Connect with us

សុខភាព

សញ្ញាទាំងនេះបញ្ជាក់ថា ចរន្តឈាមរត់មិនល្អ នេះជាវិធីកែខៃ

បានផុស

នៅ

ប្រព័ន្ធឈាម (ចរន្តឈាម) មាននាទីដឹកនាំឈាមពីបេះដូងដែលផ្ទុកទៅដោយអុកស៊ីសែន និង សារធាតុ​ចិញ្ចឹមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយរួមទាំងសរីរាង្គសំខាន់ៗ ហើយដឹកនាំឈាម​ត្រលប់​ទៅកាន់​បេះដូងវិញ។ លំហូរ​ឈាម​ក៏​ជួយ​ដឹកជញ្ជូន​កាកសំណល់​ចេញពី​ជាលិកា​រាងកាយ​ទៅកាន់​តម្រងនោម និង​សួត​ដែរ។ ចុះមានរឿងអ្វីកើតឡើង​បើ​ចន្តឈាមរត់មិនល្អ? ហើយយើងគួរបង្កើន​ចរន្ត​ឈាមរត់តាមវិធីណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលចរន្តឈាមរត់មិនល្អ កោសិកានៅក្នុងរាងកាយយើងមិនអាចទទួលបានអុកស៊ីសែន និង​សារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការ ដែល​ធ្វើឱ្យកោសិកាទាំងនោះមិនអាចដំណើរការបានល្អ ឬ​ងាប់ និងអាច​បណ្តាលឱ្យសរីរាង្គសំខាន់ៗខូចទៀតផង។ ជាលទ្ធផលយើងអាចមានអាការៈដូចជា៖

  • មានស្បែកស្លេកស្លាំង ឬស្ងួត
  • មានក្រចកផុយ
  • អស់កម្លាំង ឬខ្សោយ
  • មិនអាចផ្តោតអារម្មណ៍ ឬភ្លេចភ្លាំង
  • ជ្រុះសក់
  • ត្រជាក់ចុងដៃចុងជើង ឬស្ពឹកដៃស្ពឹកជើង
  • ងាប់លិង្គ
  • ក្រជាពីរបួស
  • ហើម
  • រមួលក្រពើ
  • ប៉ោងសរសៃវ៉ែន

ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យចរន្តឈាមរត់បានល្អ៖

១. ហាត់លំហាត់ប្រាណជំនួយបេះដូង

លំហាត់ប្រាណជំនួយបេះដូង ឬលំហាត់ប្រាណបែបអ៊ែរ៉ូបិកដូចជា ការរត់ ដើរលឿនៗ ហែលទឹក ជិះកង់ រាំ ចែវទូក លើក​ទម្ងន់ លោតអន្ទាក់ជាដើមគឺជាលំហាត់ប្រាណបែបដុតបំផ្លាញជាតិខ្លាញ់ ពង្រឹងសាច់ដុំបេះដូង និងបង្កើនចង្វាក់បេះដូង​ ធ្វើឱ្យ បេះដូង​យើង​ច្របាច់ឈាមបន្ថែម​ដើម្បី​ចែកចាយទៅគ្រប់ផ្នែកនៃរាងកាយ។

២. ញុំាទឹកឱ្យបានគ្រប់គ្រាន់

ឈាមរបស់យើងមួយភាគធំគឺផ្សំពីទឹក ហើយបើរាងកាយយើងគ្មានជាតិទឹកគ្រប់គ្រាន់ទេ បរិមាណ​ឈាម​របស់យើងថយចុះ ហើយបណ្តាលឱ្យសរីរាង្គសំខាន់ៗ​នៅក្នុងរាងកាយមិនអាចទទួល​បាន​អុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ។

៣. បញ្ឈប់ការជក់បារី

ជាតិនីកូទីននៅក្នុងបារីអាចបំផ្លាញជញ្ជាំងសរសៃឈាម និងសរសៃ​ឈាម​បេះដូង ធ្វើឱ្យឈាម​យើង​ខាប់ និងបណ្តាលឱ្យមានកំណកកំបោរនៅក្នុងសរសៃឈាមវ៉ែន។

៤. ចៀសវាងអង្គុយយូរ

ការអង្គុយយូរអាចធ្វើបន្ថយល្បឿនឈាមរត់ ដូច្នេះយើងគួរឧស្សាហ៍​ងើបដើរ ពត់ដៃពត់ជើង និងសន្ធឹងជើងដើម្បីឱ្យឈាមរត់បានល្អ។

៥. ញុំាអាហារជួយឱ្យរំហូរឈាមរត់បានល្អ

វីតាមីន B3៖ អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ដែលជាហេតុធ្វើឱ្យសរសៃឈាម និងសរសៃ​ឈាមបេះដូងឡើងរឹង និងក្រិន។ ​វីតាមីន B3 សម្បូរនៅក្នុងអាហារដូចជា សាច់គោ ត្រី សាច់ទ្រូងមាន់ ​គ្រាប់ល្ពៅ សណ្ដែកដី គ្រាប់ផ្កាឈូករ័ត្ន និង​ប្រូខូលីជាដើម។

វីតាមីន E៖ អាចជួយពង្រីកសរសៃឈាមដែលធ្វើឱ្យឈាមរត់បានល្អ។ ម្យ៉ាងទៀត រាងកាយយើងត្រូវការវីតាមីន E ដើម្បីផលិតកោសិកាឈាមក្រហម និងការពារការកកឈាម។ អាហារសម្បូរវីតាមីន E រួមមាន បន្លែស្លឹកបៃតង គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រេងបន្លែជាដើម។

វីតាមីន C៖ ជួយការពារការកកំណកក្នុងសរសៃឈាមដែលរាំរាំងរំហូរ​ឈាម ធ្វើឱ្យសរសៃឈាម​មាន​ភាពយឺត និងជួយរាងកាយស្រូបយកជាតិដែកបានល្អ។ វីតាមីន C សម្បូរនៅក្នុងផ្លែស្ត្របឺរី ក្រូច ឪឡឹក គីវី ក្រូចល្ហុង ស្វាយ ប៉េងប៉ោះ ប្រូខូលី បន្លែស្លឹកបៃតងជាដើម។

វីតាមីន B6៖ អាចប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់ដែលបណ្តាលឱ្យមានជាតិសរសៃឈាមឡើងរឹង ហើយ​សម្បូរនៅក្នុងអាហារដូចជា ត្រីធូណា ត្រីសាល់ម៉ុន សាច់ទ្រូងមាន់ ខ្ទឹមស ដំឡូងបារាំង ខ្ទឹមបារាំង ស្បៃពួយឡេង ចេក បឺរ ស្វាយ​ ម្នាស់ និង​ទំពាំងបាយជូរជាដើម។

អាស៊ីដខ្លាញ់អូមេហ្កា-៣៖ ជួយបង្កើនកូលេស្តេរ៉ូលល្អ និងជួយកម្ចាត់កូលេស្តេរ៉ូលអាក្រក់ ការពារ​ការកកកំណកខ្លាញ់ក្នុងសរសៃឈាម និងការពារសរសៃឈាមពីការឡើងរឹង ហើយសម្បូរនៅក្នុង​អាហារដូចជា ត្រីសាលម៉ុន ត្រីធូណា គ្រាប់ឈៀ គ្រាប់វ៉ុលណាត់ និង​ផ្លែបឺរជាដើម។

ដើម្បីឱ្យចរន្តឈាមរត់បានល្អ យើងគួរប្រកាន់ខ្ជាប់របៀបរស់នៅដែលល្អចំពោះសុខភាពដូចជា ហាត់ប្រាណ ចៀសវាងជក់បារី ញុំាអាហារសម្បូរ​សារធាតុចិញ្ចឹមល្អៗជាដើម៕

អត្ថបទផ្ដលដោយ៖ Hello Keupet

ចុចអាន៖ផលប៉ះពាល់ដល់សុខភាពរាងកាយ នៃការគេងបើកភ្លើងចោលនៅពេលយប់

ចុចអាន៖សរីរាង្គសំខាន់ៗចំនួន ៥ នឹងខូចខាតធ្ងន់ធ្ងរ ប្រសិនបើបរិភោគមិនប្រុងប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១២ នាទីutes មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ៣៧ នាទីutes មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ៤៩ នាទីutes មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

ព័ត៌មានជាតិ៥៣ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ថ្ងៃរំដោះ ៧មករា នៅខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម