សុខភាព
អាហារ ៧ មុខ ធ្វើឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងចេញពីខាងក្នុង
យើងមិនអាចបង្ខំខ្លួនឯងឲ្យស្ត្រេសបានទេ ជាពិសេសបើជួបរឿងអាក្រក់ ឬក្នុងស្ថានភាពធ្ងន់ធ្ងរផ្សេងៗ ។ ជាលទ្ធផល ស្ទើរតែគ្រប់គ្នា នឹងត្រូវរស់នៅជាមួយភាពតានតឹង មិនសប្បាយចិត្ត។
ដូច្នេះ ថ្ងៃនេះយើងខ្ញុំបានចងក្រងអាហារ ៧ មុខ ដែលជួយឲ្យអារម្មណ៍ល្អ បំបាត់ភាពតានតឹង មកចែកជូនអ្នករាល់គ្នា ។
១ សូកូឡាខ្មៅ មានផ្ទុកជាតិ Caffeine និង Theobromine ដែលជាសារធាតុដែលប៉ះពាល់ដល់អារម្មណ៍របស់យើង។ វាជួយជំរុញកម្រិត Serotonin ដែលជាសារធាតុក្នុងខួរក្បាលដែលធ្វើឲ្យអារម្មណ៍ប្រសើរឡើង។ វាក៏មានផ្ទុកសារជាតិ flavanols ដែលត្រូវបានបង្ហាញថាជួយកាត់បន្ថយសំពាធឈាម និងបន្ថយកម្រិតកូឡេស្តេរ៉ុលផងដែរ។

២ គ្រាប់ធញ្ញជាតិ មិនថាជាអង្ករសំរូប ស្រូវសាលី ឬនំប៉័ងស្រូវសាលីទាំងមូល។ សម្បូរវីតាមីន B ដែលផ្ដល់ថាមពលល្អដល់រាងកាយ ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងជួយការពារការប្រែប្រួលអារម្មណ៍ផងដែរ លើសពីនេះ ការញ៉ាំគ្រាប់ធញ្ញជាតិក៏ជួយបង្កើនកម្រិត Serotonin ដែលជាសារធាតុជំរុញអារម្មណ៍ខួរក្បាលផងដែរ។
៣ តែ និងកាហ្វេ ភេសជ្ជៈទាំងនេះមានផ្ទុកជាតិ Caffein ដែលជាសារធាតុប៉ះពាល់ដល់អារម្មណ៍ និងជំរុញរាងកាយ។ មានការស្រាវជ្រាវរកឃើញថា តែ និងកាហ្វេអាចជួយការពារជំងឺធ្លាក់ទឹកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ រាងកាយមិនគួរទទួលជាតិកាហ្វេអ៊ីនច្រើនពេកទេ។ ព្រោះវាអាចបណ្ដាលឲ្យកើតទុក្ខ
៤ បន្លែដែលមានជាតិ folate ដូចជា ប្រូខូលី ត្រូវបានគេចាត់ទុកថាជាបន្លែដែលអាចជួយឲ្យប្រសើរឡើងនូវអារម្មណ៍របស់អ្នក។ ព្រោះបន្លែទាំងនេះ មិនត្រឹមតែមានជាតិ folate ទេ។ ប៉ុន្តែវាក៏មានផ្ទុកនូវវីតាមីន B ដែលចាំបាច់សម្រាប់ការផលិត Serotonin នៅក្នុងខ្លួនផងដែរ។

៥ អាហារដែលមានវីតាមីន D វាជាសារធាតុចិញ្ចឹមដែលជួយដល់សុខភាពឆ្អឹង និងប្រព័ន្ធការពាររាងកាយ។ វាក៏ជួយក្នុងបញ្ហាសុខភាពផ្លូវចិត្តផងដែរ។ អាហារដែលសម្បូរទៅដោយវីតាមីន D ដែលយើងអាចរកបានយ៉ាងងាយស្រួលគឺ ស៊ុតលឿង ខ្លាញ់ត្រី ឬទឹកដោះគោដែលមានវីតាមីន D ។
៦ អាហារដែលមាន probiotics នៅក្នុងរបបអាហារជាមួយ probiotics មិនថាជាទឹកដោះគោជូរ សាច់ក្រក គីមឈី ឬ kefir នោះទេ វាមានផ្ទុកនូវសារធាតុ probiotics ដែលជួយដល់ការរំលាយអាហារ។ លើសពីនេះទៀត ការស្រាវជ្រាវបានរកឃើញថា Probiotics ក៏មានប្រយោជន៍ក្នុងការកាត់បន្ថយទុក្ខព្រួយ ជំងឺធ្លាក់ទឹកចិត្ត និងគំនិតអវិជ្ជមានផងដែរ។

៧ អាហារដែលមានអាស៊ីតខ្លាញ់អូមេហ្គា 3 ត្រូវបានគេស្គាល់ថាជា DHA មិនថាវាជាត្រី salmon, herring, sardines ឬ mackerel ។ ពួកវាសុទ្ធតែជាអាហារដែលរួមចំណែកដល់ការអភិវឌ្ឍន៍ខួរក្បាល និងសុខភាពផ្លូវចិត្តផងដែរ។ លទ្ធផលនៃការស្រាវជ្រាវបានរកឃើញថា អាស៊ីដខ្លាញ់អូមេហ្គា ៣ វាអាចជួយការពារការធ្លាក់ទឹកចិត្ត និងអារម្មណ៍ឆេវឆាវ ឬហិង្សា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជឿអត់ ស៊ុតពិតជាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព?
ចុចអាន៖ទទួលទានអាហារប៉ុន្មានមុខនេះ ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងល្អ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?