Connect with us

សុខភាព

ប្រជា​ជន​​ថៃ​​មាន​ប្រព័ន្ធ​​​ភាព​ស៊ាំ​ការពារ​​​​កូវីដ​​ទើប​​បាន​​​៥០​%​

បានផុស

នៅ

ប្រហែល​ជា​ពាក់​កណ្តាល​ប្រជាជន​ឥឡូវ​នេះ​មានប្រព័ន្ធ​​ភាពស៊ាំការពារ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​ចំណុច​នេះ​នៅ​តិច​​​​ប្រៀប​ធៀប​នឹង​គោល​ដៅ​​របស់​រដ្ឋាភិបាល​ឲ្យ​បាន​៨០​%។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​គ្រប់​គ្រង​ជំងឺ (DoDC)។

លោក​វេជ្ជបណ្ឌិត Chakkarat Pitayowonganon ប្រធានផ្នែក​ជំងឺ​ឆ្លង​របស់​​នាយកដ្ឋាន​គ្រប់​គ្រងជំងឺ​បាន​និយាយ​ថា ប្រហែល​ជា​១០​%​នៃ​ប្រជា​ជន​៦៧.៥​លាន​នាក់​ត្រូវ​បាន​ប៉ាន់​ស្មាន​​បាន​ឆ្លង​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​បូក​បញ្ជូល​​គ្នា​ជា​មួយ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​២​ដូស និង​ដូស​បន្ថែម សរុប​ទៅ​អ្នក​ដែល​មាន​​ប្រព័ន្ធ​​ភាពស៊ាំការពារ​កូវីដ​​ទូទាំង​ប្រទេស​គឺ​ប្រហែល​ជា​៥០​%​ប៉ុណ្ណោះ។

លោក​វេជ្ជបណ្ឌិត Chakkarat ប្រាប់​ថា ការ​ចាក់​ដូស​បន្ថែម​​ត្រូវ​តែ​ជា​អាទិភាព ជា​ពិសេស​ម្រាប់​ក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ​ដូច​ជា​មនុស្ស​ចាស់ និង​អ្នក​​​មានជំងឺ​ជា​ដើម។ ប្រហែល​ជា​៥៥%​នៃ​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ​គឺ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​​ឡើយ។

លោក​វេជ្ជបណ្ឌិត Chakkarat បន្ត​ថា មនុស្ស​ជា​ច្រើន​វិល​ត្រឡប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​មាន​វីរុស​ជា​មួយ​ផង​ដែល​កត្តា​នេះបង្កើន​ការ​ភ័យ​ខ្លាច​ដែល​ការ​ផ្ទុះអាច​ឡើង​ខ្លាំង។

កាល​ពី​​ព្រឹក​ថ្ងៃ​អង្គារ៍ ក្រសួង​សុខាភិបាល​ថៃ​បាន​ប្រកាស​ថា ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ ថៃ​មាន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​ចំនួន​១២៩​នាក់ ដែល​កើន​​​ឡើង​៥​នាក់ ធៀបនឹង​ចំនួន​ស្លាប់​មុន​ពេល​២៤​ម៉ោង​ចុង​​ក្រោយ។

លោក​វេជ្ជបណ្ឌិត Chakkarat បាន​ផ្តល់​ដំបូន្មាន​ដល់​អ្នក​​ប៉ះ​ពាល់​ផ្ទាល់​ជា​មួយ​អ្នក​ងាយ​រង​គ្រោះ​គឺ​ត្រូវ​ពាក់​ម៉ាស់ ដេក​បន្ទប់​ដាច់​ដោយ​ឡែក ទំនាក់​ទំនង​ពី​ចម្ងាយ និង​សូម្បី​ទទួល​ទាន​អាហារ​​ក៏​ដាច់​ដោយ​ឡែក​គ្នា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម