Connect with us

សុខភាព

បរិស្ថានមិនល្អ អាចបង្កជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ

បានផុស

នៅ

កត្តា​បរិស្ថាន​ដូចជា​ ​ការ​បំពុល​ បម្រែបម្រួល​អាកាសធាតុ​ ការ​ឡើង​កម្ដៅ​ផែនដី ព្រម​ទាំង​ការ​​ថយ​ចុះ​ស្រទាប់​អូហ្សូន​ ផ្ដល់​ផល​អវិជ្ជមាន​ដល់​សុខភាព​មនុស្ស​យើង​យ៉ាង​ខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិត​ណាស់​ វិបត្តិ​អាកាសធាតុ​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស តួ​យ៉ាង​ដូចជា​​បញ្ហា​រលក​កម្ដៅ​​ គ្រោះ​រាំងស្ងួត និង​ខ្យល់​ព្យុះ សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ច្រើន​ និង​ឆក់​យក​ជីវិត​មនុស្ស​ថែម​ទៀត​ផង​។

កត្តា​បរិស្ថាន​ អាច​បង្ក​ជា​ជំងឺ​រ៉ាំរ៉ៃ​អ្វី​ខ្លះ​?

ជាក់​ស្ដែង សីតុណ្ហភាព​​ក្ដៅ​ខ្លាំង អាច​បង្កើន​កំហាប់​អូហ្សូន​​ដែល​នាំ​ឲ្យ​មាន​ការ​ឡើង​កម្ដៅ​ផែន​ដី និង​​អាច​បំផ្លាញ​ជាលិកា​សួត​ ក៏​ដូចជា​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ជំងឺ​ហឺត និង​អ្នក​ជំងឺ​សួត​។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​បំពុល​បរិស្ថាន និង​កាកសំណល់​ឧស្សាហកម្ម​ អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ ដូចជា​ ជំងឺ​ផ្លូវ​ដង្ហើម​ ជំងឺ​ហឺត​ ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ​រលាក​ទង​សួត រលាក​ច្រមុះ ជំងឺ​បេះដូង ជំងឺ​បាក់​ទឹក​ចិត្ត គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ កណ្ដាស់​ ក្អក ហត់ ជំងឺ​រលាក​សន្លាក់​ គ្រុន​ចាញ់​ ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​ដូចជា​​ប្រភេទ​ជំងឺ​​មហារីក​មួយ​ចំនួនទៀត​​។

យើង​អាច​រក្សា​បរិស្ថាន​ស្អាត​ និង​រស់នៅ​យូរ​អង្វែង​ដោយ​វិធី​ណា​ខ្លះ​?

វិធីសាស្ត្រ​ងាយ​ៗ​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​ផល​ប៉ះពាល់​ប្រចាំ​ថ្ងៃ​​ចំពោះ​បរិស្ថាន មាន​ដូចជា៖

  • កាត់បន្ថយ​ការ​ប្រើប្រាស់​ក្រដាស
  • កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​
  • កាត់​បន្ថយ​ការ​ប្រើប្រាស់​ផ្លាស្ទិក
  • ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​
  • ចោល​សំរាម​ក្នុង​ធុង​​

ការ​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត​ល្អ​​មាន​សារសំខាន់​ណាស់​ ដើម្បី​ជួយ​ឲ្យ​យើង​មាន​សុខភាព​រឹងមាំ​ និង​រស់នៅ​យូរ​អង្វែង​។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ផ្លាស់ប្ដូរ​ទម្លាប់​តូច​តាច​មួយ​ចំនួន​​ប្រចាំ​ថ្ងៃ​ ដើម្បី​ជួយ​ឲ្យ​បរិស្ថាន​រស់នៅ​​​​កាន់​តែ​ប្រសើរ​ឡើង៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖គួរញ៉ាំអាហារទាំងនេះ មុនពេលញ៉ាំគ្រឿងស្រវឹង

ចុចអាន៖អាហារ ៧ មុខ ធ្វើឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងចេញពីខាងក្នុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម