Connect with us

សុខភាព

ជំងឺរលាកថ្លើមដ៏អាថ៌កំបាំង រកឃើញលើកុមារជិត៣០០នាក់ហើយ ទូទាំងពិភពលោក (មានវីដេអូ)

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រហែលជាជិត៣០០ករណី នៃជំងឺរលាកថ្លើមកុមារធ្ងន់ធ្ងរដ៏អាថ៌កំបាំង ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន២០ជុំវិញពិភពលោក ដោយករណីខ្លះ រកឃើញនៅអាស៊ីអាគ្នេយ៍។ នេះបើតាមការអះអាងរបស់ អង្គការសុខភាពពិភពលោក (WHO)។

This image has an empty alt attribute; its file name is skynews-hepatitis-vaccine_5731257-1024x576.jpg

មន្ត្រីសុខាភិបាលជុំវិញពិភពលោក កំពុងស៊ើបអង្កេតអំពីការកើនឡើងដ៏អាថ៌កំបាំង នៃករណីជំងឺថ្លើមដែលត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេស។

មេរោគធម្មតាឈ្មោះ Adenovirus ដែលរាលដាលឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ អាចបណ្តាលឲ្យមានការកើនឡើងនៃករណីជំងឺរលាកថ្លើមនេះ។

ស្របពេលជាមួយគ្នានោះ ការ​ស្លាប់កុមារម្នាក់ ​ត្រូវ​បាន​រាយការណ៍​ដោយ WHO។

This image has an empty alt attribute; its file name is 59436079_403.jpg

គិតត្រឹមថ្ងៃទី១ខែឧសភា WHO និយាយថា ករណីភាគច្រើននៃកុមារតូចៗដែលមានជំងឺរលាកថ្លើមនេះ ត្រូវបានរកឃើញនៅក្នុងទ្វីបអឺរ៉ុប ខណៈនៅក្នុងទ្វីបអាមេរិក ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ រកឃើញតិចតួច។

ករណីដំបូងនៃជំងឺរលាករលាកថ្លើមមិនធម្មតានេះ ត្រូវគេរកឃើញនៅក្នុងប្រទេសស្កុតឡែន ក្នុងខ្លួនកុមារអាយុក្រោម១០ឆ្នាំ។ បច្ចុប្បន្ន ករណីជាង ១៤០ កំពុងត្រូវបានស៊ើបអង្កេតនៅក្នុងចក្រភពអង់គ្លេស។

This image has an empty alt attribute; its file name is 124411611_gettyimages-1362684960.jpg

ទោះកុមារនៅចក្រភពអង់គ្លេសភាគច្រើន ឈឺជំងឺនេះស្រាលក៏ដោយ ប៉ុន្តែកុមារចំនួន១០នាក់ត្រូវការការវះកាត់ប្តូរថ្លើម។

ទន្ទឹមនោះ ​WHO និយាយថា ខ្លួនមិនទាន់ច្បាស់ទេថាតើ ករណីជំងឺរលាកថ្លើមដ៏អាថ៌កំបាំងនេះ កើនឡើងដោយរបៀបណា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ជំងឺរលាកថ្លើមដ៏អាថ៌កំបាំង មកដល់អាស៊ីអាគ្នេយ៍ មានកុមារ ៣នាក់ហើយ បានស្លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម