សុខភាព
ផ្លែសារី មិនត្រឹមផ្អែមឆ្ងាញ់ តែអត្ថប្រយោជន៍ ចំពោះសុខភាពវិញ ពិតជានឹកស្មានមិនដល់
សារីគឺជាផ្លែឈើស្រួយ ផ្អែម ឆ្ងាញ់ ហើយសម្បូរដោយកាកសរសៃច្រើន ដែលផ្ដល់ប្រយោជន៍ដល់រាងកាយយើង។ ក្រៅពីកាកសរសៃ ផ្លែសារីអាចជួយប្រឆាំងនឹងអុកស៊ីតកម្ម ការរលាក បង្កើនភាពស៊ាំ ជួសជុល DNA ពីជាតិពុល និងការរំលាយអាហារបានល្អ។

ខាងក្រោមនេះជាគុណប្រយោជន៍ទាំង ៦យ៉ាងរបស់ផ្លែសារី៖
១. ផ្ទុកថាមពលគ្រប់គ្រាន់ ហើយមិនធ្វើឲ្យឡើងទម្ងន់ ចង់ញ៉ាំច្រើនប៉ុណ្ណាក៏បានដោយមិនបាច់បារម្ភរឿងឡើងគីឡូនោះទេ ព្រោះថាសារីធម្មតាផ្ទុកថាមពល ៩៦កាឡូរី ។ការសិក្សាបានឲ្យដឹងថា បុរសត្រូវការថាមពល ២៧០០គីឡូកាឡូរី រីឯស្ត្រីវិញត្រូវការថាមពល ២២០០គីឡូកាឡូរី អ្វីដែលសំខាន់គឺថាមពលនោះបានមកពីអាហារសុខភាព និងធម្មជាតិ( មិនមែនអាហារកែច្នៃ )។ ដូច្នេះហើយសារីគឺជា ជម្រើសដ៏ល្អដើម្បីបំពេញថាមពលសម្រាប់អ្នកមិនចង់ឡើងគីឡូ។
២.សម្បូរជាតិកាកសរសៃ ផ្លែសារីល្អបំផុតត្រង់ជាតិកាកសរសៃហ្នឹងហើយ ទាំងរលាយ និងមិនរលាយ។ វាផ្ទុកជាតិកាកសរសៃពី ៥.៥ក្រាម ទៅ ៧ក្រាម ដែលជួយឲ្យយើងឆាប់ឆ្អែត។ មិនទាន់អស់ទេ ជាតិកាកសរសៃក៏ជួយរាងកាយយើងមិនឲ្យមានជាតិខ្លាញ់ទៀតផង បើជាតិកាកសរសៃដែលមិនរលាយវិញធ្វើឲ្យយើងបត់ជើងស្រួល មិនឲ្យទល់លាមក។ លើសពីនេះទៀត ជាតិកាកសរសៃអាចកាត់បន្ថយកូលេស្តេរ៉ុលដែលប៉ះពាល់បេះដូងយើង និងជួយរក្សាស្ថេរភាពនៃជាតិស្ករដែរ។
៣.បណ្ដេញជាតិពុល ជាតិកាកសរសៃដែលមានក្នុងផ្លែសារី អាចប្រឆាំងនឹងការរលាកពោះវៀនធំបានដោយការស្រូបទឹកដែលរក្សាទុកក្នុងពោះវៀនធំ និងធ្វើឲ្យចលនាពោះវៀនកាន់តែងាយស្រួល។ អត្ថប្រយោជន៍ដ៏ធំមួយទៀតពីជាតិកាកសរសៃគឺ បន្សាបជាតិពុល តាមរយៈធ្វើឲ្យចលនាពោះវៀនរលូន និងទៀងទាត់ កម្ចាត់ជាតិពុលជារៀងរាល់ថ្ងៃ ដោយមិនបាច់បារម្ភច្រើន។
៤.ផ្ដល់វីតាមីន C បង្កើនភាពស៊ាំ សារធាតុចិញ្ចឹមសំខាន់មួយទៀតដែលផ្លែសារីមានគឺ វីតាមីន C។ វីតាមីន C ប្រហែល១០មីលីក្រាមមាននៅក្នុងផ្លែនេះ។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពាររាងកាយពីឌីកាល់សេរី និងរក្សាវ័យឱ្យនៅក្មេង ក៏ដូចជា មានសុខភាពល្អ ។ វាដើរតួយ៉ាងសំខាន់ក្នុងសុខភាព និងជួសជុលជាលិកានៃស្បែក សរសៃចង និងឆ្អឹង។
៥.ប្រឆាំងការរលាក ការរលាកគឺជា ដំណើរការធម្មជាតិដែលរាងកាយអាចជាសះស្បើយពីការគ្រោះថ្នាក់ ឬរបួសណាមួយ។ ប៉ុន្តែបើការរលាកនៅតែបន្ត វាក្លាយទៅជារ៉ាំរ៉ៃ។ ដូច្នេះសារីផ្ទុកសារធាតិពួក Phytonutrient ដូចជា Flavonoids ដែលប្រឆាំងការលាក។ ការសិក្សាបានបង្ហាញថា Phytonutrients ប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក ប្រឆាំងនឹងប្រតិកម្មទំនាស់ ការកន្ត្រាក់ជំងឺមហារីក ប្រឆាំងភាពចាស់ ការពារប្រព័ន្ធប្រសាទ និងច្រើនទៀត។
៦.ជំនួយខួរក្បាល ឆ្អឹងរឹងមាំ សារធាតុចិញ្ចឹមដ៏សំខាន់មួយទៀតនៅក្នុងផ្លែសារីគឺប៉ូតាស្យូម ។ វាជួយដល់ចង្វាក់បេះដូងលោតប្រក្រតី ជួយដល់សរសៃប្រសាទ សាច់ដុំរបស់រាងកាយ រក្សាឆ្អឹងឱ្យរឹងមាំ និងមានសុខភាពល្អជាដើម ។ ប៉ូតាស្យូមជួយជំរុញសកម្មភាពសរសៃប្រសាទ ធ្វើឱ្យក្លាយជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាពខួរក្បាល។ប៉ូតាស្យូមត្រូវបានគេស្គាល់ថាជួយបង្កើនកម្រិតខួរឆ្អឹង និងរក្សាឆ្អឹងឱ្យរឹងមាំ។

សរុបមក យើងអាចនិយាយបានថា ផ្លែសារី គឺជាអាហារដ៏មានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពទូទៅនៃរាងកាយមនុស្ស។ ការទទួលទានសារីមួយផ្លែក្នុងមួយថ្ងៃអាចជួយឱ្យអ្នកស្រកទម្ងន់ បន្សាបជាតិពុលក្នុងប្រព័ន្ធរាងកាយរក្សាបេះដូង ខួរក្បាល និងឆ្អឹងឱ្យមានសុខភាពល្អ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនផងដែរ ៕
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖ផ្លែឈើទាំង ៥ នេះ ជនជាតិ ជប៉ុន តែងណែនាំញ៉ាំក្នុងរដូវរងា និងស្លឹកឈើជ្រុះ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី