សុខភាព
ដឹងថា ការជក់បារីបង្កជាជំងឺធ្ងន់ធ្ងរ នៅតែមានអ្នកជក់មួយចំនួន
មហាជនដឹងថា ការជក់បារីនាំឱ្យខូចសុខភាព ប៉ុន្តែសព្វថ្ងៃប្រជាពលរដ្ឋ ជាពិសេសបុរសមួយចំនួនតូច នៅតែនិយមជក់បារីដដែល ទោះបីមានសេចក្តីណែនាំ ពីផលប៉ះពាល់បង្កជំងឺផ្សេងៗ ដែលបណ្តាលមកពីការជក់បារី។ ប៉ុន្តែ ចំនួនអ្នកជក់បារី មានការថយចុះច្រើន។

ក្រុមការងារអង្គការ ចលនាដើម្បីសុខភាពកម្ពុជា នៅខេត្តកំពង់ចាម បានបង្ហាញពីផលប៉ះពាល់ការជក់ថ្នាំ ឬ ជក់បារី ដែលជាសាររម្លឹក និងបង្ហាញថា ការជក់បារី ឬ ថ្នាំជក់បណ្ដាលឱ្យប៉ះពាល់ដល់សុខភាព។
លោក ឌឹម ណៃយ៉េ មន្ត្រីគម្រោង នៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានធ្វើបទបង្ហាញពីផលប៉ះពាល់សុខភាពដល់អ្នកដែលនិយមជក់បារីថា ការជក់បារីពិតជានាំឱ្យខូចសុខភាព ក៏ជាសារមួយក្រើនរំលឹកទៅដល់អ្នកជក់បារីថា ការណ៍ឧបត្ថម្ភរបស់ក្រុមហ៊ុនថ្នាំជក់ គឺជាសារមួយជះឥទ្ធិពលអាក្រក់ទៅដល់សុខភាពសាធារណៈ តែប៉ណ្ណាះ។

លោក លាស់ សិល្លះ ក្រុមការងារ នៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា ទាក់ទងទៅនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់នៅប្រទេសកម្ពុជា ឃើញថាល្អប្រសើរណាស់ តែក៏មិនទាន់គ្រប់គ្រាន់ដែរ ព្រោះយើងត្រូវមានការងារច្រើនទៀតត្រូវធ្វើដូចជា ការណែនាំអំពី ផលប៉ះពាល់របស់ថ្នាំជក់ ឬ បារី នាំឱ្យមានគ្រោះថ្នាក់ទាក់ទងទៅនឹងជំងឺផ្សេងៗ ដូចជា ជំងឺ ផ្លូវដង្ហើម ក្អក របេង ស្គមរីងរៃ ដែលបង្កមកពីការជក់បារី រហូតធ្វើឱ្យបាត់បង់ជីវិតទៀតផង។

លោក សុខ អេង អាយុ ៥៨ ឆ្នាំ ជាអាជីវករម្នាក់លក់អីវ៉ាន់នៅផ្សារខេត្តកំពង់ចាម បានប្រាប់ថា លោកលក់យូរហើយ ដោយលក់បារី រួមផ្សំជាមួយអីវ៉ាន់មួយចំនួនទៀត តែបារីគឺលក់អត់សូវចំណេញទេ មួយកញ្ចប់ចំណេញបានតែ ៣០០ ទៅ ៥០០ រៀលប៉ុណ្ណោះ។

លោកបន្តថា លោកដឹងថាការជក់បារីនាំឱ្យគ្រោះថ្នាក់ ហើយប៉ះពាល់ដល់សុខភាព។ កន្លងមកលោកធ្លាប់ជក់ច្រើន ហើយក្រោយពីមានជំងឺស្គមរីងរៃមិនចេះឈប់ឈរ ទើបលោកដឹងថាបណ្ដាលមកពីការជក់បារី ទើបលោកឈប់ជក់បារីតែម្តង។
ការសិក្សាស្រាវជ្រាវខ្លះ បានបង្ហាញថា ការជក់បារី ១ដើម គឺស្មើនឹងការកាត់បន្ថយអាយុជីវិត ចំនួន ៥,៥នាទី តែក៏មានការសិក្សាស្រាវជ្រាវផ្សេង បញ្ជាក់ថា ចំនួននេះ គឺឡើងដល់ ១១នាទី ដូច្នេះ បើយកមធ្យមភាគ គឺ ៨,២៥នាទី។ អាយុជាមធ្យមរបស់អ្នកជក់បារី តែងតែខ្លីជាងពី ៥ ទៅ ៨ឆ្នាំ បើធៀបនឹងអ្នកមិនជក់បារី។ ការជក់បារីក៏ធ្វើឱ្យអត្រានៃការស្លាប់ ដោយសាររោគសួត រោគបេះដូង ជាដើម កើនឡើងពី ៣០% ដល់ ៨០%។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានតម្រូវឲ្យបោះពុម្ពសារព្រមានជាភាសាខ្មែរ និងជារូបភាពថ្មី ទំហំ ៥៥% លើកញ្ចប់ផលិតផលថ្នាំជក់។ រូបភាព បង្ហាញអំពីការជក់បារីអាចបណ្តាលឱ្យកើតជំងឺសរសៃឈាមលើស្បែក និងជំងឺដាច់សរសៃឈាមខួរក្បាល ជាដើម ដែលបានអនុវត្តចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២១៕
អត្ថបទ៖ រុង រឿង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ