Connect with us

សុខភាព

អត្ថប្រយោជន៍ ៥ យ៉ាង របស់ផ្លែប៉ោម យើងភាគច្រើនមិនសូវដឹង

បានផុស

នៅ

« An apple a day keeps the doctor away » មានន័យថា ញ៉ាំផ្លែប៉ោមមួយថ្ងៃមួយផ្លែ ជួយឲ្យសុខភាពល្អ មិនចាំបាច់ជួបពេទ្យ។ ធ្លាប់ឮឃ្លានេះ ជាភាសាអង់គ្លេស ពីផ្លែប៉ោមអត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លែប៉ោមល្បីក្នុងការថែរក្សាសុខភាព ព្រមទាំងរសជាតិដំណើរគ្នា។ វាមានដល់ទៅ ៧៥០០ពូជឯណោះ ប៉ុន្តែយើងបានញ៉ាំតែប៉ុន្មានប្រភេទ ដែលមាននៅក្នុងទីផ្សារទេ ទោះបីជាយ៉ាងណា ឲ្យតែវាជាផ្លែប៉ោមគឺល្អសម្រាប់សុខភាពហើយ។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍របស់ផ្លែប៉ោម ដែលអ្នកបានដឹង ហើយនិងមិនបានដឹង៖

១. មាន​សារធាតិ​ចិញ្ចឹម​ខ្ពស់ ផ្លែ​ប៉ោម​ដែល​មាន​ទំហំ​មួយ​ខាំ​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដូចជា៖

-ថាមពល ៥២កាឡូរី

-ទឹក ៨៦ភាគរយ

-ប្រូតេអ៊ីន ០.៣ ក្រាម

-កាបូអ៊ីដ្រាត ១៣.៨ ក្រាម

-ស្ករ ១០.៤ ក្រាម

-ជាតិកាកសរសៃ ២.៤ក្រាម

-ខ្លាញ់ ០.២ ក្រាម។

២.ជួយ​សម្រក​ទម្ងន់​បាន

ការស្រាវជ្រាវ​មួយ​បានបញ្ចាក់ថា ផ្លែ​ប៉ោម អាច​ជួយ​សម្រក​ទម្ងន់​បាន​ ដោយ​ការ​ផ្ដល់​ថាមពល​ទាប ហើយ​មាន​កាកសរសៃ​ខ្ពស់​ ជា​ជំនួយ​ក្នុង​ការ​រំលាយ​អាហារ និង​បញ្ចេញ​ជាតិ​ពុល។

.ល្អ​សម្រាប់​បេះដូង

លើសពីនេះ​ទៀត ប៉ោម​អាច​ជួយ​កាត់បន្ថយ​កូលេស្តេរ៉ុល កាត់បន្ថយ​សំពាធឈាម និង​ការពារ​ជំងឺ​គាំងបេះដូង​បានយ៉ាងពិសេស។ ពូជ​ប៉ោមហ្គាឡា​ជាពូជមួយ​ ដែល​មាន​ឥទ្ធិពល​បំប៉ន​សុខភាព​បេះដូង​ បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។

៤.ការពារ​ខួរ​ក្បាល

យើង​បាន​ដឹង​ហើយ​ថា សំបក​ផ្លែ​ប៉ោម ​អាច​ប្រឆាំង​អុកស៊ីតកម្ម​បាន​​ល្អ​បំផុត​សម្រាប់​ខួរ​ក្បាល។ វា​ជួយ​ឲ្យ​ការ​ចងចាំ​បាន​ល្អ ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បានទៀតផង។

៥.ប្រឆាំង​ជំងឺ​ហឺត

ផ្លែ​ប៉ោម​ហាក់​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ជំងឺ​ហឺត​ខ្លាំង​ជាង​អាហារ​ផ្សេង​ទៀត​។ មកពី​កម្រិត​ខ្ពស់​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​ពួកគេ ដែលមាន​អត្ថប្រយោជន៍ប្រឆាំងនឹងការរលាក។ ប៉ោម១០០ក្រាម​ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ជាងផ្លែក្រូច​បីដង និង​ផ្លែចេក៨ដង។

ទោះជាល្អយ៉ាងណាក៏ដោយ ក៏យើងមិនគួរបរិភោគវាច្រើនពេកដែរ។ ការសិក្សាមួយ​បាន​បង្ហាញ​ថា ប៉ោម​អាច​បំផ្លាញ​ធ្មេញ​របស់អ្នកខ្លាំង​ជាងភេសជ្ជៈមាន​ហ្គាស​ដល់ទៅបួនដង។ ដូច្នេះហើយ យើង​នៅតែអាចនិយាយបានថា​​ប៉ោម​ជា​ផ្លែឈើ​សម្រាប់​សុខភាព គ្រាន់​តែ​កុំ​ទទួលទាន​ច្រើន​ពេក​ទៅ​បាន​ហើយ៕

ប្រែសម្រួល៖ ស្រីខួច

ចុចអាន៖ផ្លែសារី មិនត្រឹមផ្អែមឆ្ងាញ់ តែអត្ថប្រយោជន៍ ចំពោះសុខភាពវិញ ពិតជានឹកស្មានមិនដល់

ចុចអាន៖អត្ថប្រយោជន៍ ៦ យ៉ាង ពីដំណាប់ល្ហុង គ្រប់គ្នាតែងមើលរំលង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៥ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៧ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៧ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម៩ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម