សុខភាព
អត្ថប្រយោជន៍ ៦ យ៉ាង ពីដំណាប់ល្ហុង គ្រប់គ្នាតែងមើលរំលង
យើងប្រាកដជាដឹងហើយថា ល្ហុងស្រស់ផ្ដល់ប្រយោជន៏ដល់សុខភាពច្រើនអនេក។ វាផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន កាល់ស្យូម ជាតិដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម ស័ង្កសី ទង់ដែង ម៉ង់ហ្គាណែស និងផូស្វ័រ។ ជាពិសេសអាចការពារប្រឆាំងនឹងជំងឺមហារីក ជួយរំលាយអាហារបានល្អ ជួយសុខភាពបេះដូង ប្រឆាំងនឹងការរលាក និងជួយសក់ស្បែកផងដែរ។
ទន្ទឹមនោះ ល្ហុងស្រស់ដែលគេយកទៅសម្ងួតជាដំណាប់ ក៏មានប្រយោជន៍មិនចាញ់របស់ស្រស់ និងផ្ទុកទៅដោយវីតាមីន សារធាតុរ៉ែ និងជាតិកាកសរសៃយ៉ាងច្រើន។
១.ជាប្រភពសារជាតិ Carotenoids
Carotenoidsគឺជា សារធាតុពណ៌រំលាយជាតិខ្លាញ់ ដែលមានក្នុងប៉េងប៉ោះ ការ៉ុត ល្ហុង ក្រូចថ្លុង ក្រូចជាដើម។ ពួកវាអាចកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ ជាពិសេសជំងឺមហារីក និងជំងឺភ្នែក។
២.សម្រួលដល់ការទល់លាមក
យោងតាមការសិក្សាបង្ហាញថា ដំណាប់ល្ហុងត្រូវបានគេប្រើជាគ្រឿងផ្សំសំខាន់ក្នុងភេសជ្ជៈប៉ូវកម្លាំង ដើម្បីផ្គត់ផ្គង់ជាតិសរសៃដល់រាងកាយ និងដោះស្រាយការទល់លាមក។ យើងអាចហូបដំណាប់ល្ហុង ជាមួយទឹកដោះគោក្តៅៗ ដើម្បីធ្វើឲ្យពោះវៀនមានចលនាងាយស្រួល នៅពេលបន្ទោបង់។
៣.ជំនួយសុខភាពថ្លើម
យោងតាមកាស្រាវជ្រាវមួយពីសត្វកណ្ដុរ ដែលបានស៊ីដំណាប់ល្ហុងបង្ហាញសញ្ញានៃការការពារ ប្រឆាំងនឹងជាតិពុលក្នុងកម្រិតច្រើន និងបង្កើតកោសិកាថ្លើមឲ្យធម្មតា។ វាក៏កាត់បន្ថយការខូចខាតថ្លើម និងកាត់បន្ថយកម្រិតសេរ៉ូមប៊ីលីរុយប៊ីនផងដែរ។
៤.ការពារការរលាក
ការរលាក គឺជាបញ្ហាចម្បងនៃជំងឺមួយចំនួនធំដូចជា មហារីក និងទឹកនោមផ្អែម។ ការសិក្សាមួយដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដី Molecular Nutrition និង Food Research បានរកឃើញថា កោសិការលាកបានថយចុះនៅពេលដែល ទទួលទានដំណាប់ល្ហុង។
៥.ជំនួយភ្នែក
ដោយសារវីតាមីន A ជាវីតាមីនដែលធន់នឹងកម្ដៅ វាត្រូវបានរក្សាទុកបានយ៉ាងល្អ នៅក្នុងដំណាប់ល្ហុង។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Archives of Opthalmology បានបង្ហាញថា របបអាហារមានសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុ carotenoids ដែលល្អសម្រាប់សុខភាពភ្នែក។
៦.ផ្ដល់ប្រយោជន៍ដល់ក្មេងៗដែលកើតហឺត
វីតាមីន A និង carotenoids ដែលមាននៅក្នុងដំណាប់ល្ហុង គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរបបអាហារ ដែលទំនងជាដើរតួយ៉ាងសំខាន់ ប្រឆាំងនឹងការរលាកផ្លូវដង្ហើម។ ការសិក្សាឆ្នាំ ២០០៩ ដោយបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Journal of Asthma បានធ្វើតេស្តលើសិស្សសាលាមានជំងឺហឺតចំនួន ៤៣៣ នាក់ ហើយសន្និដ្ឋានថា ការថយចុះនៃវីតាមីន A ចំពោះកុមារដែលកើតជំងឺហឺត អាចមានគ្រោះថ្នាក់ និងធ្វើឲ្យឈឺធ្ងន់ទៅៗ។
ដូច្នេះហើយ យើងអាចសន្និដ្ឋានបានថា ដំណាប់ល្ហុងមានអត្ថប្រយោជន៍ដូចគ្នាទៅនឹងល្ហុងស្រស់ដែរ។ សំខាន់ទុកបានយូរហើយឆ្ងាញ់ទៀត បើស្រលាញ់សុខភាព គួរតែរើសរបបអាហារឲ្យបានល្អ និងជាជម្រើសដ៏ល្អបំផុត សម្រាប់ទ្រទ្រង់រាងកាយរបស់យើង៕
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖ផ្លែសារីព្រៃ មានប្រយោជន៍ដល់ស្បែក និងសុខភាពទូទៅ
ចុចអាន៖ពិតទេ! ការទទួលទានចេក ក្នុងពេលពោះទទេ អាចបង្កគ្រោះថ្នាក់ដល់សុខភាព?
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់