សុខភាព
ផលប៉ះពាល់ដល់សុខភាពរាងកាយ នៃការគេងបើកភ្លើងចោលនៅពេលយប់
មនុស្សមួយចំនួនតូច ទម្លាប់គេងបិទភ្លើងទើបគេងលក់ ចំណែកឯមួយចំនួនទៀត មិនចេះគេងបិទភ្លើងទេ ពួកគាត់តែងបើកភ្លើងរាត្រី យ៉ាងហោចណាស់ ក៏បើកទូរទស្សន៍ចោលដែរ។

យ៉ាងណាមិញ ការគេងបើកភ្លើង បណ្ដាលឲ្យឡើងជាតិស្ករនៅក្នុងឈាម និងចង្វាក់បេះដូងឡើងខ្ពស់។ ដុកទ័រ ភីលីស ហ្ស៊ី ( Dr. Phyllis Zee ) បាននិយាយថា «ពន្លឺដែលមាននឹងជះចូលតាមត្របកភ្នែករបស់អ្នក ដើម្បីរំខានដំណេកទោះបីជាអ្នកសម្រាន្តលក់ក៏ដោយ»។
ផលប៉ះពាល់នៃការគេងបើកភ្លើង
ពន្លឺសិប្បនិម្មិត ប៉ះពាល់សុខភាពយើងដូចជា៖ ការឡើងទម្ងន់, រំខានដល់ដំណើរការមេតាប៉ូលីស, ការបញ្ចេញអាំងស៊ុយលីន, ការវិវត្តន៍នៃជំងឺទឹកនោមផ្អែម និងហានិភ័យនៃសរសៃឈាមបេះដូង។ ករណីដែលលើសជាតិស្ករគឺជា សញ្ញានៃការមិនទទួលយកអាំងស៊ុយលីន ហើយរាងកាយប្រើប្រាស់គ្លុយកូសមិនបានត្រឹមត្រូវ ធ្វើឲ្យលំពែងធ្វើការហួសកម្លាំងរហូតដល់ខូចលំពែង។ នេះជាជំហ៊ានឈានទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២។

វិធីដោះស្រាយ
_ប្រើប្រាស់ប្រដាប់គ្របភ្នែកមុនចូលគេង
_បិទភ្លើង និង វាំងនន
_ក្នុងករណីដែលអ្នកមិនអាចគេងអត់ភ្លើងបាន អ្នកគួរប្ដូរពណ៌ភ្លើងនោះមកជាពណ៌ក្រហម ឬត្នោតបន្តិចមក។ យើងអាចទិញភ្លើង LED នេះ នៅគ្រប់ទីកន្លែង និងគ្រប់ពណ៌៕
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖វិធី ៤ យ៉ាង បំបាត់អាការធីងធោងក្រោយពិសាស្រាជ្រុល បានយ៉ាងមានប្រសិទ្ធភាព

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង