សុខភាព
៥ សញ្ញា បង្ហាញថា អ្នកកំពុងកើតមហារីកស្បែកហើយ
ជំងឺមហារីក គឺជាជំងឺដ៏កាចសាហាវមួយ ដែលគ្រប់គ្នាខ្លាច និងគ្មានថ្នាំព្យាបាលបាន។ បើមិនអាចព្យាបាលបាន តើការពារបែបណា? ក្នុងករណីដែលអ្នកកំពុងកើតហើយ អ្នកត្រូវតាមដានអាការៈកុំឲ្យរីករាលដាល អ្នកក៏អាចប្រឆាំងជាមួយវារហូតដល់ជាបានដែរ គ្រាន់តែប្រើពេលយូរបន្តិច និងអាស្រ័យលើការអ្នកដែរ។
ខាងក្រោមនេះ គឺជាសញ្ញាដែលបង្ហាញថា អ្នកកំពុងកើតមហារីកស្បែកហើយ ៖
១.ដុំពកនៅក្រោមស្បែក

រៀនស្ទាបរកដុំពកនៅលើរាងកាយដោយខ្លួនឯង ដឹងថាអ្វីធម្មតាឬមិនធម្មតា។ កន្លែងដែលអ្នកគួរស្ទាបរកដុំពកមានដូចជា៖ សុដន់ ពងស្វាស ក្លៀក បំពង់ក ពោះនិងស្បែក។ បន្ទាប់ពីរកឃើញដុំពកដែលមិនប្រក្រតីហើយ ប្រញាប់ប្រញាល់ទៅរកពេទ្យ កុំទុកយូរបណ្ដាលឲ្យកាន់តែធ្ងន់ជាងនេះ។
២.រមាស់ស្បែក
នៅពេលរាងកាយយើងកំពុងប្រឆាំងនឹងជំងឺដូចជាពេលបាក់តេរីវាយលុក រាងកាយយើងនឹងបញ្ជូនឈាមសទៅប្រឆាំងកុំឲ្យជំងឺជ្រៀតចូលបាន។ ដំណើរឈាមនឹងដើរលឿន ហើយធ្វើឲ្យកន្លែងមានបញ្ហាក្ដៅ ក្រហម ចាប់ផ្ដើមរមាស់ជាមិនខាន។
៣.សាច់ក្លាយ
បើអ្នកសង្កេតឃើញថា ដំបៅខុសធម្មតាមិនងាយជានោះ គប្បីថែទាំដំបៅកុំឲ្យឆ្លងមេរោគបាន ហើយឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។ ព្រោះនេះជាសញ្ញាមួយនៃជំងឺមហារីកស្បែក និងជំងឺកាចសាហាវផ្សេងទៀត។
៤.ដុំពកក្នុងមាត់ ឬលើអណ្ដាត
ដុំពកពណ៌សដែលមាននៅក្នុងមាត់ មិនថាកន្លែងណាក៏ដោយ អ្នកគួរទៅរកពេទ្យជាបន្ទាន់។
៥.បាត់បង់ចំណង់អាហារ និងពិបាកលេប

នៅពេលដែលប្រព័ន្ធរំលាយអាហារមានបញ្ហា រាងកាយនឹងងាយស្រួលក្នុងការឲ្យជំងឺជ្រៀតចូល។ ព្រោះរាងកាយពិបាកទទួលយកជីវជាតិដើម្បីប្រឆាំងនឹងជំងឺ និងពង្រឹងរាងកាយ។
អ្នកអាចការពារជំងឺមហារីកបាន ដោយព្យាយាមបរិភោគអាហារសុខភាព លាបគ្រីមការពារកម្ដៅថ្ងៃ កុំភ្លេចឆែកសុខភាពឲ្យបានទៀងទាត់ផង។ ទោះបីជាកំពុងសង្ស័យតិចៗក៏ដោយ យើងមិនណែនាំឲ្យអ្នករកវិធីព្យាបាលដោយខ្លួនឯងទេ។ អ្នកត្រូវការអ្នកឯកទេសដើម្បីពីនិត្យ និងជួយអ្នកប្រឆាំងជំងឺមហារីកដ៏កាចសាហាវមួយនេះ៕
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖វិធី ៤ យ៉ាង បំបាត់អាការធីងធោងក្រោយពិសាស្រាជ្រុល បានយ៉ាងមានប្រសិទ្ធភាព
ចុចអាន៖សញ្ញាទាំងនេះបញ្ជាក់ថា ចរន្តឈាមរត់មិនល្អ នេះជាវិធីកែខៃ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា