Connect with us

សុខភាព

សុខៗឡើងកូនកណ្ដុរនៅលើ ក គួរឲ្យបារម្ភអត់?

បានផុស

នៅ

ម៉ាក់​ៗ​ជាច្រើន​ប្រាកដជា​កង្វល់​ចិត្ត​ចំពោះ​បញ្ហា​កូន​កណ្ដុរ​នៅ​លើ ​ក ជាពិសេស​អ្នក​មាន​កូន​តូច​ៗ។ វេជ្ជបណ្ឌិត ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា កូន​កណ្ដុរ​នោះ គឺជា​ក្រពេញ​រាង​ដូច​សណ្ដែក​តូច​មួយ​អាច​នៅ​ជាប់​ក ជុំវិញក ឬ​រត់​មក​ក្រោយ​គម​ត្រចៀក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ថែម​ថា កូន​កណ្ដុរ​នោះ​ជា​ផ្នែក​សំខាន់​របស់​ប្រព័ន្ធ​ភាព​ស៊ាំ ព្រោះ​វា​ជួយ​ការពារ​រាងកាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ និង​ជំងឺ​ផ្សេងៗ។ កូន​កណ្ដុរ​មាន​ទីតាំង​គ្រប់​ទីកន្លែង​ក្នុង​រាងកាយ ហើយ​ជា​ធម្មតា​វា​អាច​មិន​អាច​មើល​ឃើញ​ច្បាស់​ទេ​ទាល់តែ​យកដៃ​ស្ទាប​ទើប​ដឹង ហើយ​វា​ពុំ​បង្ក​ការឈឺចាប់​នោះ​ដែរ​។ ប៉ុន្តែ​នៅ​ពេល​យើងមិនស្រួលខ្លួន វា​ក៏​រីក​មាឌ​ធំ​ឡើង ឬ​ហើម។

ជា​ទូទៅ ក្នុង​កូន​កណ្ដុរ​មាន​គ្រាប់​ឈាម​ស​ឡាំផូសីត និង​ម៉ាក្រូផាស ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្លាប់​មេរោគ និង​ចម្រោះ​សារ​ធាតុ​ពុល​ផ្សេង​ៗ​ក្នុង​ប្រព័ន្ធ​ទឹក​រងៃ។ បើ​និយាយ​ពី​ទីតាំង​របស់​កូន​កណ្ដុរ​មាន​ចំនួន​រាប់​រយ លើ​ពេញ​រាងកាយ ជា​ធម្មតា​វា​ទំហំ​ប៉ុន​គ្រាប់​សណ្ដែក ឬ​ប៉ុន​ចុង​កូនដៃ ឬ​ធំ​ជាង​នេះ អាស្រ័យ​លើ​មនុស្ស​តែ​មិន​គួរ​មាន​ទំហំ​លើស​ពី ២ សម​ទេ រូបរាង​របស់​វា​ក្រឡេក​ក្រឡាច់ មិន​ឈឺ។

ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​ថា បើ​ហើម​កូន​កណ្ដុរ​នៅ​ជុំវិញ​ក​អាច​បង្ហាញ​ពី​ការ​ឆ្លង​​វីរុស​ផ្សេង​ៗ​ដូចជា ផ្ដាសាយ រលាក​បំពង់ក ស្អូច គ្រុនឈាម គ្រុន​ឈិក គ្រុន​ក្ដៅ។ ​បើ​បង្ក​រោគ​ដោយ​បាក់តេរី​ដូចជា​ហើម​រលាក​ក្នុង​រាងកាយ អេដស៍​ អំបៅអំបែក បូស រលាក​កោសិកា គ្រុនពោះវៀន របេង​កូន​កណ្ដុរ។

វេជ្ជបណ្ឌិត​រូបនោះ​បន្ថែម​ទៀត​ថា ជា​ធម្មតា​កូន​កណ្ដុរ​គ្មាន​អ្វី​គួរឲ្យ​បារម្ភ​អត់​ទេ ប៉ុន្តែ​បើ​សង្កេត​ឃើញ​ដូច​ខាងក្រោម ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ។
– កូន​កណ្ដុរ​ឡើង​ហើម ក្រហម ឈឺ
– កូន​កណ្ដុរ​មាន​ទំហំ​ធំ​ទៅ​ៗ​មិន​ព្រម​ស្រក​លឹប​បាត់​វិញ ទាំង​ដែល​អាការៈ​ឈឺ​បាន​ជា​សះស្បើយ
– កូន​កណ្ដុរ​ទំហំ​ធំ​ជាង ២សម អត់​ក្រឡេច​ក្រឡាច់ ពោល​គឺ​លាន​ដូច​ដុំ​ពក
– ឡើង​ហើម​កូន​កណ្ដុរ ហើយ​ស្រក​គីឡូ ក្ដៅ​ខ្លួន៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ទម្លាប់​ទប់នោមញឹកញាប់ អាចជួបបញ្ហាទាំងនេះ

សូមចុចអាន៖ ញ៉ាំទឹក​ដូង​តែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

ទិវាពលកម្មរអន្តរជាតិ៖ សហជីពនៅកម្ពុជា បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងទូលាយ ស្របតាមច្បាប់ ហើយមានស្ថានភាពល្អជាងប្រទេសជិតខាង

សេចក្ដីជូនដំណឹង៥៦ នាទី មុន

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តី​នាំ​ពាក្យ​ក្រសួងការងារ៖ ក្រសួង​ការងារ​បាន​ទទួល​ញាត្តិ​ពី​សហជីព​ ហើយ​នឹង​ពិនិត្យ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​ពួក​គេ

ព័ត៌មានជាតិ១ ម៉ោង មុន

របាយការណ៍៖ ៧៩,៨ % យល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម