Connect with us

សុខភាព

គួរញ៉ាំអាហារទាំងនេះ មុនពេលញ៉ាំគ្រឿងស្រវឹង

បានផុស

នៅ

ភាគច្រើនការជួបជុំគ្នា មិនថាសមាជិកតិចឬ​ច្រើននោះទេ​ បងប្អូនប្រុសៗតែងមិនភ្លេច​ឡើយគ្រឿងស្រវឹង​មក​ចូលរួម តែ​កុំ​ភ្លេច​ថា ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អា​ច​ប៉ះ​ពាល់​សុខភាព​ច្រើន​យ៉ាង។ ការហូបចុកគ្រឿងស្រវឺង ជាក់ស្ដែងតែងតែធ្វើឲ្យរំខានទៅដល់សុខភាព ទាំង​​​ក្នុងកំលុងពេលផឹក និង ក្រោយពេលផឹក។​ គ្រឿងស្រវឺងបង្កឲ្យប៉ះពាល់ដល់សរីរាង្គខាងក្នុងទៅជាជំងឺរ៉ាំរ៉ៃ ដូចជាជំងឺថ្លើម តម្រងនោម បេះដូង ខួរក្បាល ជំងឺឈាម ជាដើម។ កុំទាន់គិតទៅដល់ជំងឺធ្ងន់ គិតត្រឹមតែជំងឺស្រាលៗសិន វាក៏អាចធ្វើឲ្យ វិលមុខ ឈឺក្បាល ខ្សោះកម្លាំង ចង់ក្អួត រាក ធេងធោងក៏មាន។ តាមការ​ណែនាំ​មនុស្ស​ប្រុស​មិន​គួរ​ផឹក​គ្រឿងស្រាបៀរ​លើសពី​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ចំណែក​ស្រីៗ​មិន​គួរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​។​

តើមានវិធីសាស្ដ្រណាដែលអាច កាត់បន្ថយអាការៈទាំងនេះបានទេ?

ជាក់ស្ដែងប្រាកដជាមាន​ប្រសិនជាយើង អាចសាកល្បងញ៉ាំអាហារទាំងនេះបាន មុនពេលផឹក យ៉ាងហោចឲ្យបាន ១០នាទីទៅ ១២០នាទីជាមុនសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ទឹក

ប្រសិនយើងមានការណាត់ជួបជុំមួយ ដែលកំណត់ពេលវេលាច្បាស់លាស់ មិនថា ១ម៉ោង ឬ ២ម៉ោងបន្ទាប់នោះទេ យើងគួរតែត្រៀមលក្ខណៈទុកជាមុនសិនជាមួយនឹងវិធីសារមញ្ញ គឺត្រូវផឹកទឹក​ឲ្យច្រើន យ៉ាងហោចក៏បាន ១ ទៅ ២លីត។ ការញាំទឹកឲ្យបានច្រើន អាច​រក្សាបាននូវ សីតុណ្ហភាព និងកំហាប់ជាតិទឹកក្នុងរាងកាយ​បានល្អ។ យើងតែងតែជួបប្រទះ​បទពិសោធន៍ នៅពេលផឹកស្រា តែងតែធ្វើឲ្យនោមញឹក។ ការនោម​ញឹក​​នេះ ធ្វើឲ្យ​ខ្លួនប្រាណយើង ឆាប់ខ្សោះជាតិទឹក ដោយបន្សល់ជាតិអាល់កុលច្រើនក្នុងឈាម ជាមូលហេតុនឹងធ្វើឲ្យយើង​ងាយអស់កម្លាំង វិលមុខ។ អ្នកស្រីវេជ្ជបណ្ឌិត Dr Kathryn O’Sullivan អ្នកវិទ្យាសាស្ត្រផ្នែក​អាហា​​រូបត្ថម្ភសម្រាប់រាងកាយនៅចក្រភពអង់គ្លេស ក៏មានប្រសាសន៍ថា គោលបំណងញ៉ាំទឹកឲ្យបានយ៉ាង​ហោច​ណាស់ ២លីត មុនពេល ញ៉ាំស្រាគឺជារឿងសំខាន់សម្រាប់សុខភាព។ កាន់តែពិសេសទៀតនោះ បើមានចំណិតក្រូចឆ្មា​ខ្លះជាមួយទៀត រឹតតែល្អសម្រាប់សុខភាពថ្លើម។

២.ទឹកផ្លែឈើ និងផ្លែឈើ

ការញ៉ាំទឹកផ្លែឈើដែលមានផ្ទុកទៅដោយជាតិវីតាមីនC ឲ្យបានយ៉ាងហោចណាស់១កែវមុនពេល​កម្មវិធី១ម៉ោង។ ធ្វើ​បែបនេះដើម្បីរក្សាបានជាតិវីតាមីនC ក្នុងរាងកាយជួយ​ទ្រទ្រង់ដល់ សរីរាង្គខួរក្បាល ប្រព័ន្ធរំលាយអាហារ និងតម្រង​នោម។ បន្ថែមពីនោះទៀត ការញ៉ាំផ្លែឈើក៏ជារឿងសំខាន់ផងដែរ ដូចជាផ្លែចេកជាដើមដែលជាប្រភេទផ្លែ​ឈើសម្បូរទៅដោយសារធាតុ​ប៉ូតាស្យូម អាច​ជួយទ្រទ្រង់រាងកាយក្រោយពេលដែលត្រូវទទួលរងការវាយប្រហារខ្លាំង​ពីជាតិអាលកុល។ នៅ​មានផ្លែឈើមួយចំនួនទៀតដូចជា ផ្លែប៊ឺ និង ផ្លែឆេរីជាដើម ដែលជាប្រភេទផ្លែឈើសម្បូរសារធាតុ​ចិញ្ចឹមសម្រាប់រាងកាយ​ និងប្រយោជន៍ជួយបង្កើតថាមពលឡើងវិញក្រោយពេលស្រវឹង។

៣.​ស៊ុត

ជាក់ស្ដែង ស៊ុតក៏ជាកំពូលអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន ជួយដល់រាងកាយ។ វាមានអត្ថប្រយោជន៍ខ្លាំង​ដោយ​មាន​វីតាមីន B ដែលល្អបំផុត សម្រាប់ទ្រទ្រង់សុខភាពថ្លើមឲ្យរឹងមាំ​។ យើងអាចសាកល្បងញ៉ាំស៊ុត មិនថាស៊ុតស្ងោ ចៀន ចំហុយ យ៉ាងហោចឲ្យបាន២គ្រាប់ ២ម៉ោង​មុនពេលកម្មវិធីអាចជួយកាត់បន្ថយ​ហានិ​ភ័យគ្រោះដល់សុខភាព ក្រោយពេលខ្វះប្រូតេអីនក្នុងខ្លួន។

៤.ត្រីសាម៉ុន

ត្រីសាម៉ុនក៏ជាប្រភេទអាហារស្ថិតក្នុងការជ្រើសរើសមុនដំបូងផុតមុនពេលញ៉ាំគ្រឿងស្រវឹង។ ព្រោះថាត្រីប្រភេទ​នេះ​មានផ្ទុកទៅដោយសារធាតុ​ខ្លាញ់ អូមេហ្គា៣ ជាប្រភេទខ្លាញ់ដែលផ្ដល់អត្ថប្រយោជន៍ទៅដល់សរីរាង្គខួរក្បាលស្ទើតែ​៦០%។ ការពង្រឹងទៅលើសមត្ថភាពខួរក្បាល និងអាចជួយកាត់បន្ថយអាការៈធេងធោង ក្រោយពេលស្រវឹង។ ម្យ៉ាង​​​​​វិញទៀត ការញ៉ាំត្រីសាម៉ុន យ៉ាងយូរ កន្លះម៉ោងមុនពេលញ៉ាំស្រា ដើម្បីជួយពន្យឺតទៅដល់មុខងាប្រព័ន្ធរំលាយអាហារ មិនឲ្យស្រូបសារធាតុចិញ្ចឹមចូលទៅក្នុងឈាមបានលឿននោះទេ ដូច្នេះ​វាក៏មិនងាយឲ្យជាតិអាល់កុលពង្រីកខ្លួន​បានលឿនដែរ។ អ្នកមានបទពិសោធន៍ផឹកស្រាស្របពេលពោះទទេ គឺងាយនឹងឆាប់ស្រវឹងជាងអ្នកដែលមាន​ផ្ទុកអាហារក្នុងក្រពះ។ បន្ថែមពីនេះទៀត ត្រីសាម៉ុនក៏មានផ្ទុកវីតាមីន B12 ដែលប្រភេទវីតាមីននេះនឹងបាត់​បង់​ច្រើនពេលយើងផឹកស្រា។ ដូច្នេះយើងនឹងទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មបន្ថែម ដើម្បីការពារ​ថ្លើម និង​ពោះវៀនរបស់យើងពីជាតិពុល និងការខូចខាតច្រើន។ យើងអាចសាកល្បងញ៉ាំត្រីសាម៉ុន មិនថា ដុត ចៀន អាំង ប្រឡាក់ ឬឆៅជាដើម។

អ្នកស្រីវេជ្ជបណ្ឌិត Dr Kathryn O’Sullivan បានបន្ថែមទៀតថា គ្មានវិធីសាស្ដ្រណាដែលអាចធ្វើឲ្យអ្នកផឹកមិនស្រវឹងបានទេ ហើយក៏មិនអាចធ្វើអ្នកស្រវឹងឆាប់ស្វាងដូចធម្មតាបានដែរ ដូចនេះមានតែវិធីសាស្ដ្ររៀប​ចំរបបអាហារសម្រាប់ញ៉ាំមុនពេលចាប់ផ្ដើម ដើម្បីការពារ និងកាត់បន្ថយ គ្រោះថា្នក់សុខភាពប៉ុណ្ណោះ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ទទួលទានអាហារប៉ុន្មានមុខនេះ ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងល្អ

ចុចអាន៖អាហារ ៥ ប្រភេទ ដុកទ័រហាមផ្ដាច់ កុំហូបពេលពោះទទេឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម