សុខភាព
Mania ជាជំងឺផ្លូវចិត្តម្យ៉ាង ដែលពុំសូវមានអ្នកស្គាល់
ជំងឺផ្លូវចិត្ត ត្រូវបានគេរកឃើញថា មានចំនួនរាប់រយប្រភេទផ្សេងៗគ្នា ដែលក្នុងនោះជំងឺដែលមនុស្សទូទៅតែងតែស្គាល់ គឺមានតែ ៣ទៅ ៤ ប្រភេទប៉ណ្ណោះ។ តួយ៉ាងដូចជាជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ ជំងឺដេកមិនលក់ និងស្ត្រេសជាដើម។ ដោយឡែកជំងឺផ្លូវចិត្តម្យ៉ាងឈ្មោះ Mania ដែលពុំសូវមានអ្នកស្គាល់ ក្រៅតែពីអ្នកជំនាញនោះ ក៏កើតមានច្រើនដែរ នៅក្នុងសង្គមមនុស្ស។
Mania ជាជំងឺផ្លូវចិត្ត ដែលបង្ហាញរោគសញ្ញា តាមរយៈការសម្ដែងនូវអាកប្បកិរិយាប្លែកខុសពីធម្មតា ដូចជាសើចសប្បាយរីករាយហួសហេតុ សំរាន្តតិចតួច និយាយច្រើនហួសប្រមាណ គិតថា ខ្លួនជាមនុស្សអស្ចារ្យ ដូចជាយល់ថាខ្លួនជាអ្នកសច្ចំ ឬអ្នកមានបារមីមកសណ្ឋិតជាដើម។
យើងអាចដឹងពីរោគសញ្ញារបស់វា តាមរយៈការសម្ដែងចេញរបស់បុគ្គល ទាក់ទងនឹងអារម្មណ៍ដូចជាការកើនឡើង នូវអារម្មណ៍សប្បាយរីករាយមិនសមហេតុផល តាំងខ្លួនជាព្រះ ឬជាស្ដេចជាដើម។ ជាងនេះទៅទៀត អ្នកជំងឺតែងតែម៉ួម៉ៅ ធុញថប់ មានអារម្មណ៍អៀនខ្មាស់ នៅពេលប្រើប្រាស់សម្ភារៈអន់ៗ ឬធ្វើការងារអន់ៗ។
រោគសញ្ញាមួយទៀត ទាក់ទងនឹងអាកប្បកិរិយាដែលយើងកត់សម្គាល់បានដូចជា ចំណង់ផ្លូវភេទកើនឡើង និយាយច្រើនខុសពីធម្មតា ហើយការនិយាយនោះប្លែកៗ ការប្រើពាក្យចម្លែកៗ នៅមិនស្ងៀម និងច្រៀងរាំដោយឯកឯង។ ផ្សេងពីនោះ ការនិយាយរបស់គេប្រើសូរជាភាសាបរទេស។ ទន្ទឹមនឹងនោះផងដែរ គេក៏មានការកើនឡើងនូវជំនឿជាក់ លើខ្លួនឯង និងហាក់ដូចជាមានផែនការល្អិតល្អន់ នៅក្នុងការធ្វើអ្វីមួយ ដូចជាការរកស៊ីជាដើម។
អ្នកជំងឺប្រភេទនេះ គេមិនអាចគ្រប់គ្រងខ្លួនឯងបាន ពេលខ្លះគេរាក់ទាក់ហួសហេតុ ដូចជាការឲ្យអំណោយ ការឲ្យអំណាច និងអាហារដល់អ្នកដ៏ទៃជាដើម។ មួយវិញទៀតការដេករបស់គេក៏មានការថយចុះ មានការប្រព្រឹត្តិអាកប្បកិរិយាផ្លូវភេទមិនសមរម្យ ព្យាយាមក្រសោបការងារជាច្រើន តែមិនអាចបញ្ចប់ការងារណាមួយបាន។ លើសពីនេះ គេក៏តែងតែដាក់ខ្លួនថា ជាមនុស្សមហាសែនរវល់ មិនព្រមទទួលការព្យាបាល ដោយប្រកាន់ថា ខ្លួនគ្មានជំងឺអ្វីនោះទេ។
ដោយឡែក ទាក់ទងនឹងការគិតរបស់អ្នកជំងឺវិញ គឺគេតែងតែខ្វះការផ្ដោតអារម្មណ៍ និងបម្រុងប្រយ័ត្ន ហើយការវិន្និច្ឆ័យមានការធ្លាក់ចុះ មានការសង្ស័យច្រើន ហើយពេលខ្លះគាត់គិតវិជ្ជមានពេក និងអវិជ្ជមានពេក។ ក្រៅពីនេះ អ្នកជំងឺតែងតែគិតថា អ្នកដ៏ទៃបានព្យាយាមធ្វើទុក្ខទោសដល់ខ្លួនគ្រប់ពេលវេលា។
ចំណុចសំខាន់ចុងក្រោយនៃជំងឺនេះ គឺទាក់ទងនឹងការស្រម៉ៃ ដែលរោគសញ្ញានេះធ្វើឲ្យបុគ្គលលឺសំឡេងអ្វីដែលអ្នកដ៏ទៃមិនលឺ ហើយសំលេងនោះទៀតសោត តែងតែប្រាប់គេថា គេជាមនុស្សសំខាន់ ក្នុងការធ្វើអ្វីមួយដែលអស្ចារ្យបាន។ ក្នុងពេលនោះ គេក៏អាចមានមាយាការនៃប្រត្យក្សារម្មណ៍ ពោលគឺលឺអ្វីដែលគេមិនលឺ ឃើញអ្វីដែលគ្មានធុំក្លិនអ្វីប្លែកៗ ខុសពីអ្នកដែលនៅជុំវិញខ្លួនរបស់គេ។
តាមរយៈនៃការសិក្សាអំពីចិត្តវិទ្យាមិនធម្មតា អ្នកជំនាញបានកំណត់មូលហេតុមួយចំនួន ដែលនាំឲ្យកើតមានជំងឺនេះដូចជា ភាពតានតឹងផ្លូវចិត្ត កត្តាដំណរពូជ ការពុលឱសថ ការពុលសារធាតុគីមី ការពិសារស្រាច្រើន ការពុលសារធាតុញៀនជាដើម។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មានព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ជាច្រើន ទាក់ទងនឹងបុគ្គលមួយចំនួន ដែលបានតាំងខ្លួនជាអ្នកមានបុណ្យ ជាអ្នកស្នងបារមីក្នុងរូបភាពមិនសមរម្យ និងទទួលបានការរិះគន់ជាច្រើន ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ផងដែរ។
ជំងឺផ្លូវចិត្តអាចព្យាបាលជាសះស្បើយបាន ប្រសិនបើអ្នកជំងឺស្វះស្វែងរកសេវាព្យាបាល ពីអ្នកជំនាញដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានការគាំទ្រពីគ្រួសារ សហគមន៍ និងមជ្ឈដ្ឋានជុំវិញខ្លួនរបស់អ្នកជំងឺ៕
អត្ថបទ៖ លន់ សេនី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ