សុខភាព
រោគសញ្ញានិងប្រភេទនៃអាឡ័កស៊ីទូទៅ គ្រប់គ្នាគួរតែដឹងឲ្យច្បាស់
ចំណេះដឹងទូទៅនៃការអាឡ័កស៊ី
អាឡ័កស៊ីគឺជាការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ទៅនឹងមេរោគពីខាងក្រៅខ្លួន ដែលជាធម្មតាមិនបង្កគ្រោះថ្នាក់អ្វីដល់រាងកាយនោះទេ។ មេរោគពីមជ្ឈដ្ឋានខាងក្រៅ ដែលចាំវាយលុកធ្វើឱ្យអ្នកមានបញ្ហាអាឡ័កស៊ី ឬប្រតិកម្មទាំងនោះ អាចមានក្នុងម្ហូបអាហារ លម្អង ធូលី និងរោមសត្វចិញ្ចឹម។ នៅពេលដែលរាងកាយរបស់អ្នក មានការប្រតិកម្ម វាអាចមានរោគសញ្ញាឆ្លើយតបដូចជា បញ្ហារាករូស ការកណ្ដាស់ និងរោគសញ្ញាផ្សេងៗទៀត។

ជាទូទៅ ប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ៗសម្របទៅតាមមជ្ឈដ្ឋានដែលនៅជុំវិញ។ មុខងារនៃប្រព័ន្ធភាពស៊ាំរបស់អ្នកប្រៀបដូចអង្គរក្សនៅចាំប្រយុទ្ធប្រឆាំងនឹងមេរោគ ដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។
ជាក់ស្ដែង ចំពោះអ្នកដែលមានបញ្ហាប្រតិកម្មនឹងរោមសត្វ ប្រព័ន្ធភាពស៊ាំរបស់រាងកាយ នឹងកត់ចំណាំព្រមទាំងកម្ចាត់មេរោគដែលអាចបង្កគ្រោះថ្នាក់ទាំងនោះ។
រោគសញ្ញានៃអាឡ័កស៊ី
អាការដែលអ្នកបានឆ្លងកាត់ ដោយសារការប្រតិកម្មអ្វីមួយ អាចជាលទ្ធផលនៃកត្តាជាច្រើន។ ក្នុងនោះអាចជាប្រភេទប្រតិកម្មដែលអ្នកតែងតែជួបប្រទះ និងអាការធ្ងន់ធ្ងរផ្សេងៗគ្នា។ បើសិនជាអ្នកប្រើប្រាស់ថ្នាំមុនពេលមានរោគសញ្ញាកើតឡើង វាមិនអាចបង្ការការប្រតិកម្មបាន១០០% ទាំងស្រុងនោះទេ ប៉ុន្តែវាអាចជួយសម្រាលនូវអាការរធ្ងន់ធ្ងរបានមួយចំនួន។
អាឡ័កស៊ីជាមួយចំណីអាហារ (food allergies)
រោគសញ្ញាដែលកើតមានក្រោយពេលប្រតិកម្មចំណីអាហារមានដូចជា ការចុកចាប់ហើមត្រង់កន្លែងណាមួយនៃរាងកាយ កន្ទាលត្រអាក កន្ទួលក្រហម ក្អួតចង្អោរ អស់កម្លាំង និងអាការផ្សេងទៀតៗ។ បើសិនជាអ្នកកើតមាននូវរោគសញ្ញាទាំងអស់នេះបន្ទាប់ពីទទួលទានចំណីអាហារ និងមិនដឹងពីមូលហេតុច្បាស់លាស់។ អ្នកគួរតែស្វែងរកវិជ្ជបណ្ខិតជំនាញឱ្យធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់រហ័ស។ មានតែអ្នកជំនាញទេទើបអាចស្វែងរកមូលហេតុពិតប្រាកដពីក្រោយរោគប្រតិកម្មរបស់អ្នក។
អាឡ័កស៊ីជាមួយអាកាសធាតុ (seasonal allergies)
អាការដែលអាឡ័កស៊ីជាមួយនឹងអាកាសធាតុអាចធ្វើឱ្យអ្នក តឹងច្រមុះ ហៀរសំបោរ និងហើមភ្នែក ជាដើម។ ជាធម្មតា អ្នកអាចព្យាបាលបញ្ហាទាំងនេះនៅផ្ទះបានដោយខ្លួនឯងផ្ទាល់ ដោយវិធីសាមញ្ញៗ។ ប៉ុន្តែបើអាការមិនបានធូរស្បើយ អ្នកគួរតែទៅជួបពេទ្យជំនាញឱ្យបានត្រឹមត្រូវ។

អាឡ័កស៊ីធ្ងន់ធ្ងរ (severe allergies)
ចំពោះការអាឡ័កស៊ីដែលមានអាការធ្ងន់ធ្ងរដូចជាពិបាកដកដង្ហើម វិលមុខ បាត់បង់ស្មារតី ដែលអាចគំរាមកំហែងដល់អាយុជីវិត។ ទោះជាយ៉ាងណា ការអាឡ័កស៊ីធ្ងន់ធ្ងរអាចលេចឡើងនូវអាការផ្សេងៗគ្នាទៅតាមស្ថានភាពសុខភាពរបស់មនុស្សម្នាក់ៗ។ ដូចគ្នាទៅនឹងការអាឡ័កស៊ីប្រភេទខាងលើៗ បើសិនជាអ្នកកើតមានរោគសញ្ញាធ្ងន់ធ្ងរណាមួយ ត្រូវទាក់ទងទៅវេជ្ជបណ្ឌិត ឬអ្នកជំនាញជាបន្ទាន់៕
ប្រែសម្រួល៖លីលី
ចុចអាន៖សញ្ញាព្រមានទាំង ៥ បញ្ជាក់បានថា យើងកំពុងអាឡ័កស៊ីជាមួយសាប៊ូកក់សក់
ចុចអាន៖អូមីក្រុង គ្រុនផ្ដាសាយ និងអាឡ័កស៊ី មានរោគសញ្ញាខុសគ្នាយ៉ាងម៉េចខ្លះ?

-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល