សុខភាព
ប្រភពអាហារទាំង ៩ ដែលសម្បូរទៅដោយ វីតាមីន D ជួយឆ្អឹងឱ្យរឹងមាំ
វីតាមីន D ដើរតួនាទីយ៉ាងសំខាន់ដូចសារធាតុរ៉ែផ្សេងទៀត ក្នុងការជួយទ្រទ្រង់សរីរាង្គរបស់មនុស្សឱ្យមានភាពរឹងមាំ។ ការទទួលទាន វីតាមីន D ក្នុងបរិមាណត្រឹមត្រូវ តាមកម្រិតស្តង់ដារ ជួយពង្រឹងសុខភាព ឆ្អឹង សាច់ដុំ និងមាត់ធ្មេញ របស់អ្នកបានយ៉ាងល្អ។
ក្រៅពី ពន្លឺព្រះអាទិត្យ និងសាច់សត្វ អាហារទាំង៩ ខាងក្រោមនេះ សុទ្ធតែជាប្រភពដ៏ល្អ ដើម្បីទទួលបាន វីតាមីន D។
១. តៅហ៊ូ មានច្រើនប្រភេទ ច្រើនស្លាកយីហោ ដែលជាទូទៅមានដូចជា តៅហ៊ូសណ្ដែកសៀងធម្មតា និងប្រភេទសាច់ទន់ដូចសរសៃសូត្រ បែបលក្ខណៈជប៉ុន។ ទោះជាយ៉ាងណា មិនថាតៅហ៊ូប្រភេទណាក៏ដោយ វានៅតែជាប្រភពវីតាមីន D ដ៏ល្អមួយ ដែលងាយស្រួលចម្អិន និងផ្ដល់សុខភាពល្អដល់អ្នកទទួលទាន។ តៅហ៊ូ ក៏ចាត់ចូលក្នុងក្រុមអាហារបួសមួយ ដែលសម្បូរទៅដោយប្រូតេអ៊ីន និងកាល់ស្យូម ក្នុងការជួយដល់សុខភាពឆ្អឹងឱ្យមានភាពរឹងមាំ។ ជាទូទៅ តៅហ៊ូមួយកែវផ្ទុក វីតាមីន D ៣៩% ក្នុងរបបអាហារប្រចាំថ្ងៃ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/1-24.jpg)
២. អាហារផលិតពីទឹកដោះគោ ទឹកដោះគោ ឬទឹកដោះពពែ គឺជាប្រភពវីតាមីន D ដ៏ប្រសើរមួយក្នុងចំណោមប្រភពអាហារទាំង៩នេះ។ ដោយ ទឹកដោះគោផ្តល់ឱ្យរាងកាយរបស់អ្នកនូវតម្រូវការវីតាមីន D បានប្រហែល ៥០% ជាប្រចាំថ្ងៃ ខណៈ ទឹកដោះពពែផ្តល់ត្រឹមតែ ៣១% ប៉ុណ្ណោះ។ ជាពិសេស ទឹកដោះគោសរីរាង្គផ្ដល់អត្ថប្រយោជន៍បានល្អជាងគេ ពីព្រោះវាសម្បូរទៅដោយសារធាតុកាល់ស្យូមច្រើន ដែលបង្ការជំងឺពុកឆ្អឹងបានក្នុងភាគរយខ្ពស់។ ក្រៅពីទឹកដោះគោ អ្នកក៏អាចទទួលទាននូវក្រុមអាហារបែប ឈីស ប័រ និងទឹកដោះគោជូរ ផងដែរ។ បើសិនជាអ្នកកំពុងសម្រកទម្ងន់ អ្នកអាចស្វែងរកប្រភេទដែលមានផ្ទុកជាតិខ្លាញ់ទាប។
៣. ផ្សិត សូមកុំមានការយល់ច្រឡំថា គ្រប់ប្រភេទផ្សិតទាំងអស់សុទ្ធតែមានផ្ទុកនូវវីតាមីន D និងមានសភាពថ្មីស្រស់ល្អនោះ។ ប៉ុន្តែចំពោះ ផ្សិតខ្មៅ គឺជាប្រភពដ៏ពេញនិយមនៃវីតាមីន D ទោះវាស្ថិតជាប្រភេទស្ងួតក៏ដោយ។ ចំណែកឯ ផ្សិតជប៉ុន Maitake និងផ្សិត Morel ក៏មានវីតាមីន D ខ្ពស់ដែរ ដោយសារពួកវាស្រូបនូវពន្លឺព្រះអាទិត្យក្នុងការលូតលាស់។
៤. ស៊ុត ជាប្រភេទអាហារដ៏សាមញ្ញ និងងាយស្រួលរកទិញ ថែមទាំងផ្ទុកទៅដោយវីតាមីនជាច្រើនប្រភេទ ក៏ដូចជាសារធាតុរ៉ែសំខាន់ៗ។ ជាពិសេស វាជាប្រភពនៃប្រូតេអ៊ីន កូលីន វីតាមីន A វីតាមីន B12 វីតាមីន B6 វីតាមីន B12 រួមទាំងកាល់ស្យូម។ ជាធម្មតា ស៊ុតមួយផ្តល់ឱ្យរាងកាយរបស់អ្នកនូវ វីតាមីន D ចំនួន ១១% ក្នុងអាហាររូបត្ថម្ភជាប្រចាំថ្ងៃ។ ហេតុនេះវាជាជម្រើសមួយដ៏ល្អដែលជ្រើសរើសស៊ុតសម្រាប់អាហារពេលព្រឹក ឬថ្ងៃត្រង់។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo-1582722872445-44dc5f7e3c8f.jpg)
៥. ទឹកសណ្តែក ឬទឹកដោះគោអាល់ម៉ុន បើសិនជាអ្នកមិនអាចទទួលទានជាប្រភេទអាហារ ឬភេសជ្ជៈដែលផ្សំឡើងពីទឹកដោះគោទេ អ្នកអាចសាកទទួលទាន ទឹកសណ្តែក ឬទឹកដោះគោអាល់ម៉ុន វិញម្តង។ ទន្ទឹមនឹងនេះ ទឹកសណ្តែក និងទឹកដោះគោអាល់ម៉ុន មានផ្ទុក វីតាមីន D ដល់ទៅ ២៥% និង សម្បូរទៅដោយជាតិកាល់ស្យូម តាមកម្រិតស្តង់ដារសម្រាប់របបអាហារជាប្រចាំថ្ងៃ។
៦. ពងត្រី caviar សម្បូរទៅដោយ វីតាមីន B12 វីតាមីន B6 វីតាមីន D វីតាមីន A កាល់ស្យូម ជាតិដែក និង សារធាតុប្រូតេអ៊ីន ជាដើម។ វាជាជម្រើសដ៏ឆ្លាតវៃមួយក្នុងការជ្រើសរើស ពងត្រី caviar នេះជារបបអាហាររបស់អ្នក ប៉ុន្តែ អ្នកត្រូវប្រុងប្រយ័ត្នចំពោះការទិញប៉ះចំប្រភេទក្លែងក្លាយ និងចៀសវាងយកពងត្រី caviar ទៅដុត ឬចម្អិន ក្នុងការទទួលទាន។
៧. ត្រីដែលសម្បូរខ្លាញ់ មិនមែនគ្រប់ប្រភេទត្រីសុទ្ធតែមានអត្ថប្រយោជន៍សម្រាប់សុខភាពទាំងអស់នោះទេ។ ប៉ុន្តែសម្រាប់ប្រភេទ ត្រីប្រា ត្រីសាម៉ុន ត្រីសាឌីន ត្រីដាវ ត្រីធូណា និងប្រភេទត្រីសមុទ្រមួយចំនួន សុទ្ធតែជាប្រភពវីតាមីន D ដ៏ល្អមួយ។ លើសពីនេះ ពួកវាផ្តល់ឱ្យរាងកាយរបស់អ្នកនូវកម្រិតអាហាររូបត្ថម្ភចំនួន ២០០% ប៉ុន្តែចំពោះអ្នកកំពុងសម្រកទម្ងន់ អ្នកអាចជ្រើសរើសវិធីចម្អិនត្រីដ៏សមស្រប ដោយជៀសវាងការបំពង ជាដើម។
៨. ពពួកអាហារពេលព្រឹកជាប្រភេទធញ្ញជាតិ ចំពោះអ្នកដែលមានទម្លាប់ហូបអាហារពេលព្រឹកជាប្រភេទពពួកធញ្ញជាតិ អ្នកអាចស្វែងរកប្រភេទដែលមានផ្ទុកនូវវីតាមីន D ដើម្បីពង្រឹងកម្លាំងក្នុងរាងកាយរបស់អ្នក។ ទោះជាយ៉ាងណា អ្នកមិនត្រូវទទួលទានអាហារប្រភេទនេះជាប្រចាំឡើយ ដោយវាអាចបង្កនូវផលប៉ះពាល់មិនល្អដល់សុខភាពរបស់អ្នកបាន។ ជាពិសេស កុំភ្លេចត្រួតពិនិត្យគ្រឿងផ្សំ និងការណែនាំ មុននឹងទិញយកទៅទទួលទាន។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/orange-juice-1296x728-feature-1024x575.jpg)
៩. ក្រូចច្របាច់ភ្លាមៗ ទឹកក្រូចច្របាច់ស្រស់ៗមួយកែវផ្ទុកវីតាមីន D ចំនួន ៤៥ IU ដែលអ្នកជំនាញណែនាំឱ្យទទួលទានក្នុងបរិមាណ ៤០០ IU ជាប្រចាំថ្ងៃ។ គួបញ្ជក់ផងដែរថា ការដែលទទួលវីតាមីន D លើសកម្រិតក៏អាចធ្វើឱ្យឈឺក្បាល អស់កម្លាំង ឈឺសាច់ដុំ ផ្ដោតអារម្មណ៍មិនបានល្អ ព្រមទាំង ចុះខ្សោយដល់សម្ថភាពរាងកាយទាំងមូល៕
ប្រែសម្រួល៖ លីលី
ចុចអាន៖អាហារ ៨ ប្រភេទ នារីជប៉ុនតែងជឿថា ល្អសម្រាប់សុខភាព និងសម្រស់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?