សុខភាព
ពិតអត់ ខ្ទឹមសអាចជួយបង្កើនចំណង់ផ្លូវភេទ?
ខ្ទឹមសជាគ្រឿងទេសដ៏ពេញនិយម ហើយវាក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើនផងដែរ។ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ខ្ទឹមសអាចជួយប្រឆាំងនឹងការរលាក កាត់បន្ថយកម្រិតកូលេស្តេរ៉ូល និងការពាររាងកាយយើងប្រឆាំងនឹងជំងឺរ៉ាំរ៉ៃថែមទៀតផង។

ជាមួយនឹងគុណប្រយោជន៍ជាឱសថនៃខ្ទឹមស គ្នាយើងប្រហែលជាឆ្ងល់ថាតើខ្ទឹមសអាចជួយជំរុញមុខងារផ្លូវភេទ ឬបង្កើនចំណង់ផ្លូវភេទដែរឬទេ?
១. ជំរុញលំហូរឈាមឲ្យប្រសើរឡើង
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ខ្ទឹមសអាចជួយបង្កើនលំហូរឈាម ដែលមានប្រយោជន៍ក្នុងការដោះស្រាយបញ្ហាផ្សេងៗដូចជាបញ្ហាលិង្គមិនឡើងរឹង។ ជាក់ស្ដែង សមាសធាតុមួយចំនួនដែលមាននៅក្នុងខ្ទឹមសអាចជួយបង្កើនលំហូរឈាម និងធ្វើឲ្យមុខងារសរសៃឈាមប្រសើរឡើង។ ខ្ទឹមសក៏អាចបង្កើនកម្រិតនីត្រាតអុកស៊ីដដែលជាសមាសធាតុជួយឲ្យសរសៃឈាមរីកលូតលាស់ ដើម្បីជំរុញលំហូរឈាមបានល្អ។
២. បង្កើនភាពមានកូនរបស់បុរស
ក្រៅពីបង្កើនលំហូរឈាម ការសិក្សាមួយចំនួនបានរកឃើញថាខ្ទឹមសអាចជួយលើកកម្ពស់ការមានកូនរបស់បុរសបានយ៉ាងមានប្រសិទ្ធភាព ដោយសារតែវាជួយជំរុញការផលិតមេជីវិតឈ្មោល និងបង្កើនកម្រិតTestosterone ដែលនេះអាចមកពីធាតុប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងខ្ទឹមស។
៣. មានតួនាទីប្រឆាំងនឹងអុកស៊ីតកម្ម
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មមិនត្រឹមតែអាចជួយការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងសុខភាពផ្លូវភេទ និងការមានកូន។ ជាក់ស្ដែង ខ្ទឹមសសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចជួយបន្សាបសមាសធាតុបង្កគ្រោះថ្នាក់ គឺរ៉ាឌីកាល់សេរី។ ការញ៉ាំអាហារបំប៉នប្រឆាំងនឹងអុកស៊ីតកម្មអាចបង្កើនបរិមាណមេជីវិតបានយ៉ាងស័ក្ដិសិទ្ធិ។

ទោះជាយ៉ាងនេះក្ដី ការសិក្សាបន្ថែមអំពីសារធាតុប្រឆាំងនឹងអុកស៊ីតកម្មនៃខ្ទឹមស និងការជះឥទ្ធិពលចំពោះមុខងារផ្លូវភេទ និងការមានកូននៃមនុស្សមានសារសំខាន់ណាស់ ដើម្បីឲ្យយើងបានយល់ច្បាស់អំពីអត្ថប្រយោជន៍នៃខ្ទឹមសចំពោះចំណង់ផ្លូវភេទ៕
ចុចអាន៖ទម្លាប់ងាយៗ ប្រុសៗគួរធ្វើ បើចង់ឲ្យដៃគូមិនអាចដកចិត្ដបាន
ចុចអាន៖មូលហេតុ ៣យ៉ាង គ្រឿងស្រវឹងអាចបំផ្លាញជីវិតលើគ្រែរបស់បុរសៗ

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?