សុខភាព
វិបត្តិនៃការហូបអាហារលើអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល៖ តើត្រូវពិសាអាហារ និងទឹកយ៉ាងដូចម្តេច?
ជាទូទៅអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល តែងតែមានវិបត្តិនៃការហូបអាហារ (ឈ្លក់) ។ ការឈ្លក់អាហារ គឺនៅពេលលេបចូលទៅ ធ្វើឲ្យអាហារ ឬទឹកធ្លាក់ចូលក្នុងបំពង់ខ្យល់ ដោយសារការខ្សោយសាច់ដុំបិទមិនជិតនៃរន្ធបំពង់ខ្យល់ នៅចំហៀងខាងណាមួយ។ នៅពេលមានកាកសំណល់ធ្លាក់ចូលតាមបំពង់ខ្យល់ទៅដល់សួត វាធ្វើឲ្យមានការរលាកសួត ឬអាចស្លាប់បាននៅពេលឈ្លក់អាហារធ្ងន់ធ្ងរ។
អ្នកជំនាញខាងចលនាបង្ហាត់បង្រៀនការលេបអាហារ និងទឹកឲ្យមានសុវត្ថិភាព ចំពោះអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល នៃមន្ទីរពេទ្យកាល់ម៉ែត សូមចូលរួមផ្តល់ចំណេះដឹងសំខាន់ៗដូចខាងក្រោម៖
១) យើងត្រូវធ្វើតេស្តឲ្យអ្នកជំងឺផឹកទឹក៩០ម.ល បើសិនគាត់ឈ្លក់ ចាំបាច់ត្រូវដាក់សុងក្រពះដើម្បីផ្ដល់អាហារជូនគាត់
២) ធ្វើលំហាត់ចលនានៅមាត់ ដូចជាបូញមាត់ទៅមុខ ទាញមកក្រោយវិញ ខ្ជឹបមាត់ ហាមាត់ ធ្វើចលនាថ្គាមក្រោមងាកទៅចំហៀង (ស្ដាំ ឬឆ្វេង)
៣) ធ្វើលំហាត់អណ្ដាតដូចជា លៀនអណ្ដាតចេញក្រៅ ទាញចូលមកវិញ ក្រលៀសអណ្ដាតក្នុងមាត់ ដើម្បីពង្រឹងកម្លាំងសាច់ដុំអណ្ដាតឲ្យខ្លាំង ក្នុងការជួយរុញច្រានអាហារចូលទៅក្នុងបំពង់ក
៤) ធ្វើលំហាត់ដោយស្រែក អាហ៏ៗៗៗៗៗ ឲ្យវែងដើម្បីពង្រឹងសាច់ដុំខាងក្នុងបំពង់ក និងបង្កើនកម្លាំងដកដង្ហើម។
៥) ស្រែក អ៊ីៗៗៗៗ ឲ្យវែង ដើម្បីបង្កើនកំបាំងសាច់ដុំខ្ជឹបបំពង់ខ្យល់ សម្រាប់ទប់អាហារ ឬទឹកកុំឲ្យធ្លាក់ចូលបំពង់ខ្យល់ពេលលេបអាហារ។
៦) យុទ្ធសាស្ត្រពិសាអាហារ និងទឹកឲ្យមានសុវត្ថិភាព
– ត្រូវតែអង្គុយឲ្យត្រង់ខ្លួន
– បញ្ចុក ឬហូបអាហារតាមមាត់
– ឈប់ផ្ដល់អាហារ និងទឹក បើសិនអ្នកជំងឺក្អក ឬអស់កម្លាំង
– បន្តអង្គុយត្រង់ខ្លួនយ៉ាងហោចណាស់ ៣០នាទីទៀតក្រោយពិសារួច
– សូមប្រាកដថា អ្នកជំងឺលេបអាហារអស់ពីក្នុងមាត់សិនមុនឲ្យពិសាទៀត
– សំអាតមាត់ ដុសធ្មេញឲ្យបានទៀងទាត់
«ប្រសិនបើលោកអ្នកមានអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល ហើយមានវិបត្តិក្នុងការពិសាអាហារ (ហូបឈ្លក់) សូមមេត្តាអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួបពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញៗបន្ថែមទៀត ដោយល្អិតល្អន់បំផុត»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមស្វែងយល់ពីជំងឺវៀចឆ្អឹងច្រមុះ!
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ