Connect with us

សុខភាព

ចេញសញ្ញាសង្ស័យទាំងនេះ គួរជួបពេទ្យ អាចជារោគសញ្ញាមហារីកក្រពះ

បានផុស

នៅ

ទោះ​ជា​យើង​ជួប​ប្រទះ​​អាការឈឺ​ក្រពះ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ក៏​ដោយ​ ​ក៏​មិន​អាច​បញ្ជាក់​ពី​រោគសញ្ញា​​ដំបូង​នៃ​ជំងឺ​មហារីក​ក្រពះ​​​ដែរ​។ ហេតុនេះ​ហើយ​ ដើម្បី​ដឹង​ថា​យើង​​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ឬ​អត់​ គ្នា​យើង​គួរ​តែ​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​​​ខាង​ក្រោម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគសញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​ក្រពះ

ជំងឺ​មហារីក​ក្រពះ​ ​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​លូតលាស់​កោសិកា​មិន​ប្រក្រតី​នៅ​ក្នុង​ក្រពះ​របស់​យើង​។ ជា​ទូទៅ រោគសញ្ញា​ដំបូង​នៃ​ជំងឺ​មហារីក​ក្រពះ ពិបាក​ក្នុង​ការ​​កត់សម្គាល់​ណាស់​ ពីព្រោះ​ថា​រោគសញ្ញា​ទាំង​នោះ អាច​ភ័ន្ត​ច្រឡំ​ជាមួយ​នឹង​ជំងឺ​ក្រពះ​ពោះវៀន​​ធម្មតា។ ហេតុ​នេះ​ហើយ ទើប​យើង​បាន​ដឹង​ពី​វត្តមាន​នៃ​ជំងឺ​មហារីក​នេះ នៅ​ពេល​ដែល​ជំងឺ​វិវត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ​។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សង្កេត​មើល​សញ្ញា​ព្រមាន​ដំបូង​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​។

១. ហើម​ពោះ

យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ពោះ​​ឆ្អែត និង​តឹង។ ពិត​ណាស់​ ជំងឺ​មហារីក​ក្រពះ អាច​ធ្វើ​ឲ្យ​ជញ្ជាំង​ក្រពះ​​រឹង និង​កាត់បន្ថយ​សមត្ថភាព​ក្នុង​ការ​ផ្ទុក​អាហារ​។ ក្នុង​ករណី​ដែល​មហារីក​ក្រពះ​រាលដាល​ដល់​ស្រទាប់​ខាង​ក្នុង​នៃ​ពោះ វា​អាច​បង្ក​ជា​ការ​ប្រមូលផ្ដុំ​​​សារធាតុ​រាវ​នៅ​ក្នុង​ពោះ​របស់​យើង ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ហើម​ពោះ​ដូច​ទៅ​នឹង​ស្ត្រី​ដែល​ជិត​គ្រប់​ខែ​។

២. ក្រហាយ​ទ្រូង​

​ក្រហាយ​ទ្រូង ដែល​ជា​ការ​ឈឺ​ចុកចាប់​នៅ​ដើម​ទ្រូង និង​បំពង់​ក​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​ជា​ទូទៅ អាការៈ​នេះ​​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។ ប៉ុន្តែ ប្រសិនបើ​យើង​កើត​មាន​អាការៈ​ក្រហាយ​ទ្រូង​ដែល​មិន​បាត់​ទៅ​វិញ​ ក្រោយ​ប្រើ​ថ្នាំ​បន្សាប​ជាតិ​អាស៊ីដ (Antacids) ​ឬ​ថ្នាំ​ផ្សេង​ទៀត នោះ​អាច​ជា​រោគសញ្ញា​ព្រមាន​មួយ​។ ប្រសិនបើ​មាន​ការ​លូតលាស់​កោសិកា​មហារីក​ដ៏​ធំ​នៅ​ក្នុង​ចំណុច​ចេញ​នៃ​ក្រពះ សារធាតុ​រាវ​អាច​កកកុញ ហើយ​​អាហារ​​អាច​នឹង​ត្រលប់​មក​​កាន់​បំពង់​អាហារ​វិញ ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​អាការៈ​ក្រហាយ​ទ្រូង​។

៣. ក្អួត និង​ចង្អោរ​

​ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​មួយ​ទៀត​នៃ​ការ​លូតលាស់​កោសិកា​មហារីក​ គឺ​ជា​ការ​រារាំង​ច្រក​ចេញ​របស់​​ក្រពះ (Exit of stomach) ​។ ប្រសិនបើ​ អាហារ​ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ផ្នែក​ដំបូង​នៃ​ពោះវៀន​របស់​យើង​បាន​​ទេ​នោះ វា​នឹង​​បញ្ជូន​សញ្ញា​ទៅ​ខួរ​ក្បាល​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត​។

៤. មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន

ជា​ទូទៅ​ អារម្មណ៍​មិន​ស្រួល​ខ្លួន​​នេះ អាច​បណ្ដាល​មក​ពី​ជំងឺ​មហារីក​ក្រពះ​រាលដាល​ដល់​ស្រទាប់​ពោះ ព្រម​ទាំង​ធ្វើ​​ឲ្យ​យើង​​មាន​អារម្មណ៍​ហើម​ពោះ និង​ធ្ងន់​ពោះ​។

៥. ស្រក​ទម្ងន់​

ដោយ​សារ​តែ​យើង​ប្រឈម​នឹង​រោគសញ្ញា​ដទៃ​ទៀត​ដូចជា​ចង្អោរ​ ក្អួត និង​ហើម​ពោះ​ យើង​អាច​នឹង​មិន​សូវ​​ញ៉ាំ​ញឹកញាប់​ដូច​មុន ព្រម​ទាំង​​ស្រក​ទម្ងន់​ដោយ​មិន​ចាំបាច់​ខំ​ប្រឹង​។ រោគសញ្ញា​មួយ​នេះ​ ​​ជា​រោគសញ្ញា​ដ៏​គួរ​ឲ្យ​បារម្ភ​បំផុត​។

៦. ឈាម​ក្នុង​លាមក​ ឬ​កម្អួត

រោគសញ្ញា​នេះ ​មិន​សូវ​កើត​ឡើង​ញឹកញាប់​ប៉ុន្មាន​ទេ​ ប៉ុន្តែ​​វា​អាច​នឹង​កើត​ឡើង​នៅ​ពេល​ដែល​យើង​បាត់បង់​ឈាម​ច្រើន​។ យើង​អាច​សង្កេត​ឃើញ​ការ​ប្រែប្រួល​នៅ​ក្នុង​លាមក​ ក៏​ដូចជា​លាមក​ប្រែ​ទៅ​ជា​​ពណ៌​ខ្មៅ។ ប៉ុន្តែ ​ក្នុង​ករណី​ដែល​ចេញ​ឈាម​យឺត គ្នា​យើង​អាច​នឹង​ពិបាក​កត់​សម្គាល់​ឃើញ​​ពី​ការ​ប្រែប្រួល​ណា​មួយ​នៅ​ក្នុង​លាមក​។

៧. មាន​អារម្មណ៍​ឆ្អែត

យើង​នឹង​មាន​អារម្មណ៍​​ថា​ឆ្អែត បើ​ទោះ​បី​ជា​យើង​ញ៉ាំ​អាហារ​តិចតួច​ក៏​ដោយ។ មួយ​វិញ​ទៀត យើង​ប្រហែល​ជា​អាច​ញ៉ាំ​ត្រឹម​តែ​២០%​នៃ​បរិមាណ​អាហារ​ដែល​យើង​ធ្លាប់​ញ៉ាំ​​ប៉ុណ្ណោះ​៕

អត្ថបទផ្ដល់ដោយ ៖ Hello Krupet

ចុចអាន៖ចេញសញ្ញាសង្ស័យទាំងនេះ គួរជួបពេទ្យ អាចជារោគសញ្ញាមហារីកក្រពះ

ចុចអាន៖បរិស្ថានមិនល្អ អាចបង្កជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម