Connect with us

សុខភាព

ជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំង កំពុងវាយលុកពិភពលោក ពេលនេះរាលដាលមកដល់អាស៊ីហើយ (មានវីដេអូ)

បានផុស

នៅ

ជំងឺរលាកថ្លើមដ៏អាថ៌កំបាំងដែលបានឆ្លងដល់កុមារក្នុងប្រទេសរាប់សិបជុំវិញពិភពលោក បានរាលដាលមកដល់ទ្វីបអាស៊ីហើយ ដោយករណីមួយត្រូវបានរាយការណ៍នៅក្នុងប្រទេសជប៉ុន។

This image has an empty alt attribute; its file name is 4500.webp

ដោយមិនទាន់ស្គាល់ប្រភព, ករណីជំងឺរលាកថ្លើមស្រួចស្រាវ (Hepatitis) នៅប្រទេសជប៉ុន ត្រូវបានបញ្ជាក់ដោយអាជ្ញាធរក្នុងតំបន់កាលពីថ្ងៃទី២១ខែមេសា លើកុមារដែលបានធ្វើតេស្តអវិជ្ជមានជំងឺផ្លូវដង្ហើម និងកូវីដ១៩។

ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា អ្នកជំងឺមិនបានវះកាត់ប្តូរថ្លើមទេ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។

This image has an empty alt attribute; its file name is 1440x810_cmsv2_1898f799-bd13-58c0-997d-1a9e4484b855-6652330-1024x576.jpg

ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងស៊ើបអង្កេតរបាយការណ៍នៃជំងឺរលាកថ្លើមស្រួចស្រាវ មិនស្គាល់ប្រភពលើកុមារតូចៗ ប៉ុន្តែខ្លួនមិនបានបង្ហាញពីចំនួនករណី ឬទីតាំងរបស់ពួកគេទេ។

រហូតមកដល់ពេលនេះ នៅទូទាំងពិភពលោកមានករណីអាថ៌កំបាំងចំនួន ១៩០ នៃជំងឺរលាកថ្លើមស្រួចស្រាវចំពោះកុមារ ដោយក្នុងនោះមាន១៤០ករណីនៅអឺរ៉ុប ដែលភាគច្រើនគឺចក្រភពអង់គ្លេស (១១០ករណី)។ ករណីបន្ថែមទៀត ត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ កុមារចំនួន១៧នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយចាំបាច់ត្រូវវះកាត់ប្តូរថ្លើម។

Spike in UK hepatitis cases in small children still a mystery - CGTN

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីជូនដំណឹងសុខភាពទូទាំងប្រទេសកាលពីសប្តាហ៍មុនថា ករណីដំបូងរបស់សហរដ្ឋអាមេរិកត្រូវបានគេរកឃើញនៅខែតុលាក្នុងរដ្ឋអាឡាបាម៉ា។ ដោយឡែកករណីដំបូងរបស់ចក្រភពអង់គ្លេស ត្រូវបានកត់ត្រាក្នុងខែមករា។

កាលពីថ្ងៃសៅរ៍ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា យ៉ាងហោចណាស់មានអ្នកស្លាប់ម្នាក់ត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃមេរោគនេះ។

Now Japan And Canada Investigate Mystery Hepatitis In Children As Global  Outbreak Spreads

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយថា ករណីនេះត្រូវបានរាយការណ៍នៅក្នុងកុមារដែលមានអាយុពីមួយខែដល់១៦ឆ្នាំ។ យ៉ាងណាក៏ដោយ WHO មិន​បាន​បញ្ជាក់​ថា ​ការ​ស្លាប់​កើត​ឡើង​នៅ​ប្រទេស​ណា​នោះ​ទេ។

ជំងឺរលាកថ្លើម ជាធម្មតាបង្កឡើងដោយមេរោគរលាកថ្លើមមួយក្នុងចំនោមមេរោគឆ្លងជាច្រើន ប៉ុន្តែវាមិនត្រូវបានរកឃើញចំពោះកុមារដែលរងផលប៉ះពាល់នោះទេ។ ការឡើងពណ៌លឿងលើភ្នែកនិងស្បែក, រាគរូស និងឈឺពោះ គឺស្ថិតក្នុងចំណោមរោគសញ្ញាដែលត្រូវបានរាយការណ៍៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Guardian

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៦ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម