Connect with us

សុខភាព

តើ​អ្នក​ធ្លាប់​ឮ​អំពី​ជំងឺ​ពុក​ឆ្អឹង​ដែរ​ឬទេ​? តើ​វា​មាន​ផលវិបាក​អ្វីខ្លះ​?

បានផុស

នៅ

​ជំងឺ​ពុក​ឆ្អឹង ជា​ជំងឺ​រ៉ាំរ៉ៃ​បណ្តាល​មក​ពី​ការ​ថយ​ចុះ​នូវ​កំហាប់​ឆ្អឹង ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ងាយ​រង​នូវ​ការ​បាក់​ឆ្អឹង​ជាង​មនុស្ស​ទូទៅ​។ ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​អាយុ​ច្រើន​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ និង​ក្រុម​ស្ត្រី​ក្រោយ​អស់​រដូវ​។ យើង​ក៏​ជួប​ផង​ដែរ លើ​មនុស្ស​វ័យក្មេង ដោយសារ​កត្តា​តំណ​ពូជ និង​កត្តា​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​កំហាប់​ឆ្អឹង​ថយ​ចុះ ដូចជា​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– កង្វះ​អ័រម៉ូន អ៊ឺ​ស្ត្រូ​ហ្សែ​ន​

– កត្តា​ហ្សេ​នេ​ទិច​

– ស្គម​

– មិនសូវ​ហាត់​កីឡា​

– បរិភោគ​អាហារ​ ដែល​មាន​សារជាតិ​កាល់ស្យូម​តិច​

– ការ​ជក់បារី និង​ពិសា​ស្រា​

១) ហេតុអ្វី​យើង​គួរ​ស្វែង​យល់​ពី​ជំងឺ​នេះ​?

– វា​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​

– វា​ងាយ​នឹង​បាក់ឆ្អឹង​

– វា​បង្ក​ពិការភាព​យូរអង្វែង​

២) រោគសញ្ញា​សំខាន់ៗ​

– បាក់ឆ្អឹង ក្រោយពី​រងគ្រោះថ្នាក់​ស្រាល​

– ឈឺ​ឆ្អឹង​កង​ចង្កេះ (​ឈឺ​បន្តិច​ម្ដងៗ ច្រើន​ខែ​)

– បាក់​ក្បាល​ឆ្អឹងភ្លៅ ក្រោយ​រអិលដួល​តិចតួច ឬ​បាក់​កដៃ​ក្រោយ​ច្រត់ ឬ​ទប់ខ្លួន​

– ប៉ុន្តែ​ពាក់កណ្ដាល​នៃ​ករណី អ្នកជំងឺ​ពុំ​មាន​រោគសញ្ញា​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ​

៣) ការ​ធ្វើ​រោគវិនិច្ឆ័យ

– ធើ្វ​រោគវិនិច្ឆ័យ ដោយ​ម៉ាស៊ីន​វាស់​កំហាប់​ឆ្អឹង​

– ថត​កាំរស្មី​ពិនិត្យ​ឆ្អឹង​

– ពិនិត្យ​ឈាម (​កម្រិត​ជាតិ​កាល់ស្យូម កម្រិត​ជាតិ​ផូស​ស្វ័​រ អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត ប៉ា​រ៉ា​ទី​រ៉ូ​អ៊ី​ត​…..)

– ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​

៤) តើ​យើង​អាច​ការពារ និង​ព្យាបាល​ជំងឺ​នេះ​បាន​ដែរ​ឬ​ទេ​?

– ជំងឺ​នេះ​អាច​ការពារ និង​ព្យាបាល​បាន ដោយ​ទទួល​ការណែនាំ និង​ពិសា​ថ្នាំ​

– ការ​ព្យាបាល​ទៅតាម​មូលហេតុ​របស់​វា​

៥) ការណែនាំ​សម្រាប់​អ្នកជំងឺ​ឆ្អឹង​ពុក

– បរិភោគ​អាហារ​ដែល​សំបូរ​ជាតិ​កាល់ស្យូម វីតាមីន D3 (​កូន​ត្រី​តូចៗ ទឹកដោះគោ​ស្រស់ អាហារ​បំប៉ន​….)

– ទទួល​នូវ​កម្ដៅ​ថ្ងៃ​បាន​គ្រប់គ្រាន់​

– ឈប់​ពិសា​ស្រា និង​បារី​

– ព្យាបាល​ជំងឺ​រួមផ្សំ ដែល​បណ្តាល​ឲ្យ​កំហាប់​ឆ្អឹង​ថយ​

– ជៀសវាង​ការ​ដួល បុក ប៉ះទង្គិច​

– ជៀសវាង​ការ​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស (​ស្តេ​រ៉ូ​អ៊ី​ត​)

​បើ​លោក​អ្នកមាន​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ សូម​លោកអ្នក​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​បាន​នូវ​ការ​ការពារ និង​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​គុណភាព​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​រោគសញ្ញា និង​ការ​ព្យាបាល​ការ​រលាក​ប្រព័ន្ធ​ទឹកមូត្រ​ស្រួចស្រាវ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម