សុខភាព
មូលហេតុ ៤ យ៉ាង ដែលបណ្ដាលឲ្យមានកូវីដយូរអង្វែង និងវិធីព្យាបាលត្រឹមត្រូវ
ទោះបីជាបានចាក់វ៉ាក់សាំងគ្រប់ដូសក្ដី តែអ្នកនៅតែឆ្លងជំងឺកូវីដដដែល ប៉ុន្តែក៏អាស្រ័យលើស្រាលឬធ្ងន់ ទៅតាមសភាពរាងកាយដែរ។ យ៉ាងណាមិញ ចំពោះអ្នកឆ្លងហើយជាសះស្បើយរហ័ស សុទ្ធតែអាចបន្សល់នុកនូវស្ថានភាពនៃជំងឺកូវីដយូរអង្វែង (Long Covid) ដែលជាគ្រោះថ្នាក់ដ៏គួរឲ្យភ័យខ្លាចមួយទៀត បានកើតឡើង ហើយពិបាកនឹងបាត់ទៅវិញណាស់។

សំណល់រយៈពេលវែង នៃការឆ្លងមេរោគកូវីដ គឺកើតមានចំពោះស្ត្រីច្រើនជាងបុរស។ រយៈពេលនៃស្ថានភាពនេះមានចាប់ពីច្រើនខែទៅច្រើនឆ្នាំ។ ផលវិបាកភាគច្រើន នឹងក្លាយជាអសមត្ថភាព ក្នុងការវិលទៅរកជីវិតធម្មតាវិញ ក្នុងសមត្ថភាពពេញលេញ។ នៅលើទំព័រហ្វេសប៊ុក ទីផ្សារសង្គម Thaihealth ដោយមូលនិធិលើកកម្ពស់សុខភាពថៃ បានចេញមុខបកស្រាយពីប្រភពនៃមូលហេតុនៃជំងឺកូវីដនេះ។ ក្រុមស្រាវជ្រាវបានព្យាករណ៍ ពីលទ្ធភាពសម្រាប់ហេតុផលចំនួន ៤ ដូចខាងក្រោម៖
-មេរោគនៅតែមាននៅក្នុងសរីរាង្គផ្សេងៗ បណ្ដាលឲ្យរលាក ជាបន្តបន្ទាប់
-ការរលាកនៅក្នុងសរីរាង្គជាច្រើន មុខងារសរីរាង្គអចិន្ត្រៃយ៍ ប៉ះពាល់ដល់សុខភាព រយៈពេលវែង
-ផលប៉ះពាល់នៃការសម្រាកនៅមន្ទីរពេទ្យរយៈពេលវែង និងការសម្រាកនៅមន្ទីរពេទ្យពុំមានអនាម័យ
-ដំណើរការខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ បន្ទាប់ពីការឆ្លងមេរោគ។
វិធីសាស្ត្រការពារ និងព្យាបាលកូវីដ សម្រាប់អ្នកជំងឺដែលឆ្លងកូវីដ នៅពេលដែលដឹងថាមានរោគសញ្ញាកូវីដយូរ អ្នកអាចកាត់បន្ថយផលប៉ះពាល់ និងហានិភ័យនៃការកើតឡើងនេះបានក្រោមវិធីសាស្ត្រ ៣ នៃការព្យាបាលនៅផ្ទះ ៖
១ បរិភោគអាហារប្រូតេអ៊ីន ប្រូតេអ៊ីនដូចជាសាច់ សណ្ដែក អង្ករសម្រូប និងនំបុ័ងស្រូវសាលីទាំងមូល រួមចំណែកដល់ការជួសជុលកោសិកាដែលខូចនៅក្នុងរាងកាយ។
២ ធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ លំហាត់ប្រាណស្រាល ផ្ដោតលើចលនាយឺត វាជួយបានច្រើនក្នុងការស្តាររាងកាយឲ្យត្រលប់ទៅដំណើរការប្រសើរជាងមុន។ ប៉ុន្តែត្រូវប្រយ័ត្នកុំប្រឹងខ្លាំងពេក ក្នុងអំឡុងពេលដែលអ្នកកំពុងហាត់។
៣ កាត់បន្ថយអាហារមិនល្អ អាហារមិនល្អដូចជាមីកញ្ចប់ អាហារហឹរ អាហារកក និងភេសជ្ជៈមានជាតិស្រវឹងដូចជាអាល់កុល គួរតែត្រូវបានចៀសវាង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរារាំងប្រព័ន្ធការពាររាងកាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី