ​សរសៃឈាម​វ៉ែន ដែលជា​ធម្មតាឈាម​កក​នៅ​ជើង​រហូត​ដល់​៣​ខែ បន្ទាប់​ពី​ឆ្លង​កូវីដ។

បន្ទាប់​ពី​កែ​តម្រូវ​កត្តា​ជា​ច្រើន ពួក​គេ​បាន​រក​ឃើញ​ការ​កើន​ឡើង​៣៣​ដង​នៅ​ក្នុង​ហានិភ័យ​នៃ​ការ​ស្ទះ​សរសៃឈាម​សួត​សម្រាប់​អ្នក​ដែល​បាន​ឆ្លង​កូវីដ និងកើន​ឡើង​ដល់​៥​ដង​សម្រាប់​ការ​ស្ទះ​សរសៃឈាម​វ៉ែន។

ពួក​គេ​បាន​រក​ឃើញ​ថា មនុស្ស​ដែល​​មាន​អាការ​ជំងឺ​កូវីដធ្ងន់​ធ្ងរជា​មួយ​នឹង​ជំងឺផ្សេង​មុន​ស្រាប់​ផង​នោះ​គឺ​កាន់​តែ​មាន​ហានិភ័យ​ខ្លាំង។

ប៉ុន្តែ​សូម្បី​តែ​អ្នក​ដែល​មាន​អាការ​ស្រាល​ដែល​មិន​បាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក៏​មាន​ហានិភ័យ​នៃ​ការ​ស្ទះ​សរសៃឈាម​សួត និង​ស្ទះ​សរសៃឈាម​វ៉ែន​ដែរ។

ឱកាស​នៃ​ឈាម​កក​គឺ​ខ្ពស់​អំឡុង​ពេល​ជំងឺ​កូវីដ-១៩​រាត​ត្បាត​​ក្នុង​រលក​ទី​១​ខ្លាំង​ជាងដំណាក់​កាល​បន្ត​បន្ទាប់​ដែល​អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា ដោយសារគុណសម្បត្តិ​នៃ​ការ​ចាក់​វ៉ាក់សាំង និង​វិធី​ព្យាបាល​ល្អ​ប្រសើរ។

អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ការ​រក​ឃើញ​របស់​ពួក​គេមាន​ផល​ប៉ះ​ពាល់​ដល់​គោល​ការណ៍​សំខាន់​​ដែល​អំពាវ​នាវ​ឲ្យ​មាន​ការ​ព្យាបាល​បន្ថែម​ទៀត​ដើម្បី​ការពារ​ឈាម​កក​ពី​ការ​វិវត្ត​ ជា​ពិសេស​ក្នុង​ករណី​ហានិភ័យ​ខ្ពស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២១ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម