សុខភាព
វិធី ៤ យ៉ាង បំបាត់អាការធីងធោងក្រោយពិសាស្រាជ្រុល បានយ៉ាងមានប្រសិទ្ធភាព
បើនិយាយពីរឿងស្រវឹងជ្រុល ជាពិសេសមនុស្សនិយមផឹកជាតិអាកុលចូលខ្លួន សុទ្ធតែធ្លាប់ឆ្លងកាត់សឹងគ្រប់គ្នា សំខាន់យើងទាំងអស់គ្នា នៅតែមិនដឹងមូលហេតុពិត និងវិធីព្យាបាលឲ្យបានត្រឹមត្រូវនៅឡើយទេ។
ដើម្បីជាការងាយស្រួល យើងខ្ញុំសូមណែនាំវិធីសាស្ត្រងាយៗ ដើម្បីបំបាត់ស្រវឹងស្រាដែលដាក់ជ្រុលពីយប់ឲ្យស្វាងចេសមានកម្លាំងឡើងវិញ។

ជាដំបូងយើងមកយល់ពីអ្វីទៅដែលនាំឲ្យយើងស្រវឹងស្រាជ្រុល
ការស្រវឹងស្រាជ្រុល ឬដាក់ជ្រុលពេក អាចបណ្ដាលមកពីរាងកាយទទួលទានគ្រឿងស្រវឹងច្រើនពេក រហូតធ្វើឲ្យកាត់បន្ថយការស្រូបយកវីតាមីន និងសារធាតុរ៉ែ ហើយធ្វើឲ្យរាងកាយបញ្ចេញកាកសំណល់ក្នុងទម្រង់ជាទឹកនោម ជារឿយៗវាបញ្ចេញសារធាតុសំខាន់ៗដូចជា វីតាមីន B ម៉ាញេសូម ប៉ូតាស្យូម ផងដែរ។ នៅពេលដែលបញ្ចេញចេញ នោះនឹងធ្វើឲ្យមានការកកស្ទះនៃសារធាតុ aldehyde ដែលប៉ះពាល់ដល់ការថយចុះជាតិស្ករក្នុងឈាម រំខានដល់មុខងារ melatonin រហូតធ្វើឲ្យឈឺក្បាលដែលកើតឡើង ហេតុផលមួយទៀត ដែលមនុស្សជាច្រើនប្រហែលជាមិនដឹងនោះគឺថា គ្រឿងស្រវឹងជំរុញឲ្យមានការរលាក បណ្ដាលឲ្យមានរោគសញ្ញាផ្សេងៗផងដែរ។
ភាពស្លេកស្លាំងទូទៅ បន្ទាប់ពីស្រវឹងជ្រុលខ្លាំង អាចបណ្ដាលឲ្យមានអាការទាំងនេះកើតឡើង៖
-ឈឺក្បាល
-ក្អួត
-ញ័របេះដូង
-មានអារម្មណ៍អត់ល្អ
-អស់កម្លាំង
-ស្រេកទឹកខ្លាំង
វិធីព្យាបាលអាការស្រវឹងជ្រុល
-ត្រូវផឹកទឹកធម្មតាឲ្យបានច្រើន ដើម្បីការពារការខះជាតិទឹកចេញពីក្នុងខ្លួន។
-ញ៉ាំចេក ដើម្បីជួយការពារពីការស្រូបយកសារធាតុផ្សេងៗចេញពីក្នុងខ្លួន វាក៏ជួយស្រោបការផ្លាស់ប្ដូរផ្សេងៗ ព្រោះអាហារធ្វើឲ្យវាស្រូបជាតិអាល់កុលបានតិចបំផុត។
-ទទួលទានវីតាមីន B-complex នៅក្នុងសំណុំបែបបទនៃគ្រាប់ effervescent ដើម្បីងាយស្រួលស្រូបយកសារធាតុនេះបានរហ័ស។
-ជ្រើសរើសអាហារក្តៅៗមកបរិភោគ ខណៈឈឺក្បាលខ្លាំង ឬបានផឹកគ្រឿងស្រវឹងពីយប់ច្រើនពេក។
ជាពិសេសរឿងមួយដែលអ្នកគួរដឹង បន្ទាប់ពីផឹកស្រវឹង ប្រសិនបើនៅតែឈឺក្បាល សូមកុំលេបថ្នាំបំបាត់ការឈឺចាប់ភ្លាមៗ។ ដោយសារតែរាងកាយមានជាតិអាល់កុលច្រើននៅកកកុញ ហើយបើលេបថ្នាំ នោះអន្តរកម្មរបស់ថ្នាំជាមួយសារធាតុអាល់កុលដែលនៅសេសសល់ អាចបណ្ដាលឲ្យខូចថ្លើមបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម១១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម២៤ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល