សុខភាព
កំពូលអាហារ ៤ មុខ រួមចំណែកបង្ការជំងឺមហារីក
ជំងឺមហារីកជាជំងឺមួយដ៏កាចសាហាវ និងបានឆក់យកជីវិតមនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ដូច្នេះហើយ ការការពារខ្លួនពីជំងឺមហារីកជារឿងសំខាន់ ដែលយើងមិនគួរធ្វេសប្រហែសឡើយ។ ជាក់ស្ដែង ក្រៅពីបែបបទរស់នៅល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំ របបអាហារក៏ដើរតួនាទីចម្បងក្នុងការទប់ស្កាត់ជំងឺមហារីកផងដែរ។
អាហារមួយចំនួនដែលជួយរាងកាយប្រឆាំងនឹងជំងឺមហារីក
១. ពពួកបន្លែបណ្ដុះ

ពពួកបន្លែបណ្ដុះជាប្រភេទអាហារឆៅដែលល្អបំផុតសម្រាប់សុខភាព។ ខណៈពេលដែលបន្លែបណ្ដុះប្រភេទផ្សេងផ្ដល់សារធាតុចិញ្ចឹមសម្បូរបែប ពពួកប្រូខូលីបណ្ដុះ មានប្រសិទ្ធភាពក្នុងការបង្ការ និងព្យាបាលជំងឺមហារីកបានយ៉ាងអស្ចារ្យ។ គ្រាន់តែប្រូខូលីបណ្ដុះចំនួនប្រហែល១០០ក្រាម ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីករហូតដល់៥០%ឯណោះ។
២. បន្លែបៃតង
រាល់បន្លែបៃតងគ្រប់ប្រភេទដូចជាស្ពៃពួយឡេង ខាត់ណាខៀវ អាចជួយការពារយើងពីជំងឺមហារីកបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ បន្លែប្រភេទនេះថែមទាំងអាចជួយបង្ការជំងឺបេះដូង និងបញ្ហាធាត់ជ្រុលថែមទៀតផង។
៣. ប៉េងប៉ោះ
ចំពោះបុរស ប៉េងប៉ោះជាបន្លែមួយប្រភេទដែលមិនអាចខ្វះបាន ក្នុងការបង្ការជំងឺមហារីកក្រពេញប្រូស្តាត។ ជាពិសេស ប៉េងប៉ោះតូចៗ ជាជម្រើសដ៏ប្រសើរ ពីព្រោះវាមានសារធាតុចិញ្ចឹមជាច្រើន។

៤. តែបៃតង
ចំណែកឯតែបៃតងមិនត្រឹមតែជួយការពារជំងឺមហារីកប៉ុណ្ណោះទេ វាថែមទាំងមានសមត្ថភាពក្នុងការប្រឆាំងនឹងពពួកបាក់តេរី និងមេរោគ។ លើសពីនេះ ភេសជ្ជៈមួយប្រភេទនេះ ក៏ល្អសម្រាប់ការស្រកទម្ងន់ និងពង្រឹងប្រព័ន្ធភាពស៊ាំដូចគ្នា។ ហេតុនេះហើយ យើងគួរញ៉ាំតែបៃតងជាប្រចាំ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពបន្ថែម៕
ចុចអាន៖ផ្លែសារី មិនត្រឹមផ្អែមឆ្ងាញ់ តែអត្ថប្រយោជន៍ ចំពោះសុខភាពវិញ ពិតជានឹកស្មានមិនដល់
ចុចអាន៖អត្ថប្រយោជន៍ ៦ យ៉ាង ពីដំណាប់ល្ហុង គ្រប់គ្នាតែងមើលរំលង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ