សុខភាព
ជំងឺរលាកថ្លើមដ៏អាថ៌កំបាំង មកដល់អាស៊ីអាគ្នេយ៍ មានកុមារ ៣នាក់ហើយ បានស្លាប់
កុមារបីនាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានស្លាប់ដោយសារជំងឺរលាកថ្លើមដ៏អាថ៌កំបាំង ដែលធ្វើឲ្យចំនួនកុមារស្លាប់ទូទាំងពិភពលោកដោយសារជំងឺនេះ កើនឡើងដល់៤នាក់។

ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីនិយាយថា ជនរងគ្រោះបានស្លាប់ដោយសារ ជំងឺរលាកថ្លើមធ្ងន់ធ្ងរកាលពីខែមុន ហើយកុមារទាំងអស់នោះ គឺជាអ្នកក្រុងហ្សាកាតា។
រោគសញ្ញានៃជំងឺរលាកថ្លើមដ៏អាថ៌កំបាំងនេះរួមមាន ចង្អោរ ក្អួត រាគខ្លាំង គ្រុនក្តៅ ស្បែកនិងភ្នែកឡើងពណ៌លឿង ប្រកាច់ និងបាត់បង់ស្មារតី។
ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើតេស្តកំពុងដំណើរការ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីមូលហេតុនៃការស្លាប់របស់កុមារទាំងនោះ។

អាយុរបស់កុមារក៏មិនត្រូវបានបង្ហាញដែរ ហើយគេមិនច្បាស់ទេថាតើ ពួកគេមានសុខភាពរ៉ាំរ៉ៃឬក៏អត់។
គ្មានករណីណាមួយត្រូវបានធ្វើតេស្តវិជ្ជមានចំពោះមេរោគដែលបង្កឲ្យមានជំងឺរលាកថ្លើមធម្មតាទេ ដែលជាហេតុធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់អំពីប្រភពដើមនៃជំងឺនេះ។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានជំរុញឲ្យឪពុកម្តាយប្រុងប្រយ័ត្នចំពោះរោគសញ្ញានៃជំងឺ ។ ក្រសួងបានណែនាំប្រជាជន ឲ្យទៅជួបគ្រូពេទ្យ ប្រសិនបើកូនរបស់ពួកគេមានរោគសញ្ញាដូចខាងលើ និងជំរុញប្រជាជនរបស់ខ្លួនឲ្យរក្សាអនាម័យ ធានាថាអាហារមានអនាម័យ និងចម្អិនបានល្អ ហើយចៀសវាងការប៉ះពាល់ជាមួយអ្នកឈឺ។

គួរបញ្ជាក់ថា ករណីជំងឺរលាកថ្លើមលើកុមារជាង ២០០ នាក់ដែលគេមិនស្គាល់ប្រភព ត្រូវបានបញ្ជាក់ទូទាំងពិភពលោក ក្នុងការផ្ទុះឡើងយ៉ាងអាថ៌កំបាំង ខណៈករណីភាគច្រើនត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
យ៉ាងណាក្តី អង្គការសុខភាពពិភពលោក ទើបតែបានបញ្ជាក់ថាមានអ្នកស្លាប់ម្នាក់ប៉ុណ្ណោះដោយសារជំងឺរលាកថ្លើមដ៏អាថ៌កំបាំងនេះ ថ្វីបើមិនបានបង្ហាញទីតាំងក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំង កំពុងវាយលុកពិភពលោក ពេលនេះរាលដាលមកដល់អាស៊ីហើយ (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ