Connect with us

សុខភាព

អាហារ ៥ មុខ​ មិន​មាន​រសជាតិជូរ ប៉ុន្តែផ្ទុកវីតាមីន C ខ្ពស់មិនធម្មតា

បានផុស

នៅ

មានមនុស្សជាច្រើនចូលចិត្តផឹកទឹកក្រូចឆ្មា ឬទឹកក្រូច ព្រោះមានវីតាមីន C ខ្ពស់។ ប៉ុន្តែមានផ្លែឈើ និងបន្លែ៥មុខផ្សេងទៀត ដែលមានវីតាមីន C ច្រើនជាងផ្លែក្រូចទំហំមធ្យមមួយ។

១ ម្ទេសប្លោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ទេសប្លោកមិនត្រឹមតែជួយបង្កើនរសជាតិ​អាហារ ជាមួយនឹងពណ៌គួរឲ្យ​ចង់ញ៉ាំប៉ុណ្ណោះទេ តែ​ក៏​ជា​បន្លែ​ដែលមានជាតិកាបូអ៊ីដ្រាតទាបផងដែរ។ ម្ទេសប្លោក​ក្រហម​មួយពែង មានផ្ទុកវីតាមីនC ប្រហែល ១៩០មីលីក្រាម ដែលជាចំនួនបីដង​នៃ​ផ្លែក្រូច។ ម្ទេសលឿង​មួយពែងផ្តល់វីតាមីនC ១៥៥ មីលីក្រាម ខណៈម្ទេសបៃតង​មួយ​ពែងផ្តល់​តិចជាងបន្តិច​ គឺប្រហែល ១២០មីលីក្រាម វាខ្ពស់ជាងទឹកក្រូចមួយកែវ ៣០% ម្ទេសប្លោក​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន A និងជាតិសរសៃដែលមានប្រយោជន៍ដល់រាងកាយ និងជួយ​ការពារ​ជំងឺផ្សេងៗជាច្រើនទៀត។​

២ ផ្លែ​ល្ហុង

១០០ក្រាមនៃផ្លែឈើផ្អែមឆ្ងាញ់នេះ ផ្តល់ ៧០ មីលីក្រាមនៃវីតាមីន C មិនថាបរិភោគជាបំណែក ឬ​លាយ​ចូល​ទៅ​ក្នុង​ភេសជ្ជៈ ផ្លែ​ល្ហុង​ក៏​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ​អាហារ និង​វីតាមីន A ផង​ដែរ។ បើ​ញ៉ាំ​រាល់ថ្ងៃ វា​នឹង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ភ្លឺ កាត់បន្ថយ​រោគសញ្ញា​នៃ​ប្រហោង​ឆ្អឹង ជួយឲ្យ​សក់ និង​ឆ្អឹង​របស់​អ្នក​រឹងមាំ ក៏ដូចជា​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ​ផង​ដែរ។

៣ ខាត់ណា ឬពពួកបន្លែបៃតង

ខាត់ណាត្រូវបានគេស្គាល់ថា​ ជាមហាក្សត្រី​នៃ​បន្លែស្លឹកបៃតង។ ខាត់ណាមួយ​ពែង​មាន​ផ្ទុកវីតាមីនC ៨០.៤ មិល្លីក្រាម។ វាក៏មានអាស៊ីតខ្លាញ់សំខាន់ៗនិងសារធាតុរ៉ែជាច្រើន ហើយ​វា​មាន​រហូត​ដល់ទៅ ៧ដងនៃ​បរិមាណ​វីតាមីន K ដែលបានណែនាំ និងវីតាមីន A ច្រើនជាង២ ដង​នៃ​ការ​ទទួលទាន​ប្រចាំថ្ងៃ​ដែល​បាន​ណែនាំ។ លើស​ពី​នេះ ខាត់ណា២ពែង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ១៥០ មិល្លីក្រាម និង​ប៉ូតាស្យូម​ប្រហែល ៧០០ មីលីក្រាម និងជាតិសរសៃ ៧ ក្រាម អ្នក​អាច​ស្វែងរក​ប្រភពវីតាមីន C ដ៏ល្អ​នៅ​ក្នុង​បន្លែ​ស្លឹកបៃតង​ខ្មៅ​ផ្សេងទៀតដូចជា ស្ពៃខ្មៅ ១០០ ក្រាម វីតាមីន C ២៨.១ មិល្លីក្រាម ប្រទាល​កន្ទុយក្រពើ ១០០ ក្រាម ផ្តល់​វីតាមីនC ៥៥ មិល្លីក្រាម។

៤ ពពួកផ្លែប៊ឺរី

ប៊ឺរី ​មានវីតាមីន C ៩៨ មីលីក្រាម​ក្នុងមួយ​ពែង ដែលស្មើនឹងបរិមាណវីតាមីន C ក្នុងផ្លែក្រូចមធ្យមមួយ។ វាផ្តល់វីតាមីន C ៥៤ភាគរយផ្លែបឺរី ៥០ភាគរយ និងប៊្លូបឺរី ផ្តល់ ២៤ភាគរយនៃបរិមាណវីតាមីន C ប្រចាំថ្ងៃដែលបានណែនាំ។ ដើម្បីទទួលបានសារធាតុល្អបំផុត ផ្លែប៊ឺរីទាំងនេះ គួរត្រូវបានបរិភោគស្រស់ ឬ អាចត្រូវបានលាយចូលទៅក្នុងទឹកផ្លែឈើឬទឹកក្រឡុក។ ប្រសិនបើវាជាផ្លែឈើកែច្នៃ នោះនឹងមានតម្លៃអាហារូបត្ថម្ភតិចជាង ។

៥ ប្រូខូលី

ចុង​ក្រោយបន្លែប្រភេទ cruciferous ដ៏ឆ្ងាញ់នេះ​ មានផ្ទុកវីតាមីនC ៨៩.២ មីលីក្រាមក្នុង ១០០ ក្រាម និងជាប្រភពដ៏ល្អនៃជាតិសរសៃអាហារ ដែលការពារការទល់លាមក និងមានលក្ខណៈសម្បត្តិការពារមហារីក។ អ្នកក៏អាចរកឃើញប្រភពវីតាមីន C ដ៏ល្អនៅក្នុងបន្លែ cruciferous ផ្សេងទៀតផងដែរ។

បន្ថែម​ពីលើផ្លែក្រូច និងផ្លែក្រូចផ្សេងទៀត អ្នកក៏មានជម្រើសទាំងនេះ​ ដែលវាជាប្រភពនៃ​វីតាមីន C ​អាច​ត្រូវបាន​បន្ថែមទៅអាហារប្រចាំថ្ងៃរបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រភពអាហារទាំង ៩ ដែលសម្បូរទៅដោយ វីតាមីន D ជួយឆ្អឹងឱ្យរឹងមាំ

ចុចអាន៖សរីរាង្គសំខាន់ៗចំនួន ៥ នឹងខូចខាតធ្ងន់ធ្ងរ ប្រសិនបើបរិភោគមិនប្រុងប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម