សុខភាព
តិចនិកងាយៗ បង្ការមិនឱ្យពុលចំណីអាហារ
ក្នុងឱកាសជួបជុំក្រុមគ្រួសារនាបុណ្យចូលឆ្នាំថ្មីនេះ ប្រាកដជាមានការធ្វើអាហារញ៉ាំជុំគ្នាជាច្រើនមុន។ ដោយហេតុថា ត្រី សាច់ បន្លែ ផ្លែឈើ មួយចំនួនមានសារធាតុពុល ឬសារធាតុគីមីនោះ កាលណាយើងចម្អិនមិនបានឆ្អិនល្អ ខ្វះអនាម័យ ទុកដាក់មិនបានត្រឹមត្រូវនោះ អាចឲ្យយើងពុលចំណីអាហារ ទៅជាក្អួតចង្អោរ បាត់បង់ជាតិទឹក គ្រុនក្តៅ ឈឺក្បាល រាករូស ឈឺពេញពោះ វិលមុខ អស់កម្លាំងខ្លាំងឈានទៅបាត់បង់ស្មារតី។
ដើម្បីបង្ការការពុលចំណីអាហារ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ដែលករណីធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិតនោះ យើងចាំបាច់មានការប្រុងប្រយ័ត្ន។ ខាងក្រោមនេះជាតិចនិកងាយៗបង្ការការពុលចំណីអាហារ៖
– លាងសម្អាតបន្លែ ផ្លែឈើ សាច់ និងសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបឲ្យបានស្អាត
– ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារស្អាត និងឆ្អិនជានិច្ច
– ត្រូវរក្សាទុក បន្លែ ផ្លែឈើ សាច់ នៅក្នុងសីតុណ្ហភាពតិចជាង ៥ អង្សារសេ ហើយបើនៅក្នុងប្រព័ន្ធកម្តៅត្រូវលើសពី ៦០ អង្សារសេ
– ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
ទុកដាក់ចំណីអាហារឆៅ និងឆ្អិន ឲ្យដាច់ដោយឡែកពីគ្នា
– កុំញ៉ាំចំណីអាហារហួសកាលកំណត់ប្រើប្រាស់
– ត្រូវលាងដៃនឹងសាប៊ូមុនពេល និងពេលរៀបចំម្ហូបអាហារ មុនញ៉ាំអាហារ និងក្រោយពេលបន្ទោរបង់រួច៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារ ៧ មុខ ធ្វើឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងចេញពីខាងក្នុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ