សុខភាព
អ្នកស្រាវជ្រាវជប៉ុនបង្កើតចង្កឹះអគ្គីសនីដើម្បីជួយបង្កើនជាតិប្រៃ
អ្នកស្រាវជ្រាវជប៉ុនបានបង្កើតចង្កឹះអគ្គីសនីដែលអាចជួយបង្កើនរសជាតិប្រៃដ៏មានសក្កានុពលក្នុងការជួយអ្នកដែលត្រូវការកាត់បន្ថយសូដ្យូមក្នុងរបបអាហាររបស់ពួកគេ។

សហការផលិតដោយសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Meiji លោក Homei Miyashita និងក្រុមហ៊ុនផលិតភេសជ្ជៈ Kirin Holdings ឲ្យដឹងថា ចង្កឹះនេះជួយបង្កើនរសជាតិដោយការប្រើរំញោចអគ្គីសនី និងកុំព្យួទ័រខ្នាតតូចដែលមានខ្សែជាប់គល់ចង្កឹះទាំងគូ។
លោក Miyashita បាននិយាយថា ឧបករណ៍នេះប្រើចរន្តអគ្គីសនីខ្សោយដើម្បីបញ្ជូនអីយ៉ុងសូដ្យូមពីអាហារ ឆ្លងតាមរយៈចង្កឹះ ចូលទៅក្នុងមាត់ដែលពួកវាអាចបង្កើតជីវ្ហាវិញ្ញាណជាតិប្រៃ។
«ជាលទ្ធផល រសជាតិប្រៃជួយបង្កើនចំនួនដល់ទៅ១.៥ដង»។ លោកបានបញ្ជាក់។

លោក Miyashita និងមន្ទីរពិសោធរបស់ខ្លួនបានព្យាយាមស្វែងរកវិធីសាស្ត្រជាច្រើនដែលបច្ចេកវិទ្យាអាចធ្វើអន្តរកម្ម និងជំរុញបទពិសោធនៃអារម្មណ៍របស់មនុស្ស។ លោកក៏បានបង្កើតអេក្រង់ TV ដែលអាចយកតម្រាប់តាមអាហារផ្សេងៗដែរ។
ចង្កឹះបង្កើនរសជាតិប្រហែលជាមានជាប់ពាក់ព័ន្ធជាពិសេសនៅប្រទេសជប៉ុនដែលមានរបបអាហារប្រពៃណីចូលចិត្តរសជាតិប្រៃ។ ជនជាតិជប៉ុនពេញវ័យជាមធ្យមប្រើប្រាស់អំបិលប្រហែលជា១០ក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹងពីរដងនៃចំនួនស្តង់ដារដែលណែនាំដោយអង្គការសុខភាពពិភពលោក។
ការទទួលទានសូដ្យូមលើសគឺពាក់ព័ន្ធនឹងការកើនឡើងនៃជំងឺលើសឈាម ដាច់សរសៃឈាមខួរក្បាល និងជំងឺផ្សេងៗទៀត។

អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Kirin លោក Ai Sato បាននិយាយថា ៖«ដើម្បីការពារជំងឺទាំងនោះ យើងត្រូវការកាត់បន្ថយចំនួនអំបិលដែលយើងទទួលទាន។ ប្រសិនបើយើងទទួលទានអំបិលតិចតាមវិធីសាមញ្ញ យើងនឹងពិបាកក្នុងការបន្ថយអាហារដែលយើងចូលចិត្ត ឬស៊ូទ្រាំទទួលទានអាហារខ្វះជាតិប្រៃ»។
លោក Miyashita និង Kirin កំពុងកែលម្អគំរូចង្កឹះរបស់ពួកគាត់ ហើយសង្ឃឹមថា នឹងធ្វើពាណិជ្ជកម្មនៅដើមឆ្នាំក្រោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ